(ការពិតមួយទៀត)
“អាយយ ឈប់ទៅលោក វីន លោកកំពុងតែធ្វើខុសហើយ ហ៊ឹក កុំធ្វើវាទៀតអី ហ៊ឹកៗ ខ្ញុំសូមអង្វរ” ទោះជាគេបញ្ជាក់យ៉ាងដាច់អហង្ការប៉ុណ្ណាតែ អ៊ីយៀន នៅមិនព្រមឈប់គំនិតហាមគាត់គេដែល។
គំនិតដែលប្រឹងគិតថាមិនខ្វល់ពីការឈឺចាប់ មិនខ្វល់ពីពាក្យសម្ដីរបស់នាង ពេលនេះបែរជាកំពុងជ្រួតជ្រាប ពេញខួរក្បាលរបស់គេអស់ហើយ កាន់តែពេលនេះសំឡេងយំយែកលាន់ឮកាន់តែហឹងក្បែរត្រចៀកគេកាន់តែមិនអាចបន្តទៅមុនបាន។
“ចង្រៃយ៍!”
ឌឹប
កណ្ដាប់ដៃធ្ងន់ៗដាល់ទៅលើពូកបញ្ឈិតមុខស្រីតូច ដែលសាមីខ្លួនប្រឹងបិទភ្នែកដោយការភ័យខ្លាច ខ្លាចថាគេបញ្ចេញកំហឹងមកលើមុខរបស់នាង។ មួយដៃរបស់គេមុននេះបើត្រូវនាងមែន ធានាថានាងនឹងស្លាប់ភ្លាមៗក៏ថាបាន។
វីន ក្រោកឈរពេញកម្ពស់ចាកចេញពីបន្ទប់ភ្លាៗ តែដើរមិនបាន
ប៉ុន្មានជំហានផងគេក៏ត្រូវបញ្ឈប់ជំហានជាថ្មី ជាមួយដៃតូចដែលប្រឹងតោងទាមគេជាប់។
“ហ៊ឹកៗ ខ្ញុំសូមអង្វរកលោក វីន ដោះលែងខ្ញុំទៅ ខ្ញុំ...”
“កុំសង្ឃឹម! ហើយក៏កុំសូម្បីតែគិតថានាងអាចចេញពីទីនេះបានឱ្យសោះ បើហ៊ានតែរត់គេចចាំទទួលសពម្ដាយរបស់នាងឱ្យហើយទៅ” វីន គំរាមយ៉ាងកំណាចមកវិញ។ ច្បាស់ជាកំណាចហើយព្រោះពេលនេះជីវិតរបស់នាងគេជាក្ដោបក្ដាប អ៊ីចឹងគួរតែយល់ហើយថាអ្នកណាជាអ្នកមានអំណាចបំផុត។
“ហ៊ឹក លោកវីន!...”
“ចាំក្នុងខួរនាងឱ្យច្បាស់ អ៊ីយៀន! ជីវិតរបស់នាងនៅពេលនេះជារបស់យើង នាងត្រូវសងរាល់កម្មពៀជំនួសម្ដាយនាង សងទាល់តែយើងពេញចិត្ត សងទាល់តែនាងអស់ខ្យល់ដង្ហើម!” ចប់សម្ដីអាត្មានិយម ឃោរឃៅ វីន ចាកចេញទៅទាំងកំហឹង។
“ហ៊ឹក លោក...”
ប៉ាំង
សម្ដីដែលចង់និយាយទាំងប៉ុន្មាន ត្រូវកាត់ផ្ដាច់ដោយការបិទទ្វារទាំងកំហឹងពីមនុស្សកំណាច។
“ហ៊ឹកៗ ខ្ញុំត្រូវសងលោកបែបណា ហ៊ឹកៗ ខ...ខ្ញុំហត់ណាស់...”
