part 2 សុីម ជេយ៉ុន

351 54 8
                                    

បន្ទាប់ពីរអូសដៃរាងតូចទៅក្នុងហាងសម្លផកបំពាក់ហើយគាត់ក៏អោយរាងតូចដើររើសអាវដែលគេស្រឡាញ់ដែលគេស្រឡាញ់ទៅចំណែកឯរាងតូចគេមិនចង់ទេតែអ្នកស្រីសុីមក៏ចេះតែដេញដោយខ្ចិលប្រកែកច្រើនគេក៏ដើររើសចំណែកអ្នកស្រីសុីមក៏អង្គុយនៅលើសាឡុងចាំគិតលុយកំពុងតែដើរសុខៗរាងតូចក៏បានដើរក៏មាននារីម្នាក់ដែលមកទិញក្នុងហាងនេះដូចគ្នាធ្វើអោយរាងតូចជ្រុលខ្លួនទៅបុកនឹងអ៊ុននីធ្វើអោយអាវដែលនាងរើសនោះជ្រុះទៅក្រោមដីធ្លាក់រប៉ាត់រប៉ាយពេញការ៉ូនាងមិនមាត់ក៏យាដៃទៅលើផ្ទៃមុខសរលោងរបស់រាងតូចមួយទំហឹងចំណែកឯរាងតូចក៏ងាកមុខទៅម្ខាងតាមកម្លាំងដៃនាង។
"ឯងដើរមានគ្រាប់ភ្នែកទេហ៎ាស"អ៊ុននី នាងនិយាយទាំងស្រែកធ្វើអោយបុគ្គលិកក្នុងហាងនោះងាកមកមើលព្រោងព្រៀតរួមមានទាំងរាងក្រាស់នឹងលោកស្រីសុីម
"មានរឿងអី ជេគ..."លោកស្រី ក៏ដើរមកសួរនាងតែក៏ឃើញរាងតូចអង្គុយក្ដោបថ្ពាល់យំព្រោះថាក្រហាយដោយសារមុតក្រចកដៃនាងប៉ះថ្ពាល់គេ
"ហឹក...ម៉ាក់"ជេគ ក៏ងើបយំហូរទៅអោបគាត់ចំណែកឯរាងក្រាស់ក៏ទាញសង្សារនាយទៅម្ខាង
"នាងធ្វើអីកូន"លោកស្រី សួររាងតែភ្នែកគាត់សម្លឹងមុខអ៊ុននីយ៉ាងធ្មឹងដោយធ្វើអោយនាយភ័យក៏ពួនខាងក្រោយខ្នងរាងក្រាស់
"អ្នកមីងខ្ញុំសុំទោសជំនួសសង្សារខ្ញុំផង"រាងក្រាស់ដោយតឹងទ្រូងពេកក៏ចេញមុខមកសុំទោសជំនួសនាង
"ហុឹម...មកកូនជេគយើងទៅហាងផ្សេង"លោកស្រីស៊ីម ថាហើយក៏អូសដៃរាងតូចដើរចេញពីរហាងនឹងដោយមានរាងក្រាស់នឹងបុគ្គលិកនាំគ្នាតាមមើលទើបរាងក្រាស់អោយរើសសម្លៀកបំពាក់នោះយកទៅខ្ចប់ទើបនាយដើរទៅហាងផ្សេងដែលសង្សារនាយចង់ទៅ
*ក្រឡេកមកមើលរាងតូច*
"យ៉ាងមិចហើយ...មើលចុះក្រហមថ្ពាល់អស់ហើយ"លោកស្រីស៊ីម ក៏ងាកមុខគេមើលចុះឡើងក៏ឃើញថាក្រហមម្រាមដៃប្រាំដែលអ៊ុននីទះអម្បាញ់មិញនេះរាងតូចក៏ញញឹមមុនប្រាប់គាត់
"ខ្ញុំមិនអីទេ"ជេគ ក៏ញញឹមទៅគាត់បញ្ជាក់ថាគេមិនអីទេពិតមែន
"មិនអីល្អហើយតោះចូលហាងនេះទៅ"លោកស្រីស៊ីម ថាហើយក៏ទាញដៃគេចូលហាងមួយនេះទើបគាត់អោយបុគ្គលិករៀបចំឈុត100កំផ្លេអោយគេរាងតូចឮហើយបម្រុងនឹងប្រកែកតែគាត់ក៏សម្លក់ដោយធ្វើអីមិនបានគឺមានតែបិទមាត់បន្ទាប់ពីរដើរទិញអីវ៉ាន់អស់ចិត្តហើយពួកគេក៏ត្រឡប់មកផ្ទះវិញ។
*កាត់មកពេលល្ងាច*

💕ភរិយាបណ្តូលចិត្ត💕Where stories live. Discover now