បន្ទាប់ពីរនិយាយគ្នាហើយក៏ដល់ម៉ោងបាយទើបនាំគ្នាបរិភោគដោយសប្បាយរីករាយដោយចាស់ៗទាំងសងខាងនាំគ្នានិយាយកាលពួកគាត់ញ៉ែគ្នាដំបូងនោះទាំងសើចដោយខុសពីរក្មេងៗទាំងពីរដែលតែងតែលួចមើកមុខគ្នាម្ដងម្កាលទាំងមិនយល់សាច់រឿងមិនយូរប៉ុន្មានពួកគេក៏បានបរិភោគអាហាររួចរាល់ទើបនាំគ្នាទៅភូមិគ្រិះវិញដោយទុករាងតូចអោយនៅក្នុងភូមិគ្រិះនេះតែម្នាក់ឯងពួកគាត់បានអោយរាងតូចទម្លាប់នៅក្នុងនេះរហូតដល់ថ្ងៃគេរៀបការវាអាចនឹងសុាំទើបមិនខ្លាចដោយរាងតូចគេបន្ទប់ជាមួយរាងក្រាស់ទោះពួកគេប្រកែកយ៉ាងណាក៏មិនបានផលដូចគ្នាដោយម្នាក់ថាមិនចេះគេងពីរនាក់នឹងម្បាក់ទៀតខ្លាចគេទើសតែយ៉ាងណាចុងក្រោយក៏គេងបន្ទប់តែមួយហលយបន្ទប់នោះគឺជាបន្ទប់របស់រាងក្រាស់ផ្ទាល់ផងដែរ។
*ពេលយប់*"លោក...មិនងូតទឹកទេមែនទេ"រាងតូចក៏សួរទៅរាងក្រាស់ព្រោះឃើញគេអង្គុយមើលឯកសារនៅលើតុណាមួយគេក៏ចង់សួរទៅរាងក្រាស់ខ្លាចថានាយចង់ងូតទឹកអីបែបនឹងព្រោះថាគេក៏ចង់ងូតដូចគ្នា
"ងូតមុនយើងទៅ..."សុងហ៊ុន ក៏ងាកមកប្រាប់គេរាងតូចឮបែបនឹងហើយក៏ទាញកន្សែងដើរចូលបន្ទប់ទឹករួមទាំងឈុតគេងមួយឈុតដូចគ្នា
មិនចំណាយពេលយូររាងតូចក៏ចេញមកវិញនៅឈុតគេងអាវដៃវែងមួយឈុតពណ៌ផ្កាឈូកស្រាលនោះទើបបោះជំហានបម្រុងនឹងដើរទៅសាឡុងស្រាប់តែពេលនោះរាងក្រាស់ងើបមកបម្រុងនឹងចូលបន្ទប់ទឹកតែចៃដន្យនាយក៏ទាក់ជើងទៅនឹងកៅអីស្រាប់តែដួលទៅលើរាងតូចធ្វើអោយបបូរមាត់ពួកគេប៉ះគ្នាដោយរាងតូចបើកភ្នែកបុិនៗពងមាន់ចំណែកឯរាងក្រាស់បន្ទាប់ពីរបានប៉ះបបូរមាត់ទន់ដូចចាហួយហើយក៏មិនព្រមដកចេញព្រមទាំងយកអណ្ដាតទៅលិតមាត់របស់រាងតូចថែមមួយតង់ទៀត
"អីយ៉ា...ក្មេងនេះមាត់ទន់ដែរតើ"នាយក៏គិតក្នុងចិត្តតែមាត់មិនព្រមដកចេញសោះ
"ហុឹម...."រាងតូចឃើញបែបនេះក៏យកដៃរុញនាយចេញនេះចេះមកសង្កត់គេចឹងកើតសឹងតែបែកគេដូចចេកចៀនហើយ
"អឺ...យើងសុំទោសផង"នាយក៏ងើបចេញពីររាងតូចព្រមទាំងពោលពាក្យសុំទោសទើបដើរចូលក្នុងបន្ទប់ទឹកបាត់ដោយទុកអោយរាងតូចអង្គុយញញឹមតែអៀនម្នាក់ឯងចំណែកអ្នកនៅក្នុងបន្ទប់ទឹកក៏ខ្មាស់គេមិនស្ទើរដែរបើនៅសុខៗវាមកដួលលើគេទៅកើតមិនអោយចំណាតពេលយូររាងក្រាស់ក៏បានងូតទឹកហលយៗទើបចេញមកវិញនូវអាវឃ្លុំនាយក៏ក្រឡេកទៅលើពូកមិនឃើញរាងតូចគេងទើបងាកទៅសាឡុងក៏ឃើញរាងតូចគេងលង់លក់នូវលើសាឡុងទើបនាយស្លៀកពាក់ហើយក៏ដើរទៅលើកបីគេដាក់លើពូកបន្ទាប់មកនាយក៏ឡើងទៅគេងជិតគេទើបទាញភួយមកដណ្ដប់អោយគេត្រឹមទ្រូងនាយក៏សម្លឹងទៅមើលមុខគេទាំងញញឹមមិនដឹងខ្លួនទើបស្រដីឡើងដោយយកដៃទៅឆ្កិះសក់ដែលធ្លាក់មកបាំងថ្ងាសរាងតូចនោះ
"ឯងមានដែលញុាំអីទេ...មើលទៅស្រាលណាស់ក្មេងតូច"ស៊ុងហ៊ុន ក៏សួរទៅអ្នកកំពុងតែគេងនោះទាំងញញឹម
"មើលមុខឯងចុះគួរអោយស្រឡាញ់ណាស់"ស៊ុងហ៊ុន ក៏គេងមើលមុខរាងតូចរហូតធ្វើអោយភ្នែកនាយសន្សឹមបិទម្ដងបន្តិចៗរហូតដល់លង់លក់ក្នុងដំណេក។
YOU ARE READING
💕ភរិយាបណ្តូលចិត្ត💕
Nouvellesត្រឹមជាក្មេងបម្រើរៀបការជំនួសម្ចាស់តែក៏ប្រែក្លាយទៅជាក្មេងម្នាក់ដែលសំណាងបំផុតអាចអោយគ្រប់គ្នាច្រណែន😽❤️