ភាគទី៤

188 7 0
                                    

(ថ្ងៃនេះប៉ុណ្ណឹងចុះ)

“ជាមួយសត្វតិរិច្ឆាន និយាយយ៉ាងណាក៏មិនដឹងរឿងដែរ!”
សម្ដីមកព្រមជាមួយរូបរាង សាងឱ្យអ្នកប្រព្រឹត្តមុននេះចាប់ផ្ដើមបែកញើសតាមជើងសក់។ វីន សម្លឹងកំណាចជាក្រសែភ្នែកដែលកំណាចជាពេលណាៗទាំងអស់ ទៅមនុស្សដែលមិនសមជាកូនប្រុស មុននឹងងាកមកចាប់អារម្មណ៍ស្រីតូចក្បែរខ្លួនវិញ។
“លោក...” អ៊ីយៀន នៅភ្ញាក់ផ្អើលជាមួយវត្តមានរបស់គេមិនទាន់បាត់ ទើបរកពាក្យអ្វីនិយាយមិនទាន់បាន។
“យ៉ាងម៉េចហើយ?” សួរសំឡេងរឹងតែក៏បង្កប់ន័យព្រួយបារម្ភដូចគ្នា។ អាវក្រៅតម្លៃថ្លៃត្រូវដោះមកគ្របជិតខ្លួនតូចស្អាត ដោយការហួងហែង មុននេះពេលមកដល់ត្រឹមឃើញនាងក្នុងឈុតលេចលើលេចក្រោមគេក្ដៅសឹងតែឆេះទៅហើយ។
“ខ...ខ្ញុំមិនអីទេ!” នាងល្អិតបានតែតបទាំងញ័រមាត់មិនឈប់។
“លោកវីន គឺថាខ្ញុំ...” អាមនុស្សអាក្រក់មុននេះរៀបនឹងតវ៉ាដោះខ្លួន ស្រាប់តែត្រូវគាំងពេលឮប្រយោគកំណាច។
“ចាត់ការវាទៅ!” បញ្ជាកំណាចចប់ វីន ឱបស្រីតូចក្នុងតរង្វង់ដៃដើរចេញទៅ។
“លោក...អូយយយ”
ឌឹប ឌឹប
សំឡេងកណ្ដាប់ដៃរន្ទះជើង លាន់ឮពេញអស់ផ្ទៃទាំងមូល គ្រប់គ្នាដែលបានឃើញហេតុការណ៍បានតែអាណិតមិនហ៊ានចូលជួយ។ ជួយហ្អេស! ជួយយ៉ាងម៉េចទៅអំណាចត្រកូលមួយនេះ អ្នកណាដែលមិនស្គាល់នោះ បើជួយដូចនាំខ្លួនទៅងាប់អ៊ីចឹង។
អ៊ីយៀន ប្រឹងងាកមើលរូបភាពនៅខាងក្រោយខ្នង តែត្រូវបាតដៃកំណាចចាប់ឱ្យងាកមុខមកវិញ។ មិនចង់ឱ្យនាងបានឃើញរូបភាពអាក្រក់ភ្នែកទាំងនោះ។
ក្នុងរថយន្ដទំនើប ដែលពេលនេះបើកភ្លើងបំភ្លឺចោល បញ្ចាំងឱ្យឃើញអ្វីបានច្បាស់ជាងនេះ។ វីន សម្លឹងមើលថ្ពាល់ស្អាត ដែលពេលនេះប្រែជាក្រហមជាំ ជាប់ស្នាមបាតដៃពេញមួយចំហៀងថ្ពាល់ទៅហើយ។ អ្នកកំលោះទាញថ្នាំមកលាបរបួសឱ្យនាង តែហើយបែរជាត្រូវសាមីខ្លួនបដិសេធទៅវិញ។
