part5 ថើបទៅ🤭

615 61 11
                                    


     ពេលនេះរំលងបានមួយអាទិត្យដូចគេកុហក់ហើយថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនប្រុសទោលត្រកូលផាកនឹងកូនប្រុសពៅរបស់ត្រកូលសីុមនៅក្នុងភូមិគ្រិះរៀបចំយ៉ាងស្អាតដោយបំពាក់ទៅដោយផ្កាកុលាបស្រស់ជាច្រើនទងច្រើនពណ៌ដោយមានសំណាក់អ្នកមានមុខមាត់ក៏ដូចជាអ្នករួមជំនួញអីជាដើមបើក្រឡេកមកមើលកូនក្រមុំដែលនៅក្នុងបន្ទប់រៀបចំខ្លួននោះគឺមានអារម្មណ៍ថាភ័យនឹងរំភើបលាយគ្នាព្រោះថ្ងៃនេះជាថ្ងៃមង្គលរបស់គេកំពុងតែអង្គុយគិតនោះសំឡេងទ្វារក៏បានបើកដោយដៃលោកស្រីសុីមរាងតូចក៏ងាកទៅទើបញញឹមទៅគាត់។
*Make up Room*
"រំភើបទេកូន...."លោកស្រីសុីម ក៏សួរទៅរាងតូច
"រំភើបណាស់ម៉ាក់..."ជេគ ក៏ញញឹមទៅគាត់តាមការពិតគេភ័យណាស់
"កម្មវីធីជិតចាប់ផ្ដើមហើយ...ចឹងម៉ាក់ចាំនៅខាងក្នុងកម្មវិធី"លោកស្រីសុីម ថាហើយគាត់ក៏ដើរចេញទៅខាងក្នុងកម្មវិធី
"ខ្ញុំគិតត្រូវឬខុសទេ..."ជេគ អង្គុយធ្វើមុខជូរ
*បកមករាងក្រាស់យើងវិញ*
"ធុញណាស់មិនដឹងជាកម្មវិធីអីទេ"សុងហ៊ុន ដែលចាំទួលភ្ញៀវនោះក៏រអ៊ូនៅក្បែរម៉ាក់នាយលោកស្រីផាកឮហើយក៏ងាកមកសម្លក់នាយ
"មិចកូនសុងហ៊ុន"លោកស្រីផាក សម្លក់នាយយ៉ាងថ្មែរ
"គឺម៉ាក់...."
"មកលោកអាចារ្យមកហើយចូលខាងក្នុងទៅ"បម្រុងនឹងស្ដីពេលលោកអាចារ្យក៏មកដល់ទើបគាត់អូសនាយឡើងទៅលើឆាកដើម្បីចាំទទួលកូនក្រមុំដើម្បីធ្វើការស្បថស្បែរថ្ងៃមង្គលនៅពេលមកដល់លើកឆាកហើយពេលនោះលោកសុីមក៏បានដឹកដៃរាងតូចដើរឆ្លងកាត់ភ្ញៀវជាច្រើននៅក្នុងកម្មវីធីដោយមានអ្នកសរសើរពីរសម្រស់រាងតូចមិនដាច់ពីរមាត់ចំណែកឯរាងក្រាស់វិញក៏ភ្លឹកនូវសម្រស់របស់រាងតូចនៅពេលគេផាត់មុខតិចបូករួមជាមួយសក់គៀបរួញៗមើលទៅល្អឥតខ្ចោះចំណែករាងតូចវិញក៏អៀនដូចគ្នានូវពេលគេសម្លឹងមើលមកច្រើនបែបនេះដោយកំពុងតែភ្លឹកនោះលោកសុីមក៏បានដឹកដៃរាងតូចមកឈរខាងមុខនាយទើបគាត់ហុចម្រាមដៃដ៏ស្រឡូនរបស់រាងតូចអោយទៅរាងក្រាស់កាន់ចំណែកឯនាយក៏ទទួលពីគាត់ទាំងញញឹម។
