part 9 ក្រអូបណាស់

128 27 6
                                    


វេលាម៉ោង12យប់កណ្ដាលអាធ្រាតមនុស្ស សត្វនឹងរុក្ខជាតិបានលង់លក់នៅក្នុងដំណេកអស់ដោយសារងងុយនឹងអស់កម្លាំងដូចគ្នា។ចំណែកឯមេឃក៏ចាប់ផ្ដើមទម្លាក់គ្រាប់ទឹកថ្លាៗមកម្ដងបន្តិចៗរហូតទៅជាខ្លាំងរួមមានទាំងខ្យល់កន្រ្តាក់នឹងផ្គរលាន់មកជាមួយនាំអោយអ្នកដែលកំពុងតែគេងលក់សុខៗនោះដឹងខ្លួនដោយសារតែរន្ទះបាញ់។

*ឈូ....ផាំង.....*

"អ្ហាយ...ហឹក...សុង"ជេគ ក៏ស្រែកឡើងពេលមានផ្គររន្ទះបាញ់ផាំងៗនាំមកខ្យល់កន្ត្រាក់បោកផ្ទប់នាំសំឡេងខ្លាំងៗដល់កាយតូចកំពុងតែគេងនោះស្រែកឡើងព្រោះតែភ័យនឹងអាកាសធាតុមួយនឹងចំណែករាងក្រាស់ដែលទើបនឹងបិទភ្នែកគេងឯណេះក៏ប្រញាប់ស្ទុះស្ទាងើបពេលលឺរាងតូចហៅឈ្មោះនាយទើបក្រឡេកឃើញកាយតូចកំពុងតែយំញ័រខ្លួនដូចកូនសត្វទើបនាយរហ័សលើកគេមកអង្គុយលើភ្លៅលួងលោមកុំអោយខ្លាចទៀត

"ហឹក...ហឹក..ខ្ញុំខ្លាចណាស់"ជេគ ក៏រុលខ្លួនទៅឱបរាងក្រាស់យ៉ាងណែនទើបនាយរហ័សលើកដៃឱបតបគេកុំអោយយំខ្លាំងពេក

"កុំយំៗ...អស់អីហើយ"សុងហ៊ុន ក៏អង្អែលខ្នងរបស់កាយតូចលួងកុំអោយគេយំមើលចុះយំឡើងញ័រអស់ហើយ

"ហឹក..ខ្ញុំខ្លាចមេឃ~~~"

*ផាំង.....*

"អ្ហាយ...."ជេគ ក៏រួញខ្លួនស្រែកយំកាន់តែខ្លាំងរាងក្រាសឃើញក៏ឱបគេកាន់តែណែនជាងមុន

«សេរីតែមួយទេកូនខ្លាចរន្ទះបាញ់🌚»

"បាត់យំទៅមានយើងនៅទីនេះហើយ"សុងហ៊ុន ក៏បន្លឺចំណែកកាយតូចក៏ងើយមើលមុខនាយទាំងទឹកភ្នែកហូរជោគថ្ពាល់យ៉ាងគួរអោយអាណិត

"ហឹក...កុំទៅណាចោលខ្ញុំអី"ជេគ និយាយទៅនាយក្រាស់ទាំងញ័របបូរមាត់តតាត់នាយឃើញហើយក៏ងក់ក្បាល

"គេងចុះ...អស់អីហើយ"សុងហ៊ុន ថាហើយក៏ទាញរាងតូចអោយគេងទាំងមាននាយអោបគេជាប់នៅក្នុងដើមទ្រូងដ៏កក់ក្ដៅចំណែកកាយតូចក៏សំងំបិទភ្នែកគេងទាំងនៅអណ្ដឺតអណ្ដករហូតដល់ស្ងាត់សំឡេងយំទើបរាងក្រាស់រហ័សបិទភ្នែកគេងតាមទាំងដៃនៅអោបកាយតូចមិនប្រលែង។

💕ភរិយាបណ្តូលចិត្ត💕Where stories live. Discover now