“អឺ លោកមិនបាច់ទេ ខ្ញុំធ្វើខ្លួនឯងបាន” អ៊ីយៀន លូកទៅចាប់ដៃមាំដោយអចេតនា។
“នៅឱ្យស្ងៀម!” ដៃតូចដែលចាប់ដៃគេមុននេះ ត្រូវបាតដៃធំក្រាស់ចាប់ជាប់ទាំងពីរ មិនឱ្យនាងកម្រើកទៅណាបានទៀត។
ពាក្យសម្លុតរបស់គេមុននេះ អ៊ីយៀន បានត្រឹមនៅស្ងផមមិនកម្រើកខ្លាចក្រែងធ្វើខុសអ្វីមិនដឹងខ្លួន តោកំណាចទៅជាបញ្ចេញរិទ្ធ។
“ឈឺទេ?” វីន សួរសំឡេងស្រាល តែពេលមិនបានឮសម្ដីតបរបស់នាង ចិញ្ចើមក្រាស់ទៅជាជ្រួញចូលគ្នា សម្លឹងមើលមុខស្រីតូចដែលកំពុងគិតអ្វីក៏មិនដឹង។
(នេះត្រឹមមិនប៉ុន្មានថ្ងៃដែលឯងជួបគេ គេកំណាចដាក់ឯងប៉ុណ្ណឹងហើយ ចុះទម្រាំថ្ងៃក្រោយ...ថ្ងៃនោះ ថ្ងៃដែលគេដឹងថាកុហកគេ គេមិនកាច់ ក ឯងទៅហើយទេឬ អ៊ីយៀន) ស្រីតូចសម្លឹងភ្លឹកមើលអ្នកចំពោះមុខ ភ្លឹករហូតមិនដឹងថាអ្នកម្ខាងទៀតកំពុងសម្លឹងនាងវិញ នៅមានមុខមាំសង្ហាឱនមកកាន់តែជិតនាងទៀតផង។
“នាងកំពុងគិតអី?” មាត់កំណាចខ្សឹបស្រាលសំឡេងក្បែរបបូរមាត់ស្ដើង ពេលនេះឯងដែលស្រីស្រស់ភ្ញាក់ដឹងគំនិតមកវិញ។
“អូយយយ លោក!” ដៃតូចៗរុញច្រានដើមទ្រូងរឹងមាំឱ្យចេញឆ្ងាយពីខ្លួន។
វីន សម្លឹងកាចមើលស្រីតូច ទាំងដៃរឹងមាំក៏ទាញនាងឱ្យចូលមករកខ្លួនជាថ្មីម្ដងទៀត។
“គិតស្អីមុននេះ?”
“គឺ...គ្មានទេ!”
“ម៉េចបានសួរមិនឆ្លើយ?”
“លោកសួរខ្ញុំឬ!...លោកសួររឿងអីទៅ?” អ៊ីយៀន សួរបកវិញដោយការចង់ដឹង ដែលមនុស្សកំណាចសួរមកវិញទាំងកាកតែម្ដង។
“សួរថាត្រូវមួយកំផ្លៀងនេះឈឺទេ?” វីន សួរទាំងគំហកមិនដឹងថាត្រូវខឹងឬមួម៉ៅជាមួយនាងឱ្យប្រាកដ។ សំណួររបស់គេ អ៊ីយៀន បានត្រឹមធ្វើមុខស្អុយចេញមក។
ត្រូវមួយកំផ្លៀងហើយបើមិនឈឺទើបចម្លែក នាងមិនមែនស្បែកក្រាស់គេទះមិនឈឺនោះទេ។
“អឺ...តិចតួចដែរ”
“មនុស្សក្បាលរឹងមែននេះ ត្រូវពីរបីកំផ្លៀងទៀតទើបសម” វីន មនុស្សដែលមិនចេះលួងលោមមស្រាប់ស្ដីឱ្យថែម ខឹងដែលនាងក្បាលរឹងមិនស្ដាប់សម្ដីរបស់គេ។
“លោក!...”
