(លាក់បាំងតំណក់ឈាម)
(ឯងជិតរួចផុតពីទុក្ខវេទនានេះហើយ អ៊ីយៀន) ទោះបីជាការចាកចេញនេះពួកនាងត្រូវស្លាប់ក៏ដោយ តែក៏ប្រសើរជាងស្លាប់ក្រោមដៃមនុស្សកំណាចអស់ដែរ។
គ្រប់យ៉ាងផ្ដល់ក្ដីសង្ឃឹមដល់នាងជាខ្លាំង សង្ឃឹមថាអាចរស់បន្តចេញពីទីនេះ ទោះនៅសល់ត្រឹមមួយវិនាទីចុងក្រោយក៏ដោយ តែទេវតាហាក់មិនបាននៅខាងនាង នៅពេលដែល...
ប៉ាំង
ទ្វារដែលបិទជិតឈឹងមុននេះ ត្រូវធ្លាក់ទម្លាយមួយទំហឹងតាមកំហឹង បង្ហាញឱ្យឃើញរាងកាចមានអំណាចរបស់អ្នកណាម្នាក់ដើរចូលមកជាមួយទឹកមុខពោរពេញដោយភាព សាហាវព្រៃផ្សៃជាទីបំផុត។
ក្ដុក
របស់របរក្នុងដៃធ្លាក់ចុះដោយមិនដឹងខ្លួន វត្តមានអ្នកចំពោះមុខ អត់មិនឱ្យស្រីតូចភ្ញាក់ផ្អើលមិនបាន មិនមែនទេនាងមិនបានភ្ញាក់ផ្អើល តែនាងកំពុងតែភ័យខ្លាចទៅវិញទេ។
“ហ៊ឹក លោក...លោកវីន!” ទឹកភ្នែកមួយតំណក់ស្រក់ពីណាមកក៏មិនដឹង ដឹងត្រឹមតែថាពេលនេះនាងខ្លាចខ្លាំងណាស់់ ខ្លាចថាម្ដាយកូនពួកនាងគ្មានឳកាសបានចាកចេញពីទីនេះ។
វាច្បាស់ហើយ! គេនៅចំពោះមុខនាងបែបនេះទៅហើយ ពួកនាងអាចរត់ទៅណាបានទៅ ក្រៅពីរងចាំសេចក្ដីដែលគេត្រៀមកំណត់ទុកឱ្យពួកនាងទៅហើយ។
“ចង់រត់?” វីន សួរកំណាចចេញមកមិនខុសអីពីទឹកមុខបង្ហាញឱ្យឃើញ នៅមានក្រសែភ្នែកមុខកាចសម្លឹងនាងមិនដាក់ភ្នែក សម្លឹងបែបចង់ហក់ត្របាក់ខាំក្បាលនាងនាពេលនេះឯង។
“ហ៊ឹកៗ លោក...”
