ភាគទី៣

199 6 0
                                    

(នាងប្រហើនណាស់)

“យ៉ាងម៉េចនិយាយមិនចេញ ឬមួយមិនដឹងត្រូវរកលេសដោះស្រាយបែបណា?” វីន ដើរចូលមកជិតស្រីតូច ជាមួយឫកពាកំណាចរបស់ខ្លួន មុននឹង...
ឌឹប
រាងតូចតែមួយត្រូវមនុស្សកំណាច រុញទៅបុកជញ្ជាំងមួយទំហឹងដៃមនុស្សប្រុស សាងឱ្យសាមីខ្លួនចុកច្អល់តែក៏មិនហ៊ានស្រែកអ្វី បានត្រឹមខាំមាត់ទប់ការឈឺចាប់។ មនុស្សកំណាចមិនគិតដឹងកំហុស ផ្ទុយមកវិញបែរជានាំខ្លួនទៅបៀតជិតស្រីតូចឃាំងឃាត់នាង មិនឱ្យគេចទៅណាបាន។
“នាងពូកែសម្ដែងណាស់ ស្រីតូច!” វីន ឱនមកខ្សឹបក្បែរត្រចៀកស្អាត ព្រមទាំងខាំតិចគ្រឺតក្នាញ់នាង។
“ម...មិនមែនចឹងទេ ខ្ញុំគ្រាន់តែមិនចង់រំខានពេលផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ” ដៃតូចគ្មានកម្លាំងប្រឹងរុញច្រានដើមទ្រូងហាប់ណែនចេញឆ្ងាយពីខ្លួន តែម៉ាហ្វៀកំណាចចាប់ជាប់បោះឡើងផុតក្បាល។
“ហ៊ឹស មិនចង់រំខានឬនាងប្រចណ្ឌយើង?” មនុស្សល្ងង់នឹងខ្លួនឯងនិយាយចេញមកយ៉ាងជឿជាក់ បែបមិនចេះខ្មាសមាត់ ដែលអ្នកស្ដាប់ត្រូវប្រញាប់ដោះសារមកវិញ។
នាងត្រូវតែដោះសារហើយ មិនត្រូវជាអីនឹងគ្នានាងទៅប្រចណ្ឌគេបានយ៉ាងម៉េចទៅ។
“ម...មិនមែនទេ! ពួកយើងត្រូវជាអ្វីនឹងគ្នា ខ្ញុំប្រចណ្ឌលោកបានយ៉ាងម៉េច!...អូយយយ” អ៊ីយៀន ស្រែកឈឺចាប់ពេលអ្នកម្ខាងទៀតបន្ថែមកម្លាំងច្របាច់លើ ក ដៃរបស់ខ្លួន។
“ហ៊ឹស មិនត្រូវជាអ្វី! ទាំងដែលយើងជាអ្នកមានអ្នកគុណរបស់នាងនេះឬ អ៊ីយៀន!” ចុងប្រយោគ វីន មានចេតនាទម្លាក់សំឡេងឱ្យស្រាលបំផុត បង្ហាញពីភាពកំណាចតាំងពីកំណើតឱ្យនាងបានដឹង។
“អត់ទេ គឺខ្ញុំចង់មានន័យថា...អាយយយ” ជាថ្មីម្ដងទៀតដែលស្រីតូចស្រែកឈឺចាប់ពេលគល់ ក ស្អាតរបស់ខ្លួន ត្រូវខាំដោយតោកំណាចចំពោះមុខ។
“យើងនឹងធ្វើឱ្យនាងដឹង ថាពួកយើងមានស្អីពាក់ព័ន្ធនឹងគ្នា”
ជុប
មាត់ទាំងកំណាចទាំងជំនាញ ឱនមកបឺតមាត់តូចបានរូប យ៉ាងព្រៃផ្សៃលាយឡំំភាពស្រែកឃ្លានមកជាមួយ។ វីន ឱបរឹតចង្កេះតូចខណៈស្រីស្រស់គិតតែពីរើគេចមិនឈប់។
