(ការពិតដែលគិតមិនដល់)
“នេះ!!!...” វីន សម្លឹងហើយសម្លឹងទៀតមិនដាក់ភ្នែក ប្រុសកំលោះមើលឯកសារចំពោះមុខទាំងមិនជឿជាក់ មុននឹងងាកមកសមលឹងអ្នកជំងឺនៅលើគ្រែ។
(ពួកគេមិនមែនជាបងប្អូន) ពេលនេះគេមិនដឹងថាគួរសប្បាយចិត្តឬក៏រន្ធត់ចិត្តឱ្យប្រាកដនោះទេ រឿងរ៉ាវគ្រប់យ៉ាងកំពុងក្រឡាប់ចាក់អារម្មណ៍ពេលនេះច្របូកច្របល់វវិលវុលអស់ហើយ។
វីន នៅតែមិនអស់ចិត្តជាមួយការពិតមួយនេះ ទាំងដែលលទ្ធផលបង្ហាញហើយ កំថាឡើយមានដល់ទៅកៅសិបភាគរយ តែដប់ភាគរយពួកគ្មានជាប់សាច់ឈាមនឹងគ្នាផង។
“បើពួកយើងមិនមែនជាបងប្អូនតើជាអ្វីឱ្យប្រាកដទៅ...ហ៊ើយ!” វីន ដកដង្ហើមធំស្មុគជាមួយការពិតចំពោះមុខ កែវភ្នែកមុតមាំសម្លឹងមើលមុខស្រទន់ស្លេកខ្លាំងមិនព្រិចភ្នែក។
(យើងមិនមែនជាបងប្អូននឹងគ្នាទេ ពួកយើងមិនមែនជាបងប្អូនទេ អ៊ីយៀន) វីន គិតទាំងសប្បាយចិត្តទោះជាកំពុងវិលវុល តែគេក៏មានអារម្មណ៍ធូរចិត្តខ្លះដូចគ្នា យ៉ាងហោចណាស់គេមិនបានមានអារម្មណ៍ខុសឆ្គងជាមួយរឿងទាំងនេះ។
“ទោះពួកយើងមិនមែនជាបងប្អូននឹងគ្នា តែខ្ញុំត្រូវតែដឹងឱ្យបានថានាងជាអ្នកណា? ជាកូនរបស់អ្នកណា?” វីន រង៉ូវៗតែម្នាក់ឯងជាមួយគំនិតចង់លាតត្រដាងការពិត បើអាចគេចង់ដឹងឥលូវនេះ ភ្លាមៗនេះតែម្ដង។
គិតឡើងស្មុគស្មាញចិត្តខ្លាំងពេក វីន ត្រូវក្រោកចេញពីទីនេះទៅលំហែខួរក្បាលខ្លះ មិនអ៊ីចឹងគេអាចស្រ្តេសស្លាប់មុនដឹងការពិតក៏ថាបាន។
ក្រោយពេលរាងកាយមានអំណាចចាកចេញពីក្នុងបន្ទប់ អ្នកជំងឺដែលគេស្ដូកស្ដឹងមុននេះក៏ព្រមបើកភ្នែកឡើង សម្លឹងមើលទៅទិសដៅដែលមនុស្សកំណាចទើបតែចាកចេញ។ មែននាងដឹងខ្លួនយូរហើយ តែដែលមិនព្រមបបើកភ្នែក ព្រោះមិនចង់ត្រូវប្រឈមជាមួយកំហឹងរបស់គេ តែអ្នកណាទៅដឹងថាការធ្វើពុតរបស់នាង អាចឱ្យនាងដឹងការពិតដែលនឹកស្មានមិនដល់បែបនេះ។
“ខ្ញុំនឹងលោកមិនមែនជាបងប្អូន វាម៉េចនឹងអាចទៅរួចទៅ! អាចកើតឡើងបានដោយរបៀបណា... ចុះខ្ញុំជាកូនអ្នកណា? ចុះអ្នកម៉ាក់ត្រូវរត់គេចពីអ្នកណាទៅ?” អ៊ីយៀន សួរខ្លួនឯងមិនឈប់មាត់ជាមួយគំនិតវិលវុលសង្ស័យស្មុគស្មាញជាច្រើន។