“អូសនាងចេញទៅ!...” វីសុន បញ្ជាមនុស្សរបស់ខ្លួនជាមួយសំឡេងកំណាចបំផុតមិនធ្លាប់មាន។
“ហ៊ឹកៗ កុំ! លែងខ្ញុំ ហ៊ឹកៗ កុំធ្វើអីម៉ាក់ខ្ញុំ! កុំធ្វើអីគាត់!” អ៊ីយៀនខំប្រឹងស្រែកតវ៉ាមិនឈប់ ជាមួយអារម្មណ៍ឈឹចាប់ ភ័យខ្លាច ខ្លាចថានឹងត្រូវបាត់បង់ម្ដាយក្នុងពេលនេះ។
ក្រឹប
ក្រោយពេលអូសស្រីតូចចេញផុតពីទៅ ក្នុងបន្ទប់ទាំងមូលប្រែជាស្ងប់ស្ងាត់លាយឡំជាមួយចំហាយពិឃាដ សាយភាយចេះពីភ្លើងគំនុំដែលកប់អស់ជាច្រើនឆ្នាំ។
“អ្ហឹកៗ សូមអង្វរលោក អ្ហឹក ក...កុំធ្វើអីកូនស្រីខ្ញុំ អ្ហឹកៗ” ទឹកចិត្តអ្នកម្ដាយទោះនៅសល់ដង្ហើមចុងក្រោយ ក៏ប្រឹងការពារកូននស្រីតែម្នាក់របស់គាត់ដូចគ្នា។
ឫកពាព្រួយបារម្ភរវាងគ្នានឹងគ្នា របស់ម្ដាយកូនទាំងពីរ ទាញស្នាមញញឹមកំណាចឱ្យលេចចេញមកជាមួយភាពពេញចិត្តបំផុត។
“...” វីន មិននិយាយអ្វី តែក៏អង្គុយសម្លឹងមើលអ្នកជំងឺនៅលើគ្រែមិនព្រិចភ្នែក រងចាំមើលការអង្វរករពីមនុស្សចំណាស់។
“អ្ហឹកៗ អ្នកកំលោះ កុំ...អ្ហឹក កុំធ្វើអីនាង អ្ហឹកៗ...” ទោះនៅមិនទាន់ដឹងថាអ្នកចំពោះមុខមានគំនុំអ្វីជាមួយកូនស្រី ទើបមានរឿងធំមួយនេះកើតឡើង តែក្នុងនាមជាម្ដាយកាត់ត្រូវការពារនាងទោះជាគ្មានសមត្ថភាពជួយសូម្បីតែខ្លួនឯងក៏ដោយ។
កាន់តែឃើញភាពវេទនាមនុស្សចំណាស់ចំពោះមុខ វីន កាន់តែញោចញញឹមកាន់តែខ្លាំងឡើង មុននឹងចោលសម្ដីកំណាចលាយឡំពេញចិត្តបំផុតចេញមក។
“មិននឹកស្មានថាមនុស្សដូចអ្នកចេះអង្វរករអ្នកដទៃដែរសោះ”
ប្រយោគបែបបង្កប់ន័យរបស់គេ កែវភ្នែវស្រអាប់ត្រូវសម្លឹងមើលមិនដាក់ភ្នែកជាមួយការសង្ស័យកប់ក្នុងចិត្ត តាំងពីបានឃើញអ្នកកំលោះវិនាទីដំបូង។
“អ្ហឹកៗ លោក...”
“ឃើញអ្នកអង្វរយើងបែបនេះ ធ្វើឱ្យយើងនឹកដល់ម្ដាយយើងកាលពីឆ្នាំនោះ! សង្ឃឹមថាអ្នកនឹងមិនភ្លេចទង្វើដែលខ្លួនបានធ្វើទៅចុះ” វីន រក្សាទឹកមុខស្មើមិនប្រែ មិនមែនស្មើធម្មតានោះទេ គឺស្មើបែបកំណាចឃោរឃៅតែម្ដង។
“អ្នកប្រុសតូច អ្ហឹកៗ...” មនុស្សចាស់ និយាយអ្វីមិននចង់ចេញពេលគ្រប់យ៉ាងវាស្រាប់តែកើតឡើងយ៉ាងទាន់ហន់បែបនេះ។
“អគុណដែលអ្នកនៅចាំថាយើងជាអ្នកណា!” វីន ញោចញញឹមពេញចិត្តបន្តិច ហើយកាន់តែពេញចិត្ត ជាមួយនឹងទឹកមុខព្រួយបារម្ភ ខ្វល់ខ្វាយរបស់ម្ដាយមានចំពោះកូន។
“ដោះលែងម៉ាក់របស់ខ្ញុំទៅ កុំធ្វើអីគាត់ ហ៊ឹកៗ លោកវីន ខ្ញុំសូមអង្វរ” អ៊ីយៀន ទាំងស្រែកទាំងរើបម្រាស់ខ្លាំងៗ ស្រែកជ្រែកទ្វារបន្ទប់ចូលមកមកខាងក្នុង។
មនុស្សចំណាស់សម្លឹងមើលទៅមាត់ទ្វារ ទឹកមុខអស់សង្ឃឹមជាខ្លាំង ព្រួយបារម្ភអាណិតកូនស្រីដែលមិនដឹងអី ត្រូវមករងទុក្ខព្រោះទង្វើរបស់ខ្លួន។
“អ្ហឹកៗ អ្នក...”