“យើងមិនបាននិយាយខុស ក្រែងយើងផ្ដាំនាងហើយមិនអ៊ីចឹង ថាកុំឱ្យមកធ្វើការកន្លែងនេះទៀត! តែនេះមើលស្អីទៅវិញ ស្ដាប់ត្រចៀកឆ្វេងចេញត្រចៀកស្ដាំ!!” វីន ស្ដីឱ្យនាងខ្លាំងៗ ដែលសាមីខ្លួនកាន់តែមុខស្អុយលើសដើម។
អ៊ីយៀន សម្លឹងមើលគេមិនដាក់ភ្នែក នៅមានអាទឹកភ្នែកនោះចង់រលីងរលោងមកទៀត។ ស្រីស្រស់បង្ហាញឫកពាអន់ចិត្តចេញមក តែក៏មិនព្រមនៅស្ងៀម ឱ្យគេថាតែម្ខាងដែរ។
“លោកមិនមែនជាអ្នកក្រដូចជាខ្ញុំ លោកម៉េចនឹងយល់អារម្មណ៍មួយនេះទៅ! លោកអង្គុយស្ងៀមក៏មានប្រាក់ចូល តែខ្ញុំអង្គុយស្ងៀមមានតែដេកចាំស្លាប់ប៉ុណ្ណោះ”
“ចឹងក៏៏មកឈរឱ្យគេស្តាបលើស្ទាបក្រោមនេះហ្អេស?” វីន សួរផ្ចាញ់ផ្ចាលនាងមកវិញ ដែលស្រីតូចចិត្តខ្លាំងក៏ប្រឹងផ្ចាញ់ផ្ចាលគេមកវិញដូចគ្នា។
“នោះជារឿងរបស់ខ្ញុំ មិនទាក់ទងជាមួយលោកទេ! អូយយយ” អ៊ីយៀន ស្រែកភ្លាត់សំំឡេងពេលខ្លួនប្រាណត្រូវមនុស្សកំណាចចាប់កន្រ្តាក់ឱ្យដួលទៅលើគេយ៉ាងទាន់ហន់ មិនឱ្យនាងបានត្រៀមខ្លួនទុកជាមុនទាល់តែសោះ។
“ពីមុនអាចមែន! តែពេលនេះនាងគឺជាស្រីរបស់យើង... សិទ្ធរបស់នាងគឺយើងជាអ្នកសម្រេច” ភាពសិ្នទ្ធស្នាលកាន់តែកើតមានឡើង ពេលបបូរមាត់ក្រាស់ ឱនមកខ្សឹបកៀកកិតមាត់តូចបានរូប។
“លោក!...អ្ហឹម” មាត់ដែរប្រុងតវ៉ាមុននេះ បែរជាហើបមិនបាន ខណៈបបូរមាត់ស្ទាត់ជំនាញក្ដៅគគុក ចូលមកពពាក់ពពូនបឺតជញ្ជក់ បិទរាល់សំឡេងតវ៉ារបស់នាង។
“អ្ហឹម...” វីន គ្រហឹមពេញចិត្តនៅបំពង់ ក ស្របពេលអណ្ដាតក្ដីសើមបានចូលទៅនែបនិត្យក្នុងក្រអូមមាត់ផ្អែមរបស់នាងល្អិត។
រាងតូចតែមួយត្រូវលើកឱ្យមកអង្គុយ លើរាងកាយរឹងមាំ នៅមានបាតដៃក្រាស់ទាំងស្ទាបទាំងអង្អែល តាមរាងតូចស្ដើងដោយការពេញចិត្ត ដាស់អារម្មណ៍ដល់សាមីខ្លួនទៅជាញាប់ញ័រនៅមិនស្ងៀម។
“ឈប់! អ្ហឹម” ពាក្យចង់ហាមឃាត់ប្រែជាថ្ងូរ ពេលប៉ះបានភាពស្រៀវស្រើបចេញពីមាត់កំណាចនៅត្រង់ដើម ក របស់ខ្លួន។
“ក្រអូបបានពេញមួយតួខ្លួនតែម្ដងហើយ ស្រីតូច” មាត់សរសើរដៃរវាមក៏នៅមិនស្ងៀមស្ទាបអង្អែលចាប់ច្របាច់នាងពេញហ្នឹង។
ឡេវអាវបីគ្រាប់ត្រូវប្រឡេះចេញយ៉ាងងាយ បង្ហាញឱ្យឃើញដើមទ្រូងក្រពុំស្អាតលេចខ្លួនធ្លោ ទាក់ទាញក្រសែភ្នែកកំណាចឱ្យសម្លឹងមិនដាក់ភ្នែក។ ស្នាមញញឹមពេញចិត្តបង្ហាញឱ្យឃើញលើមុខមាំសង្ហាបានច្បាស់ មុននឹង...
