បន្ទាប់ពីរឡានបានឈប់ចតនៅចំណតហើយរាងក្រាស់ក៏នាំកាយតូចដើរក្នុងផ្សារទិញនេះទិញនោះជាច្រើនទោះគេប្រកែកក៏នាយមិនស្ដាប់ទើបកាយតូចស្របតាមគេចំណែកឯអង្គរក្សដែលនាយអេហៅអោយមកនោះក៏ដើរកាន់ថង់ឥវ៉ាន់អោយចាហ្វាយនឹងម្ចាស់តូចរបស់គេសឹងតែបាក់ដៃដើរមួយហ្វូងផ្អើលអស់អ្នកមកផ្សារ។អ្នកណាមិនស្គាល់បុរសមានរហស្សនាម(កាតខ្មៅ)នោះគឺថាដឹកដៃកាយតូចជាប្រពន្ធនាំចូលហាងល្បីៗដែលនៅក្នុងផ្សារនោះផ្អើលគេឯងពេញនឹងដល់ថ្នាក់កាយតូចចង់ខ្លាចនាយ។"យកឈុតស្រដៀងៗនឹង100ឈុតមក"ដូចពេលនេះចឹងពួកគេកំពុងស្ថិតនៅហាងលក់ខោអាវម៉ាកPRADA(ប្រាដា)ដែលជាប្រេនល្បីកំពុងតែឈរបញ្ជាបុគ្គលិកនៅក្នុងហាងអោយរៀបចំខ្ចប់ខោអាវអោយកាយតូចរបស់គេចំណែកឯបុគ្គលិកវិញនាំគ្នារត់ចុះឡើងសឹងតែបែកក្អួតតែមិនហ៊ាននិយាយទេព្រោះខ្លាចហាងឈរជើងមិនបានតទៅមុខទៀត
"លោកប្ដី~~~"ជេគ ក៏ហៅរាងក្រាស់ទើបនាយអោនមកសម្លឹងមុខគេទាំងរង់ចាំស្ដាប់ចម្លើយ
"អុឹម...ហៅបងមានការអី"សុងហ៊ុន ក៏សួរទៅកាយតូចធ្វើមុខស្មូញៗដាក់នាយដូចមានរឿងចង់និយាយ
"អូន-អូនចង់ទៅបន្ទប់ទឹក"ជេគ ក៏បន្លឺចំណែករាងក្រាស់លឺហើយក៏ងក់ក្បាលទើបនាយរហ័សជូនគេទៅទាំងអោយនាយអេជាជំនិតចាត់ចែង(ក្រាស់របស់អេតមីនទេម្នាក់នឹង😪)
*បន្ទប់ទឹក*
"បងចាំអូននៅត្រង់នឹងហើយ"ជេគ ពេលមកដល់បន្ទប់រាងតូចក៏អោយរាងក្រាស់ឈរនៅក្រៅតែមើលទឹកមុខម្នាក់គេដូចជាមិនទុកចិត្ត
"តែបងមិនអោយអូនចូលម្នាក់ឯងទេ"សុងហ៊ុន បន្លឺទាំងទឹកមុខធឹងទើបកាយតូចប្រញាប់លួងលោមគេ
"អូនចូលមួយភ្លែតទេណា...ណាៗៗ"ជេគ ក៏រំអុកទើបនាយងក់ក្បាលចំណែកកាយតូចបន្ទាប់ពីរបានចម្លើយហើយគេក៏ប្រញាប់ចូលទៅដោះទុក្ខសត្វទើបចេញមកវិញឃើញបុរសប្លែកមុខម្នាក់តាមមើលគេទើបគេរហ័សដើរគេចចេញ
មិនទាន់នឹងបានដើរគេចចេញស្រួលបួលផងរាងតូចក៏ត្រូវបុរសម្នាក់នោះចាប់ទាញក.ដៃេបស់គេងាកមកបុកទ្រូងនឹងនាយទើបប្រញាប់បន្លឺសម្ដីដូចពពួកតណ្ហាក្រាស់ដាក់រាងតូច
YOU ARE READING
💕ភរិយាបណ្តូលចិត្ត💕
Short Storyត្រឹមជាក្មេងបម្រើរៀបការជំនួសម្ចាស់តែក៏ប្រែក្លាយទៅជាក្មេងម្នាក់ដែលសំណាងបំផុតអាចអោយគ្រប់គ្នាច្រណែន😽❤️