“អ្នកមិនបាច់ភ័យទេ កូនស្រីអ្នកនឹងរងទុក្ខវេទនាមិនខុសពីអ្នកនោះទេ” វីន ខ្សឹបកំណាចមិនខុសអីពីកែវភ្នែកមុតស្រួចសម្លឹងកាចមកកាន់រាងកាយចំណាស់។
“អ្ហឹកៗ ខ្ញុំសូមអង្វរអ្នកប្រុស អ្ហឹក នាងមិនដឹងអីទេ ដោះលែងនាងទៅ អ្ហឹកៗ...” អ្នកជំងឺដែលស្លេកស្លាំងសឹងតែគ្មានកម្លាំង ប្រឹងនិយាយអង្វរករគេ ទាំងដែលគ្មានសង្ឃឺមថានឹងបានផលទាល់តែសោះ។
វីន ស្ងប់ស្ងាត់មិននិយាយអ្វី តែខួរក្បាលហាក់កំពុងគិតពីអ្វីម្យ៉ាង រឿងដែលធ្វើឱ្យគេសង្ស័យមិនបាត់ជាច្រើនថ្ងៃមកនេះ វីន សម្លឹងមើលអ្នកចំពោះមុខ ទើបព្រមនិយាយអ្វីម្យ៉ាងចេញមក។
“អ៊ីយៀន ជាកូនអ្នកណា?!” វីន ខ្សឹបស្រាល សម្ដីគ្មានទឹកដមរបស់គេទាញការភ្ញាក់ផ្អើលដល់មនុស្សចាស់មិនតិចនោះទេ មិនគិតថាអ្នកកំលោះដឹងរឿងនេះមកពីណា។
“អ្ហឹកៗ អ្នកប្រុសដឹង?”
“អ្នកដឹងច្បាស់ហើយ!”
ដូចជាគេនិយាយអ៊ីចឹងនៅលើលោកនេះគ្មានអាថ៌កំបាំងនោះទេ ទោះគាត់ប្រឹងលាក់យ៉ាងណា មុននឹងក្រោយការពិតគង់តែលាតត្រដាងដដែលហ្នឹង។
“រឿងនេះខ្ញុំប្រាប់អ្នកប្រុសមិនបានទេ អ្ហឹក អ្ហឹក...” កាន់តែនិយាយគាត់មានអារម្មណ៍កាន់តែខុស ហើយក៏កាន់តែពិបាកដកដង្ហើមដូចគ្នា។
“ខ្ញុំមិនគិតថាអ្នកជាមនុស្សបែបនេះនោះទេ! កូនជាមួយនឹងប្រុសផ្សេងតែបែរជាទម្លាក់ឱ្យលោកប៉ាខ្ញុំ អ្នកចង់បានអី ត្រូវការអីហ្អាស?!!!” វីន ស្រែកគំហកខ្លាំងៗទាំងខឹងចិត្តទាំងឈឺចិត្ត មនុស្សដែលគេធ្លាប់គិតថាល្អម្នាក់ តែបែរជាមនុស្សបែបនេះទៅវិញ។
“អ្ហឹក អ្ហឹក មិនមែន អ្ហឹក មិនមែនអ៊ីចឹងទេ....”
“ចុះវាយ៉ាងម៉េច! ឆ្លើយម៉ោវាយ៉ាងម៉េច?”
“អ្ហឹក ខ្ញុំនឹងលោកម្ចាស់ អ្ហឹក ខ្ញុំនឹងគាត់មិនបានស្រលាញ់គ្នាទេ អ្ហឹក អ្ហឹក”
“អ្នកនិយាយស្អី អ្នកកុហកស្អីទៀតហើយ?!!!”