"ប៉ាផ្ញើរប្អូនផង...កុំធ្វើបាបគេដឹងទេ"លោកសុីម ក៏ផ្ដាំទៅរាងក្រាស់ចំណែកឯនាយញញឹមហើយក៏តបទៅគាត់
"បាទ...លោកប៉ា"សុងហ៊ុន លោកសុីមឮហើយក៏ងក់ក្បាលទើបចុះទៅខាងក្រោមទៅអង្គុយក្បែរប្រពន្ធគាត់ដែលនៅខាងមុខឆាកចំណែកឯកូនក្រមុំនឹងកូនកម្លោះក៏នាំគ្នាងាកទៅលោកអាចារ្យទើបគាត់ស្រដីសួរពួកគេ
"តើលោកផាក សុងហ៊ុន ព្រមទទួលលោកសុីម ជេយ៉ុនមកធ្វើជាប្រពន្ធលោកស្របច្បាប់ដែរឬទេ"លោកអាចារ្យ ក៏ងាកទៅសួររាងក្រាស់
"បាទខ្ញុំព្រមទទួល" សុងហ៊ុន ក៏ឆ្លើយទាំងមើលមុខរាងតូចដែលសម្លឹងមកខ្លួនដូចគ្នានោះ
"ចុះលោកសុីម ជេយ៉ុន ព្រមទទួលលោក ផាក សុងហ៊ុនធ្វើជាស្វាមីស្របច្បាប់ដែលឬទេ"លោកអាចារ្យ ក៏ងាកទៅសួររាងតូចវិញម្ដង
"ខ្ញុំព្រម..."ជេគ ក៏សម្លឹងមើលមុខរាងក្រាស់
"អញ្ចឹងភ្ញៀវកិត្តិយសនឹងខ្ញុំ អាណាព្យាបាលទាំងសងខាងបានដឹងនឹងធ្វើជាសាក្សីថាអ្នកទាំងពីរបានព្រមទទួលគ្នាជាប្ដីប្រពន្ធស្របច្បាប់ហើយសូមអបអរសាទរ"លោកអាចារ្យ ក៏បានប្រកាសក្ដែងៗប្រាប់អ្នកគ្រប់គ្នាចំណែកពួកគេក៏បានបំពាក់ចិញ្ចៀនអោយគ្នាទៅទៅមកបម្រុងនឹងចុះទៅហើយស្រាប់តែមានសំឡេងមួយស្រែកនាំអោយគ្រប់គ្នាស្រែកទៅតាម
"ថើបទៅ...."គ្រប់គ្នាក៏ស្រែកចំណែកឯរាងក្រាស់ក៏សម្លឹងមើលមុខរាងតូចទើបក្រឡេកភ្នែកទៅមើលមុខម៉ាក់នាយក៏ឃើញគាត់បក់ដៃអោយថលបនាយមិនចាំយូរក៏ទាញចង្កេះរាងតូចអោយអឹបនឹងនាយទើបសន្សឹមមុខចុះម្ដងបន្តិចៗរហូតដល់បបូរមាត់ផ្កាឈូករបស់រាងតូចចំណែកឯរាងតូចក៏បិទភ្នែកចាំការថើបពីនាយចំណែកឯអ្នកគ្រប់គ្នាក៏នាំគ្នាស្រែកពេញខាងក្នុងកម្មវិធីនាំអោយរាងតូចអៀនយ៉ាងខ្លាំង។
"ហុឹម...."រាងក្រាស់ក៏បានបឺតទៅលើបបូរមាត់របស់រាងតូចចំណែកឯរាងតូចក៏ហើបបូរមាត់អោយនាយថើប
"ហ៊ូរ....."គ្រប់គ្នា ក៏ស្រែកហ៊ូរកញ្ជៀវយ៉ាងត្រហឹងមួយសន្ទុះក្រោយមករាងក្រាស់ក៏បានដកមាត់ចេញវិញទាំងសម្លឹងមុខរាងតូចដែលអៀនឡើងក្រហមនោះតាមការពិតមាត់ក្មេងនេះផ្អែមខ្លាំងណាស់។

💕ភរិយាបណ្តូលចិត្ត💕Where stories live. Discover now