ព្រុស
មនុស្សខ្សោយស្រាប់ បូករួមទាំងមិនទាន់បានអ្វីមួយគ្រាប់តាំងពីព្រឹកដួលសន្លប់ភ្លាមៗ ជាមួយអារម្មណ៍ហត់នឿយ អស់កម្លាំងគំហែងគ្រប់យ៉ាងនៅក្នុងខ្លួន។
ផ្ទុយពីស្រីតូចដែលសន្លប់បាត់លែងដឹងស្មារតី ម៉ាហ្វៀកំណាឯណេះវិញបែរជាកំពុងក្ដៅក្រហាយ នៅមិនសុខក្នុងខ្លួនពេលចង់ធ្វើអ្វីក៏មិនបានដូចចិត្ត។
ប្រាវ
របស់របរដែលទើបតែរៀបស្អាតមិនប៉ុន្មានម៉ោងផង ត្រូវគ្រវាសចោលរាយប៉ាយជាថ្មីម្ដងទៀត ទៅតាមភ្លើងកំហឹងកម្សួលក្នុងអារម្មណ៍។
“ហេតុអីជានាង! ម៉េចក៏ជានាង?!!!”
ឌឹប
ដៃដែលមានរបួសស្រាប់ដាល់ទៅលើតុជាថ្មីសាងឱ្យរបួសចាស់ហូរឈាមបានសម្រេចម្ដងទៀត។
គេមិនដែលគិត មិនគិតថាមនុស្សស្រីដែលគេគិតថាត្រូវចិត្ត អាចឱ្យបេះដូងរាងកាយរបស់គេមានក្ដី តែបែរជាសត្រូវគ្រួសារគេទៅវិញ ជាសត្រូវដែលគេស្អប់បំផុតទៀតផង។
ក្នុងបន្ទប់ទាំងមូលប្រែក្លាយជាបញ្ចេញកំហឹង បរិយាកាសក្នុងគ្របដណ្ដប់ទៅដោយចំហាយនៃក្លិនពិឃាដ ដែលសាយភាយភ្លើងកំហឹងគុំកួន តែមុននឹងសភាពគ្រប់យ៉ាងធ្លាក់ទៅយ៉ាប់យឺនជាងនេះព្រោះមនុស្សកំណាច វាក៏ត្រូវកាត់ផ្ដាច់ដោយអ្នកណាម្នាក់ ដែលស្ទុះចូលមកយ៉ាងទាន់ហន់។
“ចៅហ្វាយ!” ហ្វ្រង់ សម្លឹងមើលសភាពក្នុងបន្ទប់ទាំងមិនគួរឱ្យជឿថាមនុស្សដែលធ្លាប់តែម៉ឺងម៉ាត់ស្ងប់ស្ងាត់អាចមានពេលមួយនេះ។
“យ៉ាងម៉េចហើយ?” វីន សួរមនុស្សរបស់ខ្លួនទាំងដៃក្ដាប់ពោរពេញដោយកំហឹង នៅមានក្រសែភ្នែកកំណាចមុតមាំសម្លឹងកំណាចសឹង
តែអាចធ្លុះរបស់ចំពោះមុខ។
“គ្រប់យ៉ាងរៀបរាប់អស់ហើយទាន”
“...” ត្រឹមដឹងគ្រប់យ៉ាងរៀបរយទៅតាមផែនការណ៍ វីន មិនបាននិយាយអ្វីក្រៅពីញញឹមពេញចិត្តចេញមក ជាស្នាមញញឹមបង្កប់ន័យដែលមិនថាអ្នកណាបានឃើញហើយអត់ខ្លាចមិនបាន។
គ្រប់យ៉ាងធ្លាក់ក្នុងសភាពស្ងប់ស្ងាត់ម្ដងទៀត តែក៏ត្រូវទម្លាយដោយអង្គរក្សសង្ហា។
“អឺ គួរប្រាប់រឿងនេះដល់ម៉ាដាមទេទាន?” ព្រោះមិនច្បាស់ន័យ ទើបគេត្រូវសួរបញ្ជាក់យ៉ាងណាក៏ជាសត្រូវរបស់ម៉ាដាមដូចគ្នា ទើបគេគិតថាអ្នកកំលោះអាចនឹងមិនលាក់រឿងនេះ តែសំណួររបស់គេត្រូវឱ្យម៉ាហ្វៀកំណាចងាកមកជំទាស់យ៉ាងដាច់អហង្ការ។
“មិនបាន! មិនអាចឱ្យអ្នកម៉ាក់ដឹងរឿងនេះជាដាច់ខាត គ្រប់យ៉ាងយើងជាអ្នកចាត់ចែងដោយខ្លួនឯង” គេឱ្យម្ដាយដឹងរឿងនេះមិនបាន បើម្ដាយលូកដៃក្នុងរឿងនេះ គ្រប់យ៉ាងច្បាស់ជារញ៉េញ៉ៃមិនចប់ជាមិនខានទេ។
“បាទទាន!”
