ភាគទី១៧

86 8 3
                                    

(ខ្លាចបាត់បង់)

“នេះជាស្អីហ្នឹង វីន?”
“អ្វីដែលអ្នកម៉ាក់ចង់ដឹងគឺនៅក្នុងនេះទាំងអស់” អ្វីដែលគេអាចនិយាយបានមានតែប៉ុណ្ណឹង ទុកឱ្យរបស់ក្នុងនេះប្រាប់ការពិតដល់គាត់ខ្លួនឯងទៅចុះ។ គ្រាន់តែអ្វីដែលគេអាចសង្ឃឹមពីម្ដាយបាន គឺភាពគុំកួន តទៅទៀត។
ម៉ាដាមស្ងាត់មាត់លែងសួរនាំអ្វី តែក៏ព្រមទាញប្រអប់មកមើលតាមសម្ដីកូនប្រុស ហើយក៏ស្រាយអ្វីដែលខ្លួនចង់ដឹងដូចគ្នា ហើយក៏ចង់ដឹងណាស់ថាក្នុងនេះមានអ្វីសំខាន់ដូចកូនប្រុសប្រាប់ឬក៏អត់។
កែវភ្នែកមុខស្រួចស្មើគ្មានពន្លឺ សម្លឹងមើលឈ្មោះកូនប្រុសដែលធ្លាក់នៅលើប្រអប់ ម៉ាដាមបើកប្រអប់មើលហើយអ្វីដែលគាត់ឃើញ សឹងតែធ្វើឱ្យគាត់គាំងនិយាយអ្វីមិនចេញទៅហើយ។
“នេះ!...” ម្រាមដៃជ្រួញតាមវ័យស្ទាបថ្នមៗ លើឈ្មោះរបស់ខ្លួនដែលឆ្លាស់នៅលើគម្របពីខាងក្នុងប្រអប់ មុននឹងងាកមកចាប់អារម្មណ៍ជាមួយសំបុត្រពីរនៅក្នុងនោះ ដែលមានបញ្ជាក់ឈ្មោះច្បាស់ តែគាត់ក៏ជឿថាកូនប្រុសបានបើកមើលទៅហើយដូចគ្នា មានតែសំបុត្រដែលមានឈ្មោះគាត់ទេ ត្រូវបិទជិតស្អាតដូចដើម។
ម៉ាដាមសម្លឹងមើលរូបថតកូនប្រុស ជាច្រើនសន្លឹកនៅក្នុងនោះ មិនថាក្នុងរូបភាពបែបណាសុទ្ធតែមានទាំងអស់ ហើយមិនមែនមានតែកូនប្រុសទេ នៅមានរូបរបស់គាត់ក្នុងនេះទៀត។
(ធ្វើឱ្យអូនលំបាកហើយ ដែលត្រូវមើលថែកូនតែម្នាក់ឯង) ម៉ាដាម អានអត្តន័យក្រោយសំបុត្រជាមួយអារម្មណ៍ក្ដុកក្ដួល ដែលវាលែងមានអស់ជាច្រើនឆ្នាំមកហើយ។
(អូនជាស្រីអស្ចារ្យម្នាក់តាំងពីបងធ្លាប់ជួប ប្រពន្ធសម្លាញ់) ម៉ាដាមទាញរូបរបស់ខ្លួន ដែលមានទាំងប៉ុន្មានមកអានបន្តគ្នាដោយការចង់ដឹងមិនឈប់។
(បងស្រលាញ់អូនណាស់ ប្រពន្ធល្អរបស់បង)
(បងនឹកអូននឹងកូនរបស់យើង)
“ហ៊ឹកៗ...” អានដល់អត្តន័យមួយនេះ ម៉ាដាមត្រូវស្រក់ទឹកភ្នែកជាមួយចិត្តរំភើបញាប់ញ័រ។
“ម៉ាក់” វីន ទាញកូនកន្សែងហុចមកឱ្យម្ដាយជូតទឹកភ្នែកចេញ។
“វីន កូនបានរបស់ទាំងនេះមកពីណា?”
“ពីម៉ាក់ អ៊ីយៀន” មិនគិតនឹងលាក់លៀម វីន ប្រាប់ត្រង់ៗតែម្ដង។
“ម៉េចក៏ស្រីម្នាក់នោះមានរបស់ទាំងនេះ? រឿងវាយ៉ាងម៉េចទៅ វីន ម៉ាក់!...”
“ម៉ាក់អានសំបុត្រនោះទៅ គ្រប់យ៉ាងនឹងកាន់តែច្បាស់”
ស្ដាប់សម្ដីកូនប្រុសហើយ ម៉ាដាម លែងរងចាំអ្វីទៀត ទាញសំបុត្រមកមើលភ្លែតតែម្ដង។

You've reached the end of published parts.

⏰ Last updated: Oct 30 ⏰

Add this story to your Library to get notified about new parts!

ចំណងស្នេហ៍ម៉ាហ្វៀWhere stories live. Discover now