Part 7 អូមេហ្កា...!!

133 30 5
                                    

បន្ទាប់ពីបរិភោគអាហាររួចរាល់អស់ហើយក៏បំបែកគ្នាដោយលោកស្រីផាកទៅសមាគមន៍ លោកផាកឡើងទៅបន្ទប់ចំណែកសុងហ៊ុនទៅក្រុមហ៊ុនដោយុំាននាយអេបើកឡានជូន។

"ឯងយកទឹកមកអោយយើងផឹកបន្តិច"លោកយាយផាក ក៏ប្រើរាងតូចអោយយកទឹកមកអោយគាត់ពិសារចំណែករាងតូចដែលកំពុងជូតការ៉ូសុខៗក៏រហ័សរត់ទៅចាក់ទឹកអោយគាត់យ៉ាងលឿន

"នេះទឹករបស់លោកយាយ...ចុះលោកតាត្រូវការអ្វីដែលចាំខ្ញុំធ្វើជូន"ជេគ ក៏យកទឹកមកដាក់លើតុចំពោះមុខរបស់លោកយាយរួចងាកទៅសួរលោកតាដែលកំពុងតែអានកាសែតនោះអោយគាត់ងាកមកសម្លឹងមុខគេទើបគេរហ័សអោនមុខចុះ

"យើងសុំកាហ្វេមួយកែវមក"លោកតាផាក ក៏បន្លឺទើបកាយតូចរហ័សរត់ទៅឆុងអោយគាត់ប្រហែល2នាទីក្រោយមកកាហ្វេក៏រួចរាល់ទើបគេរហ័សយកមកអោយគាត់

"កាហ្វេរបស់លោកតា...បើត្រូវការអីបន្ថែមអាចប្រាប់ខ្ញុំបាន"ជេគ ថាហើយក៏ដើរទៅផ្ទះបាយធ្វើម្ហូបព្រោះថានេះឈានដល់ម៉ោងបាយឥឡូវហើយមិនអាចឡេះឡោះបានឡើយមកនៅផ្ទះគេកុំចាំតែដេកមួយមុខគត់អោយសោះព្រោះវាមិនមែនផលល្អ

"ម៉ែដោះអោយខ្ញុំជួយ"ជេគ ក៏ជួយធ្វើម្ហូបនៅក្នុងផ្ទះបាយជាច្រើនមុខរត់ទៅរត់មកពេញផ្ទះបាយក្រោមក្រសែភ្នែករបស់លោកតាផាកនឹងលោកយាយផាកដែលតាសម្លឹងមើលគេមិនដាក់ភ្នែកនោះ

"មើលទៅក្មេងនោះជំនាញខាងចឹងៗណាស់"លោកយាយផាក ក៏រហ័សបន្លឺឡើង

"បងក៏គិតចឹងដែលតែមើលទៅនៅតែចាញ់អ៊ុននីរបស់បងទេ"លោកតាផាក ក៏បន្លឺបន្តពីរលោកយាយដែលមិនភ្លេចសរសើរអ៊ុននីដែលជាចៅប្រសារដែលគាត់ពេញចិត្តនោះមិនមែនរាងតូច(យាយបុិនោះចេះតែចាយលុយ😔)

"មែនហើយ"លោកយាយផាក ក៏ងក់ក្បាលរួចពួកគាត់នាំគ្នាមើលទូរទស្សន៍វិញម្ដង។

ការចំណាយពេលចម្អិនអាហាររយះពេលកន្លះម៉ោងរបស់រាងតូចក៏បានបញ្ចប់ទើបគេរហ័សលើកយកមកដាក់នៅលើទុករៀបយ៉ាងមានរបៀបគ្រាន់តែឃើញក៏គួរអោយចង់សាកភ្លក្សរសជាតិដែលព្រោះតែរៀបចំមានសណ្ដាប់ធ្នាប់មើលទៅគេពូកែខាងនឹងតែម្ដង។

💕ភរិយាបណ្តូលចិត្ត💕Where stories live. Discover now