“អ្ហឹក ខ្ញុំ... អ្ហឹក អ្ហឹក!...” កាន់តែនិយាយដង្ហើមចុងក្រោយកាន់តែជិតផុតទៅៗយ៉ាងម៉េចក៏មិនដឹង។
“ឆ្លើយម៉ោ ម៉េចក៏អ្នកមិនឆ្លើយ?!!!”
“ប្រ... អ្ហឹក ប្រអប់ អ្ហឹក អ្ហឹកក”
“ប្រអប់ស្អី? អ្នកចង់និយាយពីស្អី ជាប្រអប់ស្អី?
“ប្រអប់ អ្ហឹក អ្ហឹកក ប្រ...” គ្រប់យ៉ាងត្រូវបានកាត់ផ្ដាច់ទៅស្មារតីដែលរលត់បាត់ទៅ។
សភាពអ្នកចំពោះមុខ វីន ក៏ភ្ញាក់ផ្អើលមិនតិចដូចគ្នា មិនចង់ឱ្យអ្នកម្ខាងទៀតស្លាប់មុនពេលគេដឹងការពិតពីមាត់គាត់។
“គ្រូពេទ្យ! គ្រូពេទ្យ” វីន ទាំងស្រែកកហៅទាំងចុចកណ្ដឹងហៅគ្រូពេទ្យឱ្យមកជួយសង្គ្រោះអ្នកជំងឺ។ មិនប៉ុន្មានវិនាទីក្រុមគ្រូពេទ្យរត់ស្រូចូលមកដល់ មិនលើកលែងសូម្បីស្រីតូចដូចគ្នា។
“ហ៊ឹក អ្នកម៉ាក់! ហ៊ឹកៗ អ្នកម៉ាក់កើតអីអ្នកម៉ាក់ ហ៊ឹកៗ អ្នកម៉ាក់កុំកើតអីឱ្យសោះ ម៉ាក់មិនត្រូវមានរឿងអី ហ៊ឹកៗ គ្រូពេទ្យជួយម៉ាក់ខ្ញុំផង ហ៊ឹក ហ៊ឹកក...” អ៊ីយៀន រត់តាមគ្រែអ្នកជំងឺដែលត្រូវគ្រូពេទ្យរត់ចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់។
“អត់ទោសអ្នកនាងចូលមិនបានទេ!”
“អ៊ីយៀន!” វីន ចូលមកចាប់ស្រីតូចដែលឆ្លេឆ្លាប្រុងរត់តាមចូលទៅខាងក្នុង តែត្រូវស្រីតូចគ្រវាសដៃចេញដោយការស្អប់ខ្ពើម។
“ហ៊ឹក ព្រោះលោក! ព្រោះតែលោកទើបម៉ាក់ខ្ញុំទៅជាបែបនេះ!!!”
“អ៊ី...”
“បើម៉ាក់ខ្ញុំមានរឿងអី្វ មួយជីវិតនេះខ្ញុំមិនលើកលែងឱ្យលោកជាដាច់ខាត ហ៊ឹកក” ចប់សម្ដី អ៊ីយៀន លែងខ្វល់ពីអ្នកចំពោះមុខងាកទៅចាប់អារម្មណ៍ទ្វារបន្ទប់ដែលបិទជិតឈឹងវិញ។
វីន សម្លឹងស្រីតូចមិនព្រិចភ្នែកឆ្លាស់គ្នានឹងទ្វារបន្ទប់ មុននឹងខួរក្បាលគិតដល់សម្ដីមនុស្សចាស់មុននេះ។
ប្រអប់!
(ត្រូវហើយប្រអប់នោះជាស្អីទេត្រូវដឹងឱ្យបាន) គិតហើយ វីន ងាកទៅរកមនុស្សជំនិតភ្លាមៗ។
“ហ្រ្វេ!”
