part 8 ប្ដីបីប្រពន្ធខុសមែនទេ

119 35 4
                                    

កាត់មកដល់ពេលល្ងាចរាងតូចក៏ដឹងខ្លួនទើបឈានជើងចុះមិនបាននឹងដល់ការ៉ូឥដ្ឋស្រួលបួលផងកាយទាំងមូលក៏អស់ជំហរដួលទៅលើឥដ្ឋទំហឹងចំណែកឯជើងក៏ឈាមបន្ទាប់ពីរប៉ះទង្គិចនឹងឥដ្ឋ។

"អួយ...ហឹក"ជេគ ក៏បន្លឺឡើងទាំងយំព្រោះតែគេភ្លេចខ្លួនថាមានរបួសត្រង់ជើង

*ក្រាក.....*

ទ្វារក៏បើកឡើងដោយដៃមាំក្រាស់ធ្វើអោយដែលអង្គុយប្រញាប់ងាកទៅមើលក៏ឃើញថាជាសុងហ៊ុនចំណែករាងក្រាស់ឃើញហើយក៏ប្រញាប់យកកាបូបទៅទុកនៅលើតុធ្វើការរបស់នាយរួចក៏ដើរមកបន្ទាបជង្គង់លើកបីកាយតូចដាក់នៅលើពូកដោយទម្លាក់ជើងគេមកខាងក្រៅដែលមានឈាមជ្រាបចេញមកនោះកុំប្រឡាក់ពូក។

"មិចក៏មិនហៅអ្នកនៅខាងក្រោម"សុងហ៊ុន ក៏បន្លឺសួរកាយតូចនេះបើនាយមកមិនទាន់តើគេប្រុងអង្គុយយំនៅទីនេះមែនទេ(ធ្វើដូចហៅឮ🙂)

"ហៅយ៉ាងមិចនឹងលឺបើនេះនៅក្នុងបន្ទប់នឹង"ជេគ ក៏បន្លឺឡើងចំណែករាងក្រាស់លឺហើយក៏ហួសចិត្តនឹងខ្លួនឯងដូចគ្នា

"ឃ្លានហើយឬនៅ..!!"សុងហ៊ុន

"មិន...មិនឃ្លានទេ"ជេគ ក៏ឆ្លើយទាំងងាកមុខចេញព្រោះរាងក្រាស់កំពុងតែឈរដោះអាវខាងមុខគេ ធ្វើអោយផ្ទៃមុខរបស់គេឡើងក្រហមព្រឿងព្រោះតែការអៀន

"យើងងូតទឹកមួយភ្លែតចាំចេញមកវិញទៅញុាំបាយជាមួយគ្នា"សុងហ៊ុន ថាហើយក៏ទាញកន្សែងចូលបន្ទប់ទឹក

បន្ទាប់ពីរងូតទឹករួចហើយរាងក្រាស់ក៏ចេញមកវិញត្រឹមតែកន្សែងរុំល្វែងខាងក្រោមប៉ុណ្ណោះចំណែកខាងលើគឺទទេស្អាតអោយឃើញនូវសាច់សុំហាប់ណែនរបស់នាយដែលពោពេញទៅដោយដំណក់ទឹកតូចៗនោះមើលទៅកាន់តែហត់ខ្លាំងមែនទេដល់ថ្នាក់ធ្វើអោយអ្នកអង្គុយមើលលើគ្រែអត់នឹងឈាមច្រមុះមិនបានព្រោះតែរាងកាយមួយនោះ ហិហិ។

"ឯងឈាមច្រមុះហើយ"សុងហ៊ុន ក៏ញ៉ោះរាងតូចព្រោះឃើញគេសម្លឹងមើលខ្លួនតាំងពីរចេញពីរបន្ទប់ទឹករហូតដល់នាយផ្លាស់អាវហើយក៏គេនៅតែភ្លឹកមិនបាត់អត់នឹងញ៉ោះមិនបានឡើយ

"គឺ...គឺខ្ញុំប្រហែលក្ដៅខ្លួនពេកហើយ"រាងតូចក៏ប្រញាប់ងាកមុខចេញពេលឃើញរាងក្រាស់សម្លឹងមើលមុខរបស់គេមិនដាក់ភ្នែក

💕ភរិយាបណ្តូលចិត្ត💕Where stories live. Discover now