បន្ទាប់ចំណាយអស់រយះពេល15នាទីឡានក៏បើកមកដល់កម្មវិធីទើបនាយអេប្រញាប់រត់មកបើកទ្វារឡានអោយរាងក្រាស់ចុះមកមុនទើបនាយរហ័សលាដៃអោយរាងតូចកាន់មុននៅបណ្ដើរគ្នានៅលើកម្រាលព្រំពណ៌ក្រហមឆ្អិនឆ្អៅដែលសមនឹងវណ្ណ:របស់ពួកគេ។ចំណែកឯអ្នកពត៌មានក៏ថតផ្ដិតយករូបភាពយ៉ាងញាប់ដៃព្រោះតែមហាសេដ្ឋីវ័យក្មេងបានឈនជើងមកចូលរួមកម្មវិធីដេញគ្រឿងពេជ្រនៅយប់នេះ
"លោកផាកតើនេះជានរណាគេម្ដេចក៏ពួកយើងមិនដែលឃើញ...!!"អ្នកសារព័ត៌មានម្នាក់ក៏រត់មកសួររាងក្រាស់ពេលឃើញនាយឈានជើងជាន់លើកម្រាលព្រំចំណែកកាយតូចក៏ឱបដើមដៃនាយជាប់ទាំងភ័យរាងក្រាស់ឃើញហើយក៏ចាប់ដៃគេយ៉ាងណែន
"អ្នកដែលឈរជាប់ដៃរបស់ខ្ញុំនេះគឺជាភរិយារបស់ខ្ញុំ"សុងហ៊ុន ក៏ញញឹមងាកសម្លឹងមុខរាងតូចដែលកំពុងតែសម្លឹងមុខនាយភ្លិះៗនោះយ៉ាងគួរអោយស្រឡាញ់បំផុត~,~
"ស្រស់ស្អាតខ្លាំងណាស់"អ្នកសារព័ត៌មានផ្សេងៗទៀតក៏លើកសរសើរពីរសម្រស់របស់រាងតូចធ្វើអោយគេអៀនឡើងថ្ពាល់ទាំងគូរក្រហមព្រឿងគួរអោយចង់ខាំទាញលេង
"ចឹងខ្ញុំសូមចូលទៅខាងក្នុងសិនហើយ"សុងហ៊ុន ថាហើយក៏បណ្ដើរកាយតូចកាត់ហ្វូងមនុស្សចូលទៅខាងក្នុងកម្មវិធីដោយក្រសែភ្នែកមនុស្សជាច្រើនសម្លឹងមើលនាយនឹងរាងតូចឆ្លាស់គ្នា
"ចង់ញុំាអីទេ..!!"នាយក៏ងាកមកសួរកាយតូចដែលអង្គុយក្បែរខ្លួនទើបគេរហ័សងាកមកមើលមុខនាយ
"អត់ទេ..."ជេគ ក៏ក្រវីក្បាលទើបរាងក្រាស់ឱនទៅថើបថ្ពាល់គេមួយខ្សឺត(ថើបញឹកហ្ហេស៎😔)
"សឺត...បន្តិចទៀតកម្មវិធីចាប់ផ្ដើមហើយ"សុងហ៊ុន ចំណែកកាយតូចលឺហើយក៏ងក់ក្បាល
"សួស្ដី...នេះជាលោកសុងហ៊ុនមែនទេ"កំពុងអង្គុយសុខៗស្រាប់តែមានសំឡេងតូចឆ្មាររបស់មនុស្សស្រីបន្លឺហៅឈ្មោះនាយទើបរាងក្រាស់ងាកទៅមើល
"អរ..បាទអ្នកនាងមានការអ្វីមែនទេ"សុងហ៊ុន សួរទាំងទឹកមុខធឹងរបស់នាយតែក៏អាចធ្វើអោយស្រីស្រស់ដែលរាក់ទាក់អម្បាញ់មិញលង់ស្នែហ៍នឹងនាយបានដែលទោះមិនញញឹមក៏នាយមើលទៅសង្ហារ•0•
YOU ARE READING
💕ភរិយាបណ្តូលចិត្ត💕
Kurzgeschichtenត្រឹមជាក្មេងបម្រើរៀបការជំនួសម្ចាស់តែក៏ប្រែក្លាយទៅជាក្មេងម្នាក់ដែលសំណាងបំផុតអាចអោយគ្រប់គ្នាច្រណែន😽❤️