“ឯងទៅវិញបានហើយ”
“ចៅហ្វាយរុំរបួសសិនទៅ ឈាមហូរហើយ”
“...” វីន សម្លឹងមើលរបួសគ្មានការឈឺចាប់របស់ខ្លួន ហើយក៏ងក់ក្បាលយល់ព្រមជាមួយសំណើមនុស្សជំនិត។
ឈឺចាប់!
ពេលនេះគ្មានអ្វីឈឺចាប់ជាងចិត្តគេនោះទេ វាឈឺខ្លាំងទៀតផង។
ព្រឹកថ្ងៃថ្មី
ភូមិគ្រឹះ
រាងកាយចំណាស់មានអំណាច អង្គុយមិនសុខមិនសាប់នៅក្នុងខ្លួន ក្នុងចិត្តនេះអន្ទះសារចង់ជួបមុនកូនប្រុសឆាប់ៗ ចង់ជម្រះគ្រប់យ៉ាងជាមួយគេឱ្យដាច់ស្រឡះ។ គាត់គ្មានថ្ងៃឱ្យកូនប្រុសតែមួយរបស់ខ្លួនជាប់ផុងជាមួយស្រីអស់នោះជាដាច់ខាត។
“ហ៊ើយ! ម៉េចក៏មិនទាន់ម៉ោទៀត” ម៉ាដាម ក្រោកឈរលែងអង្គុយដូចមុន បើមិនឈរទេគាត់អាចស្ទះទ្រូងដាច់ខ្យល់ស្លាប់ក៏ថាបាន។
កែវភ្នែកកំណាចមានអំណាច សម្លឹងមើលទៅផ្លូវមិនហ៊ានងាកសម្លឹងទៅណា ហើយមិនប៉ុន្មានភាពអន្ទះអន្ទែងរបស់គាត់ ក៏អាចធូរស្រាលបានមកវិញ ពេលប្រទះបានរាងកាយមានអំណាចរបស់កូនប្រុសដើរចូលមកក្នុងភូមិគ្រឹះ។
“ម៉ាក់ស្មានថាកូនងប់ជាមួយមីស្រីនោះ លែងមករកម៉ាក់ហើយតើស!” ត្រឹមវត្តមានកូនប្រុសឈរចំពោះមុខ ម៉ាដាម ដាក់មួយប្រាវទៅដែលអ្នកកំលោះបានតែញញឹមស្រស់លួងលោមម្ដាយមកវិញ។
“ពុទ្ធោអ្នកម៉ាក់! ខ្ញុំនិយាយហើយស្រីគ្មានក្នុងខួរខ្ញុំទេ ស្រីៗលើលោកនេះក្រៅពីអ្នកម៉ាក់គ្មានអ្នកណាសំខាន់ចំពោះខ្ញុំនោះទេ” វីន ចូលមកឱបម្ដាយព្យាយាមសម្រួលទឹកមុខឱ្យធម្មតា ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។
ធម្មតាហ្អេស! ទោះជាគេព្យាយាមបន្លប់គ្រប់យ៉ាងដូចគ្មានបញ្ហាអ្វីតែមនុស្សមានបទពិសោធន៍៍ច្រើនដូចជាម៉ាដាម គ្មានអ្វីដែលថាគាត់មិនដឹងនោះទេ។
“ឱ្យតែពិតដូចមាត់កូននិយាយទៅចុះ” បើកូនប្រុសចាត់ទុកគាត់ដូចជាមនុស្សភ្លើទៅហើយ គាត់នឹងភ្លើឱ្យដូចបំណងកូនប្រុសទៅចុះ។
“វាច្បាស់ជាពិតស្រាប់ហើយ” ឫកពាគ្មានការខឹងសម្បាររបស់ម្ដាយអត់មិនឱ្យមនុស្សឆ្លាតអត់សង្ស័យមិនបាន។ កែវភ្នែកមុតស្រួចសម្លឹងម្ដាយមិនដាក់ភ្នែក ព្យាយាមរកភាពខុសប្លែកពីអ្នកម្ខាងទៀត តែដូចជាគ្មានប្រយោជន៍ដដែល។
“វីន!...”