ជុប
គល់ទ្រូងស្អាតត្រូវបឺតខ្លាំងៗ បង្កើតជាស្នាមស្នេហ៍ពណ៌ក្រហមពេញនឹង។  ការប៉ះពាល់ដែលអ្នកកំលោះផ្ដល់ឱ្យ អ៊ីយៀន ពត់ពែនខ្លួនប្រាណទៅជានៅមិនសុខ។ គេពូកែណាស់ទាំងដៃទាំងមាត់ ធ្វើឱ្យនាងច្រាស់ច្រាលបានមួយតួខ្លួនទៅហើយ។
“លោកប្រយ័ត្នមានមនុស្សមកឃើញ អ្ហឹម...” អ៊ីយៀន ស្រែកហាមអ្នកម្ខាងទៀត ទាំងដែលរាងកាយរបស់ខ្លួនពេលនេះវាវេទនាសឹងតែស្លាប់ទៅហើយ។
“គ្មានអ្នកណាហ៊ានមករំខានយើងទេ”
តឹក
អំពូលភ្លើងដែលបើកបំភ្លឺមុននេះ ត្រូវបិទមិនឱ្យឃើញអ្វី មានត្រឹមពន្លឺព្រះចន្ទចាំងជះមក ឱ្យឃើញស្រមោលពន្លឺព្រាលៗ ដែលកំលោះក្រមុំមួយគូកំពុងឱបថើបរឹតគ្នាណែនដៃ។
សំពត់ខ្លីត្រូវសើយខ្ទេចឱ្យមកនៅលើចង្កេះ មានត្រឹមខោក្នុងពណ៌ស្អាតបិទបាំងភាពជាស្រីរបស់នាង។ ម្រាមដៃវែងស្រឡូនប្រាកដខ្លួន ចូលមកនែបនិត្យនឹងភាពទន់ជ្រាយ មនុស្សស្ទាត់ជំនាញអង្អែលថ្នមៗសាងការប្រាថ្នាដល់នាងកាន់តែខ្លាំង។
“អ្ហឹម លោក...អ្ហាសស” នាងចច្រម៉ក់ជ្រុលថ្ងូរអស់សំឡលេង ពេលលទទួលបានអារម្មណ៍ប្លែកថ្មី កំពុងរីករាលដាលនៅក្នុងខ្លួនរបស់នាងពេលនេះ។ អ៊ីយៀន ព្យាយាមរុញច្រានគេចេញឆ្ងាយ ចង់ប្រាប់ថាននាពិបាកទទួលយកអារម្មណ៍មួយនេះខ្លាំងណាស់។
“ហ៊ឹសៗ” វីន អស់សំណើចជាមួយទឹកមុខជ្រីវជ្រួញរបស់នាង បញ្ជាក់ឱ្យដឹងថានាងពិបាកក្នុងខ្លួនកម្រិតណា។
“អ្ហឹស អ្ហាសសស...”
ផឹប
ដៃដែលរុញដើមទ្រូងរឹងមាំមុននេះ ប្ដូរជាស្ទុះមកឱបរឹតគេណែនដៃខណៈម្រាមដៃវែងស្រឡូន កាន់តែជិតដិតជាមួយភាពទន់ជ្រាយរបស់ខ្លួន។
“អ្ហឹម ស្បែកនាងទន់គ្រប់កន្លែងតែម្ដងហើយ អ៊ីយៀន”
“អ្ហឹសស” នាងមិនដឹងថាខ្លួនឯងពេលនេះ កំពុងធ្វើអ្វីឱ្យប្រាកដនោះទេ តែនាងបែរជាមិនអាចហាមឃាត់គេបាន ខ្លួនប្រាណរបស់នាងពេលនេះដូចមិនមែនជារបស់នាងទៀតទេ។
អារម្មណ៍មួយនេះមិនដឹងថាគួរបរិយាយបែបណានោះទេ...