“បាទទាន”
“...” វីន ឱនខ្សឹបស្រាលក្បែរត្រចៀកមនុស្សឱ្យបានឮគ្រប់យ៉ាងតែពីរនាក់។
“បាទចៅហ្វាយ” បន្ទាប់ពីស្ដាប់គ្រប់យ៉ាងចប់ ហ្វ្រេ ចាកចេញទៅធ្វើការងាររបស់ខ្លួនភ្លាមៗ។
ស្របពេលមនុស្សអ្នកកំលោះចាកចេញទៅ មនុស្សមានអំណាចមួយក្រុមទៀតក៏ដើរចូលមកល្មម។ មិនចាំបាច់និយាយក៏អាចដឹងថាជាអ្នកណា នៅពេលដែលម៉ាដាមកំពុងដើរកំណាចនាំមុខទៅហើយ ហើយបើទោះជាមិនប្រាប់ក៏គេអាចដឹងថាម្ដាយមកព្រោះរឿងអ្វីដូចគ្នា។
“ស្រីចង្រៃនោះនៅឯណា វីន?” ត្រឹមមកដល់មិនទាន់បានហត់ផង ម៉ាដាមសួររកគូរសត្រូវរបស់ខ្លួនតែម្ដង នៅមានទឹកមុខចងគំនុំនោះទៀត បង្ហាញឱ្យឃើញថាគាត់ស្អប់អ្នកម្ខាងទៀតខ្លាំងប៉ុណ្ណា ប់បានជួបមានតែស្លាប់ប៉ុណ្ណោះ។
“...” វីន មិនបានតបអ្នកម្ដាយ តែក៏ងាកសម្លឹងទៅមើលបន្ទប់នៅខាងក្រោយខ្នងខ្លួន បង្ហាញឱ្យឃើញស្រីតូចនៅត្រង់នោះដូចគ្នា។ បើទោះជាដឹងហើយថាពេលនេះសត្រូវខ្លួនស្ថិតក្នុងសភាពបែបណា តែម៉ាដាមនៅតែមិនពេញចិត្តជាមួយនឹងទង្វើកូនប្រុសដដែល។
“វីន!!! ម៉េចក៏កូនជួយមីស្រីនោះ?”
“ម៉ាក់!...”
“ទុកឱ្យវាងាប់ទៅ ងាប់ទាំងម្ដាយទាំងកូនរឹតតែល្អ!” សម្ដីម្ដាយ វីន ត្រូវប្រញាប់់ស្រែកហាមខ្លាចថាធ្វើឱ្យប៉ះពាល់អារម្មណ៍ស្រីតូច។
“ម៉ាក់!...”
មិនមែនថានាងមិនឈឺចាប់ពេលឮសម្ដីមុននេះទេ តែនាងឈឺឡើងស្ពឹកទៅហើយ ម្យ៉ាងពេលនេះជីវិតម្ដាយនាងសំខាន់ជាង នាងគ្មានពេលទៅគិតរឿងផ្សេងនោះទេ។
“កូនចង់កាន់ជើងពួកមីរមិលគុណនេះ ដល់ពេលណាទៀត វីន?” នឹកដល់គុណបុណ្យដែលគាត់ធ្លាប់ជួយ ធ្វើឱ្យគាត់ស្ដាយក្រោយ ស្ដាយដែលជួយមនុស្សខុស។
“ម៉ាក់ខ្ញុំ!...”
“មីក្មេងចង្រៃ!” ឃើញ អ៊ីយៀន ម៉ាដាមក៏ស្ទុះទៅទះនាងមួយទំហឹងដោយការខឹងចិត្តតែម្ដង។
ផាច់
ម៉ាដាម ប្រលែងមួយកំផ្លៀងឱ្យស្រីតូច តែមិនបានត្រូវនាងក្រមុំនោះទេ តែបែរជាទះត្រូវទ្រូងរឹងមាំកូនប្រុស ថ្នាក់គាត់ឡើងឈឺដៃខ្លួនឯងទៅហើយ។ តែឈឺដៃមិនស្មើនឹងគាត់ឈឺចិត្តនោះទេ ដែលកូនប្រុសការពារសត្រូវចំពោះមុខគាត់។
“វីន នេះកូន!...”
