រំលងទៅ2_3ថ្ងៃរាងតូចក៏អាចដើរបានព្រោះមានការមើលពីរលោកប៉ានឹងអ្នកម៉ាក់ក្មេកជាពិសេសគឺរាងក្រាស់ជាប្ដីរបស់គេនេះហើយដែលមើលថែយកចិត្តទុកដាក់លើគេមិនអោយខ្វះខាត។
"លោកប្ដី~~ក្រោកឡើង"ជេគ ក៏ហៅរាងក្រាស់តិចៗទាំងខ្លួនគេឈ្មុលទៅរកប្រអប់ទ្រូងដ៏កក់ក្ដៅនោះ
"ហុឹម...ជេគនៅអោយស្ងៀមបងគេង"សុងហ៊ុន ក៏លើកដៃអោបគេយ៉ាងណែនទាំងបន្លឺសម្លេងងងុលៗព្រោះតែគេងមិនទាន់ឆ្អែតព្រោះតែលោកប្រពន្ធរបស់គេកូរមួយយប់ហើយទើបតែបានគេងជិតភ្លឺនេះទេឥឡូវមកដាស់ឯណាទៀតហើយចង់តែកើតឆ្កួតទេ
(បានប្ដីថ្នមឡើងក្បាលខូច😨)
"បងត្រូវធ្វើការ...ក្រោកមកកុំគេង"ឃើញទេនាយបិទភ្នែកគេងមិនបានស្រួលទេឥឡូវមកទាញដៃនាយអោយក្រោកមកអង្គុយឯណាទៀតហើយ
"ជេគីហ្ហា៎..កុំកូរបងប្រយ័ត្នបងទ្រាំមិនបាន"សុងហ៊ុន ដោយក្នាញ់ពេកនាយក៏យាដៃទះកំប៉េះគូទគេមួយទំហឹងមិនថ្នមដៃធ្វើអោយរាងតូចពេបមាត់យំសសឹក
*ផាច់*
"ហ្ហឹក....ហ្ហឹក"ឃើញទេនេះហើយលទ្ធផលដែលបានមកមិចមិនខ្លាំងទៀតទៅតាំងពីរបានគេស្រឡាញ់គេថ្នមមកក្បាលខូចពិបាកនិយាយគ្នាណាស់:)
"មិចមិនខ្លាំងទៀត"សុងហ៊ុន ក៏យាដៃប្រុងទះគេទៀតចំណែកកាយតូចឃើញហើយក៏ស្ងាត់មាត់
"អូន..អូនឈប់ហើយបងគេងទៀតចុះ"ជេគ ថាហើយក៏ដើរចុះទៅខាងក្រោមដើម្បីទៅជួយគេធ្វើអាហារព្រោះគេខានធ្វើវាបីទៅបួនថ្ងៃហើយព្រោះតែឈឺងើបមិនរួចចំណែករាងក្រាស់ក៏ងើបទាញកន្សែងដើរចូលបន្ទប់ទឹកព្រោះតែគ្មានអារម្មណ៍គេងទៀតទេ
"ហុឹស..ក្បាលខូចកំពូលហើយអញ"សុងហ៊ុន ក៏រអ៊ូពេលមើលខ្លួនឯងក្នុងកញ្ចក់ក៏ឃើញធ្មេញរបស់កាយតូចដែលខាំស្មាររបស់នាយឃើញស្នាមធ្មេញច្បាស់ៗដោយខ្ចិលគិតច្រើននាយក៏ចាប់ផ្ដើមងូតទឹក
"អ្នកម៉ាក់មានអ្វីអោយខ្ញុំជួយទេ"ជេគ ក៏ដើរមកក្នុងផ្ទះបាយដែលមានលោកស្រីផាកនឹងម៉ែដោះរួមទាំងអ្នកបម្រើកំពុងតែញាប់ដៃញាប់ជើងធ្វើអាហារនោះ
YOU ARE READING
💕ភរិយាបណ្តូលចិត្ត💕
Short Storyត្រឹមជាក្មេងបម្រើរៀបការជំនួសម្ចាស់តែក៏ប្រែក្លាយទៅជាក្មេងម្នាក់ដែលសំណាងបំផុតអាចអោយគ្រប់គ្នាច្រណែន😽❤️