“អ្ហឹសស អ្ហាសស”
“អ្ហឹម...” វីន កាន់តែស៊ីជម្រៅជាមួយស្រីតូច តែគ្រប់យ៉ាងប្រែជាមហន្តរាយ ត្រូវកាត់ផ្ដាច់ដោយអ្វីម្យ៉ាង។
ទឺត ទឺត
សំឡេងទូរស័ព្ទរោទ៌ខ្លាំងៗ សាងការមួម៉ៅដល់អ្នកកំលោះជាខ្លាំង តែគេក៏៏អត់លើកទទួលមិនបាន បើអ្នកចុងខ្សែមិនមែនជាមនុស្សសំខាន់ចំពោះគេ។
“អាឡូអ្នកម៉ាក់” មាត់និយាយតែដៃនៅតែរវិចរវាមលើខ្លួនស្អាតស្រីតូចមិនឈប់។
(កូនមកផ្ទះឥលូវនេះ) សំឡេងចុងខ្សែនិយាយទាំងកំហឹងចេញមក បង្ហាញពីភាពកំណាច ហើយក៏បញ្ជាក់ថាគាត់កំពុងខឹងខ្លាំងកម្រិតណាដូចគ្នា។
ទឺត ទឺត
សន្ទនាត្រូវកាត់ផ្ដាច់ភ្លាមៗ ថ្នាក់មនុស្សកំណាចត្រូវជ្រួញចិញ្ចើមសង្ស័យមិនឈប់។
(កើតអីអ៊ីចេះ) វីន ផ្ទួនការសង្ស័យនៅក្នុងចិត្ត មុននឹងបោសវាសគំនិតគ្រប់យ៉ាងចោលងាកមកចាប់អារម្មណ៍ស្រីតូចក្នុងរង្វង់ដៃវិញ។
អ៊ីយៀន ដែលទន់ខ្លួនព្រោះមន្ដសណ្ដប់អ្នកកំលោះមុននេះ បានត្រឹមជ្រប់មុខនឹងស្មាធំទូលាយ។
“ថ្ងៃនេះប៉ុណ្ណឹងសិនចុះ! ចាំបន្តថ្ងៃក្រោយ” វីន ប្រាប់សំឡេងស្រាលបង្ហាញពីការសោកស្ដាយរបស់ខ្លួន នៅមានដៃកក់ក្ដៅចាប់ទាញនាងឱ្យចេញឆ្ងាយពីខ្លួនបន្តិច។
“...” ស្រីស្រស់មិនតបក៏មិនបដិសេធ បានតែជ្រប់មុខសឹងតែជាប់នឹង ក ទៅហើយ។
ដៃញ័រទទ្រើតលើកមកបិទឡេវអាវរបស់ខ្លួន តែបិទយ៉ាងណាក៏មិនចូល ត្រឹមឡេវអាវមួយគ្រាប់ នាងចំណាយពេលសឹងមួយនាទីទៅហើយ។ វីន ដែលអង្គុយមើលទៅជាអស់់សំណើចជាមួយឫកពារបស់នាង។
“ហ៊ឹសៗ ចាំយើងជួយ” អ្នកកំលោះចាប់ដៃតូចចេញ ដោយខ្លួនក៏ធ្វើតួនាទីជំនួសនាងវិញម្ដង។ ក្រោយពីបិទឱ្យនាងរួចរាល់ មនុស្សល្បិចក៏មិនភ្លេចសុំរង្វាន់ពីនាងដូចគ្នា។
ជុប ជុប
ទាំងទ្រូងស្អាតទាំងមាត់តូច ត្រូវតោកំណាចឆ្មក់ថើបជាថ្មីដោយការពេញចិត្ត ហើយក៏សោកស្ដាយដែលមិនបានបន្តរឿងនេះជាមួយនាងទៀត។ នេះបើកុំតែម្ដាយមានការសំខាន់ គេប្រហែលជាមិនព្រមឈប់ត្រឹមនេះនោះទេ។
(មនុស្សស្រីស្អី ក្រអូបទាំងប្រាណបែបនេះ) វីន អត់សរសើរស្រីតូចក្នុងរង្វង់ដៃមិនបាន។ យ៉ាងណាក៏បានត្រឹមសរសើរព្រោះគេមិនបានប៉ះពាល់នាងស៊ីជម្រៅនៅឡើយ តែយ៉ាងណាក៏មិនបាច់បង្ខំដែរ ព្រោះមុននឹងក្រោយនាងគង់តែក្លាយជារបស់គេនោះទេ។

ចំណងស្នេហ៍ម៉ាហ្វៀWhere stories live. Discover now