“បាទ”
“កូនគ្មានអ្វីត្រូវប្រាប់ម៉ាក់ទេឬ?”
“ប្រាប់! ប្រាប់រឿង អីគ្មានទេ” វីន នៅតែបដិសេធទាំងមុខស្រស់គ្មានពិរុទ្ធអ្វី តែម៉ាដាមក៏មិនព្រមបោះបង់នៅតែសួរដេញដោលមិនឈប់ដូចគ្នា។
“កូនគ្មានអ្វីលាក់បាំងជាមួយម៉ាក់ទេមែនទេ?”
“គ្មានទេ! អរ មានតើសខ្ញុំមានដៃគូជំនួញថ្មី ថ្ងៃនេះត្រូវទៅជួបគេ ខ្ញុំទៅសិនហើយអ្នកម៉ាក់”
ជុប
វីសុន ឱនថើបថ្ពាល់ម្ដាយជាការលួងលោម ហើយក៏បន្លប់គ្រប់យ៉ាងដូចគ្នា។ ក្នុងពេលដែលគេធ្វើដូចជាគ្មានអាថ៌កំបាំងអ្វី ម៉ាដាមបានតែញញឹមចាក់បណ្ដោយតាមកូនប្រុស ទាំងក្នុងចិត្តកំពុងឆេះឆួលជាខ្លាំង។
“ខ្ញុំទៅហើយម៉ាក់” វីន ដើរចេញទៅភ្លាមៗជាមួយឫកពាធម្មតាបំផុត តែគេមិនបានចាប់អារម្មណ៍ជាមួយទឹកមុខខ្មៅ អប់ដោយភ្លើងគំនុំរបស់អ្នកម្ដាយនោះទេ។
“កូនគិតថាលាក់ម៉ាក់ជិតហ្អេស វីន!” ម៉ាដាមពោលទាំងកំណាចមិនខុសពីទឹកមុខប៉ុន្មាន។
(ហ៊ឹស វាគួរតែដល់ពេលដែលពួកឯងត្រូវសងយើងវិញហើយ យើងនឹងធ្វើឱ្យម្ដាយកូនឯង ឈឺវេទនាជាងយើងរាប់ម៉ឹនរាប់ពាន់ដង) ម៉ាដាម ស្បថឃោរឃៅក្នុងចិត្ត។ ត្រឹមទឹកមុខដែលបង្ហាញឱ្យឃើញក៏អាចដឹងច្បាស់ថាអ្នកម្ខាងទៀតច្បាស់ជាមានលទ្ធផលមិនល្អដូចគ្នា។
ទូរស័ព្ទតម្លៃថ្លៃត្រូវទាញចេញមក ព្រមទាំងចុចទាក់ទងទៅអ្នកណាម្នាក់ភ្លាមៗ។
“ជេស៊ី ម៉ាក់អ៊ំមានរឿងចង់ឱ្យកូនជួយ” ត្រឹមអ្នកចុងខ្សែចុចទទួលអតីតម៉ាហ្វៀស្រីនិយាយសាច់ការភ្លាមៗ ដែលជារឿងធ្វើឱ្យស្រីកំណាចម្ខាងទៀតពេញចិត្តជាខ្លាំងដូចគ្នា។
YOU ARE READING
ចំណងស្នេហ៍ម៉ាហ្វៀ
Romanceឈុតដកស្រង់ ភាពឈឺចាប់ដែលគេធ្លាប់ទទួលបាន រយៈពេលកន្លងមក គេមិនដែលបញ្ចេញ មិនដែលបង្ហាញឱ្យអ្នកណាបានឃើញ តែគ្រប់យ៉ាងលែងវាជាអាថ៌កំបាំងក្រោយពេលនាងដើរចូលមកក្នុងជីវិតរបស់គេ។ "មនុស្សស្រី" ដែលគេទាំងស្រលាញ់ ទាំងទុកចិត្ត ហ៊ានធ្វើគ្រប់យ៉ាងដើម្បីនាង តែ... អ្នកណាទៅដឹង...