part 3 ឯងស្អាតខ្លាំងណាស់☺️

397 53 8
                                    

      ថ្ងៃនេះជាថ្ងៃថ្មីហើយមនុស្សគ្រប់រូបក៏ទទួលយកអ្វីសម្រាប់ថ្ងៃថ្មីដូចគ្នាព្រមទាំងរាងតូចផងដែលហើយថ្ងៃនេះគឺលោកស្រីសុីមបាននាំរាងតូចទៅជួបគ្រួសារត្រកូលផាកដូចគ្នារាងតូចគេពិតជាភ័យខ្លាំងណាស់លោកស្រីសុីមឃើញហើយក៏បានជួយលើកទឹកចិត្តគេហើយគាត់ក៏បានអោយខ្សែរកពេជ្រទៅរាងតូចមួយខ្សែរផងដែរដោយគេមិនចង់ទទួលទេតែគាត់ក៏ចេះតែបង្ខំគេរាងតូចឃើញបែបនេះក៏ទទួលយកទាំងរអៀសចិត្តព្រោះថាខ្សែរកនោះមើលទៅថ្លៃណាស់គឺគាត់មិនសមទទួលយកវាទេដោយខ្សែរកនោះមានឆ្លាក់ឈ្មោះថាសុីម ជេយ៉ុន ដែលលោកស្រីជួលគេអោយធ្វើកាលពីព្រឹកមិញដែលរាងតូចកំពុងតែជាប់រវល់នោះមូលហេតុដែលគាត់ទៅជួបនោះគឺរាងក្រាស់បានយល់ព្រមនៅកាលពីរយប់មិញនៅពេលដែលនាយញុាំបាយជុំប៉ាម៉ាក់នាយនោះ។

*បកទៅពេលយប់*
"ម៉ាក់កូនយល់ព្រមហើយ"រាងក្រាស់ដែលស្ងាត់ជាយូរក៏ព្រមនិយាយទៅម៉ាក់នាយដែលកំពុងតែញុាំបាយមោះយ៉ាងស្ងៀមស្ងាត់នោះនាំអោយគាត់ញញឹមឡើងទើបងើបមុខមើលមុខនាយចំណែកឯលោកផាកក៏ដូចជាលោកស្រីដែរ
"កូនសម្រេចចិត្តត្រូវទេ"លោកស្រីផាក ក៏សួរទៅគេចំណែកឯរាងក្រាស់ក៏ងក់ក្បាលជាចម្លើយ
"បាទ...កូនសម្រចចិត្តត្រូវហើយអ្នកម៉ាក់"មែនហើយគេសម្រេចចិត្តហើយទោះគេមិនបានស្រឡាញ់រាងតូចក៏ដោយក៏គេមិនអោយម៉ាករបស់នាយក្បត់សន្យាទេ
"អុឹម...ចឹងស្អែកមិនបាច់ទៅធ្វើការទេគឺស្អែកលោកស្រីសុីមនាំកូនគាត់មក"លោកស្រីផាក មែនហើយស្អែកគឺគាត់បានឃើញមុខកូនប្រសារគាត់ហើយទោះជាប្រុសឬស្រីក៏ដោយព្រោះសម័យនេះគេមិនប្រកាន់ទេគឺអោយតែកូនប្រសារគឺគាត់ពេញចិត្តទាំងអស់
"បាទម៉ាក់...ចឹងកូនសុំទៅសម្រាកហើយ"ថាហើយនាយក៏ឡើងទៅខាងលើបាត់ដោយទុកអោយចាស់ៗមើលមុខគ្នាទាំងញញឹម
"កូនបងស្ដាប់តាមអូនណាស់"លោកស្រីផាក ក៏និយាយទាំងសើច
"អូនពូកែណាស់ប្រពន្ធសម្លាញ់...តោះទៅបន្ទប់ស្អែកយើងាំទទួលកូនប្រសារ"លោកផាក ថាហើយក៏បណ្ដើរគ្នាឡើងទៅបន្ទប់សម្រាក

*ត្រឡប់មកវិញ*
"កូនត្រៀមខ្លួនហើយឬនៅ"លោកស្រីសុីម ក៏សួរទៅរាងតូចថ្ងៃនេះរាងតូចគាស្អាតណាស់ធ្វើអោយអ្នកនៅក្នុងភូមិគ្រិះនាំគ្នាតាមមើលមិនដាក់ភ្នែកព្រោះគេស្អាតណាស់មួយឈុតនឹងដោយថ្ងៃនេះរាងតូចបានពាក់អាវសរលុងមើលអាចធ្លុះដល់សាច់ខាងក្នុងនឹងសក់ពណ៌ទឹកដោះគោរបស់គេព្រមទាំងសុីនឹងមុខដែលផាត់តិចៗមើលទៅស្អាតខ្លាំងណាស់មិនសរសើរមិនបានក្មេងនេះមើលកាន់តែយូរកាន់តែស្អាត។

💕ភរិយាបណ្តូលចិត្ត💕Where stories live. Discover now