គិតមកដល់ត្រង់នេះនាងក៏អត់ឆ្ងល់មិនបាត់ដូចគ្នា ដែលម្ដាយប្ដូរទីលំនៅច្រើនកន្លែងបែបនេះ រាប់មកដល់ពេលនេះមិនតិចជាម្ភៃកន្លែងនោះទេ។ នាងធ្លាប់សួរម្ដាយដូចគ្នាតែអ្វីដែលនាងទទួលបាន មានតែពាក្យដោះសារតែប៉ុណ្ណោះ។
ស្របពេលនៅផ្នែកខាងនេះ កំពុងតែស្មុគស្មាញច្របូកច្របល់ជាមួយការការពិតដែលមិនអាចជឿ នៅផ្នែកខាងនេះវិញកំពុងតែក្ដៅក្រហាយនៅបេលរឿងមិនបានដូចចិត្ត គ្រប់យ៉ាងធ្វើឱ្យទាស់ចិត្តសឹងតែមានមនុស្សស្លាប់ទៅហើយ។
“ចង្រៃយ៍! គ្មានបានការពួកឯងធ្វើការយ៉ាងម៉េចបានជាមនុស្សតែម្នាក់ក៏រកមិនឃើញ បំបង់បាយមែន!!!...” អតីតម៉ាហ្វៀដែលធ្លាប់តែមានអំណាច ពេលនេះក៏មិនប្រែប្រួលនៅតែឃោរឃៅកំណាចដដែល។
ម៉ាដាមខឹងក្ដៅក្រហាយសឹងតែរំលាយគ្រប់យ៉ាងចំពោះមុខទៅហើយ ពេលរឿងដែលខ្លួនចង់ដឹងបែរជាមិនបានដូចចិត្ត គ្រប់យ៉ាងត្រូវរាំងស្ទះព្រោះកូនប្រុសតែម្នាក់របស់ខ្លួន។
“សុំទោសផងលោកស្រី ពួកយើងទៅស៊ើបហើយតែខាងមន្ទីរពេទ្យប្រាប់ថាគ្មានឈ្មោះនេះទេ អាចអ្នកប្រុសបញ្ចូនចេញមុនពេលពួកយើងទៅដល់ក៏ថាបាន”
“យើងមិនខ្វល់! មិនថាយ៉ាងណាពួកឯងត្រូវតែរកស្រីម្នាក់នោះឱ្យឃើញ មិនចឹងមិនបាច់មកឱ្យយើងឃើញមុខទៀតទេ...ទៅ! ចេញទៅ!!!” សំឡេងបញ្ជកំណាចមិនខុសពីទឹកមុខសាងឱ្យគ្រប់គ្នានៅទីនេះភ័យខ្លាចប្រញាប់នាំគ្នាចាកចេញ មុនពេលជីវិតអស់មុនសម្រេចកិច្ចការធំ។
(កូនរារាំងម៉ាក់មិនបានទេ វីន) ម៉ាដាមស្បថក្នុងចិត្តទាំងកំណាចមិនប្រែចរិត ជាមួយទឹកមុខដែលសាហាវឃោរឃៅ ប្រៀបដូចជាតោកំណាចត្រៀមច្បាំងជាមួយសត្រូវ។
“វាគួរតែដល់ពេលពួកនាងសងយើងវិញហើយ អ៊ីឈាន” គិតដល់ឈ្មោះស្រីដែលដណ្ដើមប្ដីខ្លួន ស្រីដែលគាត់ធ្លាប់ទំនុកបម្រុង មនុស្សស្រីដែលគាត់់គិតថាល្អ តែចុងក្រោយបែរជាបកមកខាំគាត់ សឹងតែឱ្យគាត់នេះសម្លាប់ស្រីម្នាក់នោះភ្លាមៗនោះទេ។
YOU ARE READING
ចំណងស្នេហ៍ម៉ាហ្វៀ
Romanceឈុតដកស្រង់ ភាពឈឺចាប់ដែលគេធ្លាប់ទទួលបាន រយៈពេលកន្លងមក គេមិនដែលបញ្ចេញ មិនដែលបង្ហាញឱ្យអ្នកណាបានឃើញ តែគ្រប់យ៉ាងលែងវាជាអាថ៌កំបាំងក្រោយពេលនាងដើរចូលមកក្នុងជីវិតរបស់គេ។ "មនុស្សស្រី" ដែលគេទាំងស្រលាញ់ ទាំងទុកចិត្ត ហ៊ានធ្វើគ្រប់យ៉ាងដើម្បីនាង តែ... អ្នកណាទៅដឹង...