“ចាត់ទុកថាខ្ញុំសុំទៅចុះអ្នកម៉ាក់ នេះជាមន្ទីរពេទ្យ” ដឹងថាម្ដាយកំពុងមានអារម្មណ៍បែបណាទើប វីន ព្យាយាមនិយាយសំឡេងស្រាលមិនចង់ឱ្យអ្នកម្ដាយខឹងជាងនេះ។
តែគេមានដឹងទេថា ឫកពាបង្ហាញភាពព្រួយបារម្ភរបស់គេធ្វើឱ្យម៉ាដាម រឹតតែខឹង គុំកួនជាមួយស្រីតូចកាន់តែខ្លាំងថែមទ្វេ។
“ហ៊ឹស មិនថាកន្លែងណាទេ កូនតែតែងការពារមីស្រីនេះ! ម៉ាក់មិនដឹងថាកូននៅស្រលាញ់ម៉ាក់ឬអត់ នៅចាត់ទុកម៉ាក់ជាម៉ាក់កូនឬអត់ ទើបហ៊ានប្រឆាំងម៉ាក់ការពារសត្រូវ”
“ម៉ាក់!...”
“បើកូនជ្រុលជាការពារពួកវា ការពារឱ្យដល់ទីបញ្ចប់ទៅហើយកុំប្រហែសឱ្យសោះ មិនអ៊ីចឹងម៉ាក់នឹងសម្លាប់ពួកមីស្រីចង្រៃនេះដោយផ្ទាល់ដៃ!... ទៅវិញ!” ម៉ាដាម ចាកកចេញទៅទាំងកំំហឹង គំនុំដែលគ្មានថ្ងៃថានឹងរលត់វាងាយៗនោះទេ។
“...!” វីសុន សម្លឹងមើលអ្នកម្ដាយដើរចេញទៅ ទាំងអារម្មណ៍ហេងហាង ខ្វល់ចិត្ត ព្រួយចិត្ត ស្មុគស្មាញព្រមគ្នា មិនដឹងថាត្រូវដោះស្រាយបែបណា។ មិនមែនទេគេកមពុងតែអាចរកផ្លូវចេញខ្លះហើយ ឱ្យតែគេបានរបស់នោះក្នុងដៃ គ្រប់យ៉ាងនឹងត្រូវបកស្រាយជាមិនខាន។
(សុំទោសអ្នកម៉ាក់ តែខ្ញុំមិនចង់ឱ្យអ្នកម៉ាក់រស់ក្នុងភ្លើងគំនុំមួយនេះយូរពេកទេ! ចាំឱ្យខ្ញុំដឹងការពិតសិនខ្ញុំនឹងបកស្រាយគ្រប់យ៉ាងប្រាប់ម៉ាក់) ជាលើកដំបូងដែលម៉ាហ្វៀដូចជាគេ គិតច្រើនស្មុគស្មាញដល់ថ្នាក់នេះ។
YOU ARE READING
ចំណងស្នេហ៍ម៉ាហ្វៀ
Romanceឈុតដកស្រង់ ភាពឈឺចាប់ដែលគេធ្លាប់ទទួលបាន រយៈពេលកន្លងមក គេមិនដែលបញ្ចេញ មិនដែលបង្ហាញឱ្យអ្នកណាបានឃើញ តែគ្រប់យ៉ាងលែងវាជាអាថ៌កំបាំងក្រោយពេលនាងដើរចូលមកក្នុងជីវិតរបស់គេ។ "មនុស្សស្រី" ដែលគេទាំងស្រលាញ់ ទាំងទុកចិត្ត ហ៊ានធ្វើគ្រប់យ៉ាងដើម្បីនាង តែ... អ្នកណាទៅដឹង...