Part 6 សុំទោសលោកប្រាកដជាឈឺហើយ

144 26 4
                                    


  បន្ទាប់ពីរងូតទឹកហើយរាងក្រាស់ក៏ចេញមកវិញជាមួយនឹងខោអាវគេងយប់ទើបនាយរហ័សដើរទៅតុធ្វើការរបស់នាយដែលមានរាងតូចតាមសម្លឹងមើល។

"ឯងមិនទាន់គេងទេឬ"សុងហ៊ុន ក៏ងាកទៅសួររាងតូចដែលតាមសម្លឹងមើលនាយអោយគេភ្ញាក់ក្រញ៉ាងព្រោះតែរវល់ភ្លឹក

"អឺក..គឺនៅទេព្រោះមិនទាន់ងងុយ"ជេគ ក៏បន្លឺទាំងញញឹមតិចៗទៅកាន់នាយចំណែករាងក្រាស់ក៏ងក់ក្បាលទើបប្រញាប់អោនមកមើលឯកសារនាយ

"បើងងុយគេងមុនទៅយើងបង្ហើយការងារបន្តិចសិន"សុងហ៊ុន ថាហើយក៏ដើរទៅអង្គុយនៅតុធ្វើការរបស់នាយក្រោមក្រសែភ្នែកកាយតូច

"តែលោកយប់នេះគឺជា~~~~"

"ឯងចង់មែនទេ"សុងហ៊ុន ក៏ប្រញាប់ងាកមកសួរកាយតូចព្រោះដឹងថាគេចង់និយាយពីររឿងផ្សំដំណេកចំណែកអ្នកដែលត្រូវគេចាប់បានក៏ខ្ចឹបបបូរមាត់យ៉ាងជាប់ព្រោះតែគេសួរចាក់ចំកន្លែងរសុើបគិតទៅខ្មាស់គេណាស់ព្រះអើយ

"មិន~~មិនបានគិតដូច្នោះឡើយ"ជេគ ក៏ប្រញាប់ក្រវីក្បាលប្រកែក

"បើថាចង់ចាំយើងជួយ...!!"សុងហ៊ុន ថាហើយក៏ងើបពីរកៅអីដើរទៅតម្រង់រករាងតូចដែលនៅអង្គុយសម្លឹងមើលមកនាយទាំងបែកញើសជោគថ្ងាសនោះអោយគេលេបទឹកមាត់ក្អឹកព្រោះតែភ័យ

"លោក~~កុំចូលមក"ជេគ ក៏ប្រញាប់ហក់ចុះពីរលើពូករត់ទៅម្ខាងគេចពីររាងក្រាស់

"ហុឹស...ក្រែងអម្បាញ់ម៉ិញចង់មែនទេម្ដេចក៏ប្រញាប់រត់លឿនបែបនេះ"សុងហ៊ុន និយាយទាំងសើចដើមក.ហួសចិត្តនឹងអ្នកឈរភ័យនោះ

"ខ្ញុំ...ខ្ញុំចង់និយាយថាពួកយើងគេងគ្រែតែមួយមែនទេ"ជេគ ក៏រហ័សសួរនាយដែលកំពុងសម្លឹងមើលមុខគេមិនដកភ្នែកនោះទាំងភ័យៗនៅក្នុងខ្លួន

"ចុះឯងប្រុងអោយយើងទៅគេងនៅឯណា"សុងហ៊ុន សួរទាំងលើកចិញ្ចើមម្ខាងឆ្ងល់នេះបើមិនអោយគេងលើគ្រែប្រុងអោយនាយឡើងទៅគេងលើដំបូលផ្ទះមែនទេ(គ្នាភ័យពេក😔)

"ខ្ញុំ...ខ្ញុំគ្រាន់តែសួរប៉ុណ្ណោះ"ជេគ រហ័សឆ្លើយទាំងបើកភ្នែកមើលនាយភ្លិះៗរង់ចាំចម្លើយ

💕ភរិយាបណ្តូលចិត្ត💕Where stories live. Discover now