“លែង...អ្ហឹម” អ៊ីយៀន ប្រឹងរើបម្រាស់ខ្លាំងៗ នៅមានដៃតូចរុញច្រានដើមទ្រូងហាប់់ណែនឱ្យចេញឆ្ងាយពីរាងកាយរបស់ខ្លួន តែមានឬដែលនាងអាចយកឈ្នះមនុស្សកម្លាំងខ្លាំងបាននោះ។
“អ្ហឹម...” វីសុន ម៉់ាហ្វៀកំណាចគ្រហឹមពេញចិត្តតាមបំពង់ ក ពេលបានប្រលែងលេងនឹងរសជាតិផ្អែមពីមាត់មានមន្ដស្នេហ៍។
ឌឹប ឌឹប
អ៊ីយៀន នៅមិនឈប់រើបម្រាស់ ថែមទាំងគក់ខ្នងរឹងមាំអស់កម្លាំងដៃទៀតផង។ ប្រឹងប្រឆាំងរហូតអស់កម្លាំង ស្រីតូចក៏៏ព្រមបញ្ឈប់សកម្មភាពគ្រប់យ៉ាង។
(ឬឯងត្រូវគេរំលោភនៅទីនេះពិតមែន អ៊ីយៀន) ខួរក្បាលរំលឹកឡើងខណៈដៃទាំងគូទម្លាក់ចុះស្របដងខ្លួន។
ឫកពាលែងប្រឆាំងតវ៉ារបស់នាង ទាញឱ្យចិញ្ចើមក្រាស់ជ្រួញចូលគ្នាមួយរំពេច តោកំណាចដែលប្រឹងបញ្ចេញរិទ្ធមុននេះ ព្រមស្ងប់មកវិញ។ វីន បញ្ឈប់ទង្វើគ្រប់យ៉ាងជាមួយភាពអស់អារម្មណ៍ តែកែវភ្នែកសម្លឹងអ្នកចំពោះមុខមិនដឹងព្រិចទាល់តែសោះ។
“ហ៊ឹសៗ មុននឹងក្រោយនាងគង់តែជារបស់យើង! ថ្ងៃនេះលេងប៉ុណ្ណឹងសិនចុះ...” មនុស្សកំណាចញោចញញឹមកាចចុងមាត់បន្តិច ព្រមទាំងបោះជំហានចេញទៅ មិនទាំងដៀងសូម្បីមើលនាង ធ្វើដូចនាងជាម៉ាឡាកាំងគ្មានេះជីវិតអ៊ីចឹង។
គេមិនដឹង... មិនដឹងថាហេតុអីបានជាគ្មានអារម្មណ៍ គ្រប់ពេលឃើញនាងព្រមតាមគេ វាមានអារម្មណ៍ថាគេចាប់បង្ខំនាង។ ហើយគេបង្ខំឬអត់?
បង្ខំហ្អេស!
ហេតុអីគេត្រូវបង្ខំ មនុស្សដូចជាគេនេះគ្មានថ្ងៃបង្ខំមនុស្សស្រីដែលមិនពេញចិត្តដេកជាមួយគេនោះទេ វាគ្មានអារម្មណ៍ក្ដីសុខ។
បន្ទាប់ពីមនុស្សកំណាចចាកចេញទៅ អ៊ីយៀន ឯណេះវិញទឹកភ្នែកមកពីណាក៏មិនដឹងស្រក់ហូរដូចបាក់ទំនប់ទៅហើយ ទាំងព្យាយាមចូតវាចេញហើយ តែកាន់តែជូតទឹកភ្នែកកាន់តែហូរមកគ្មានឈប់។
“ហ៊ឹកៗ ម៉េចទៅជាបែបនេះ!... ហ៊ឹកៗ ម៉េចក៏ឯងខ្លាច ម៉េចក៏ឯងយំ ហ៊ឹក ឯងជាអ្នករើសផ្លូវនេះដោយខ្លួនឯងទេ អ៊ីយៀន” បាតតូចទាំងគូខ្ទប់មុខយំយែកសឹងតែមិនឮសំឡេង។
ឱ្យនាងធ្វើយ៉ាងណា ដោះស្រាយបែបណា នាងជាជ្រើសរើស ជ្រើសរើសចូលទៅរកគេដោយខ្លួនឯង ដូច្នេះនាងត្រូវត្រៀមចិត្តទទួលយកលទ្ធដូចគ្នា។

ចំណងស្នេហ៍ម៉ាហ្វៀWhere stories live. Discover now