រំលងទៅបានមួយអាទិត្យជើងរបស់កាយតូចក៏ជាសះស្បើយដូចគ្នាហើយពេលល្ងាចនេះរាងតូចក៏ត្រូវទៅចូលរួមកម្មវិធីដេញគ្រឿងពេជ្រជាមួយនឹងរាងក្រាស់ដូចគ្នា។មុនដំបូងគេក៏ជំទាស់ថាមិនចង់ទៅតែលោកផាកនឹងលោកស្រីផាកក៏ជម្រុញទើបគេសុខចិត្តទៅចំពោះសម្លៀកបំពាក់រាងក្រាស់ក៏អោយនាយអេយកមកអោយទុកសម្រាប់រៀបចំខ្លួននៅល្ងាចនេះដូចគ្នាដផយនាយមកទទួលទៅចូលរួម។"ម៉ាក់ខ្ញុំថាមិនបាច់~~~"ជេគ បម្រុងនឹងប្រកែកទៅហើយលោកស្រីផាកក៏និយាយកាត់
"ទៅៗកូនយូរៗបានប្ដីបបួលចេញក្រៅម្ដង"លោកស្រីផាក ក៏បន្លឺឡើងទាំងសើចព្រោះឃើញមុខកាយតូចឡើងស្អុយប៉ែព្រោះតែមិនចង់ទៅ
"មែនហើយកុំធ្វើមុខចឹងលេងស្អាតហើយ"លោកផាក ក៏បញ្ចុះបញ្ចូលបន្ថែមទៀត
"ខ្ញុំខ្លាចគាត់ខ្មាស់គេណាស់ប៉ា"ជេគ ក៏បន្លឺឡើងមិនមែនគេមិនចង់ទៅទេតែក៏ព្រោះខ្លាចរាងក្រាស់ខ្មាស់គេទៅវិញទេទើបមិនចង់ទៅចំណែកលោកផាកនឹងលោកស្រីផាកលឺហើយក៏នាំគ្នាសើចហួសចិត្ត
"សុងហ៊ុនឯណាខ្មាស់គេនោះគឺមានតែគេដែលសរសើរថាកូនប្រុសម៉ាក់នៀក៎បានប្រពន្ធស្អាតនោះមែនទេបង"លោកស្រីផាក និយាយទាំងលើកដៃច្បិចថ្ពាល់រាងតូចៗតិចរួចក៏បែរមកសួរប្ដី
"ម៉ាក់កូននិយាយត្រូវហើយ"លោកផាក ក៏ញញឹមសម្លឹងមើលផ្ទៃមុខកូនប្រសារ
"ចឹងកូនទៅរៀបចំអាហារសិនហើយ"ជេគ ថាហើយក៏ដើរទៅរៀនចំអាហារសម្រាប់បរិភោគថ្ងៃនេះក្រោមក្រសែភ្នែករបស់ប៉ានឹងម៉ាក់ក្មេករបស់គេ
"អ្ហា៎...អ្នកម៉ាក់នឹងលោកប៉ាមកហើយឬ..!!"លោកស្រីផាក ក៏គ្រលាសភ្នែកទៅមាត់ទ្វារក៏ឃើញប្ដីប្រពន្ធចំណាស់កំពុងតែបណ្ដើរគ្នាចូលមកខាងក្នុងព្រោះតែពួកគាត់ទើបមកពីរស្រូបខ្យល់ខាងក្រោយភូមិគ្រិះ
"យើងឃ្លានបាយនឹងណាអេរ៉ា..."លោកយាយផាក ក៏បន្លឺទើបហួសទៅតុបាយដែលមានរាងតូចកំពុងតែរៀបចំស្រាប់នោះ
"តោះ...បងញុាំបាយលោកប៉ាអ្នកម៉ាក់គាត់ឃ្លានហើយ"លោកស្រីផាក ថាហើយក៏ដើរទៅតុបាយដើម្បីទទួលទានអាហារដោយមានលោកផាកដើរទៅតាមក្រោយ
YOU ARE READING
💕ភរិយាបណ្តូលចិត្ត💕
Short Storyត្រឹមជាក្មេងបម្រើរៀបការជំនួសម្ចាស់តែក៏ប្រែក្លាយទៅជាក្មេងម្នាក់ដែលសំណាងបំផុតអាចអោយគ្រប់គ្នាច្រណែន😽❤️