ភាគទី៧

180 6 0
                                    

(ដល់ពេលដោះដូរ)

“ស្រីគ្មានក្នុងខួរយើងនោះទេ” វីន បដិសេធការពិត ទាំងដែលពេលនេះខ្លួនកំពុងតែគិតពីនាងក្រមុំពិតមែន។
“ហ៊ឹស គ្មាន! តែក៏ចិញ្ចឹមក្មេងទុកក្នុងស្តុកទៅវិញ” សាន់ ងាកមកញញឹមចំអកមិត្តសម្លាញ់ ដែលពេលនេះកំពុងតែអង្គុយធ្វើមុខជូរ ពេលលខ្លួនដេញទាន់ជាន់កែង។
“ហ៊ឹស យ៉ាងណាយើងក៏គ្រាន់បើជាងឯង ដែលទៅចាប់ក្មេងមកស៊ីដែរ” វីន និយាយឌឹដងអ្នកម្ខាងទៀត បានយ៉ាងសមចិត្ត វាមិនពិបាកទេ ក្នុងពេលដែលពួកគេដឹងរឿងរបស់់គ្នាទៅវិញទៅមកនោះ។
ម៉ាហ្វៀដូចជាពួកគេទោះបីជាខំលាក់បាំងព័ត៌មានខ្លាំងយ៉ាងណា តែក៏មិនអាចលាក់បាំងពីគ្នាឯងជិតដែរ អ្វីដែលសំខាន់មិនត្រឹមតែពួកគេនោះទេ ដែលជាមិត្តជិតស្និទ្ធនឹងគ្នា តែមនុស្សរបស់ពួកគេក៏ស្និទ្ធស្នាលនឹងគ្នា មិនខុសពីពួកគេប៉ុន្មានដែរ ដូច្នេះមិនចម្លែកទេ ដែលរឿងអាថ៌កំបាំងរបស់ខ្លួនបែកធ្លាយដល់អ្នកម្ខាងទៀតនោះ។
“របស់ថ្មីគ្រាន់តែចាប់អារម្មណ៍  ស៊ីឆ្អែតក៏ទាត់ចោលគ្មានអ្វីចម្លែកទេ” សាន់ ញាក់ស្មាបន្តិច ធ្វើឱ្យដូចជាមនុស្សស្រីដែលខ្លួនបាននិយាយដល់ គ្មានន័យអ្វីដូចដែលខ្លួនបាននិយាយមុននេះ ទាំងដែលការពិត គេក៏មិនដឹងដូចគ្នា ថាពេលណានឹងធុញទ្រាន់នាងក្រមុំនោះ គ្រាន់តែនិយាយទៅតាមចរិតកំណាចរបស់ខ្លួនតែប៉ុណ្ណោះ តែសម្ដីរបស់គេមុននេះ បែរជាធ្វើឱ្យអ្នកម្ខាងទៀតអស់សំណើចទៅវិញ។
“ហ៊ឹសៗ គ្រាន់តែចាប់អាមរ្មណ៍ តែក៏ប្រើគ្រប់ល្បិចបែបនេះឬ អាសាន់” វីន លើកចិញ្ចើមបន្តិចជាការឌឺដង ពេលសួរសំណួរដែលធ្វើឱ្យ អ្នកដែលញញឹមឌឺដងខ្លួនមុននេះ ប្រញាប់ទម្លាក់ទឹកមុខចុះ។
“ប្រាប់ហើយថាចាប់អារម្មណ៍! កុំមកខ្វល់រឿងយើង គិតតែពីរឿងឯងវិញទៅ” សាន់ ប្រញាប់និយាយបង្វែរសាច់រឿង ព្រោះមិនចង់ឱ្យអ្នកម្ខាងទៀត ដេញដោលរឿងរបស់់ខ្លួនខ្លាំងជាងនេះ ព្រោះគ្រប់ពេលដែលគិតដល់នាងក្រមុំ អារម្មណ៍របស់គេក៏នៅមិនស្ងប់ដូចគ្នា។
“យើងយ៉ាងម៉េច?”
“ឮថាថាឈ្លោះជាមួយអ្នកមីង ព្រោះមនុស្សស្រីមិនចឹង?”
“ហ៊ើយ មិនបានឈ្លោះ គ្រាន់តែនិយាយមិនសូវត្រូវគ្នាប៉ុណ្ណោះ” នឹកដល់រឿងនេះពេលណា វីន ក៏ត្រូវដកដង្ហើមធំជាច្រើនលើកច្រើនសារ ព្រោះម្ដាយតាមរករឿង ធ្វើឱ្យគេតានតឹងចង់តែស្លាប់ទៅហើយ។
“ស្រីម្នាក់នោះសំខាន់ណាស់ឬ?”  សាន់   ចេះតែសួរចោល  តែក៏
ចង់ដឹងពីអ្នកម្ខាងទៀតដូចគ្នា ព្រោះមើលទៅដូចជាស្មុគខ្លាំង ទាំងដែលកាលពីមុនអ្នកម្ខាងទៀត ក៏មិនដែលមានអារម្មណ៍បែបនេះ ព្រោះមនុស្សស្រីដូចគ្នា។
“គ្មានទេ!..... ត្រឹមចង់បានបំបាត់ចំណង់ម្ដងម្កាលប៉ុណ្ណោះ”    វីន
និយាយឱ្យតែបានៗ ទាំងដែលការពិតវាមិនដូចគេនិយាយនោះទេ តែតាំងពីបាននៅក្បែរស្រីតូច គេក៏ញៀននឹងរាងកាយរបស់នាងមិនឈប់ ថ្នាក់មិនទាន់បានធ្វើអ្វីស៊ីជម្រៅផង។ ទើបអ្នកម្ដាយត្រូវរករឿង ព្រោះខ្លាចថាខ្លួនងប់នឹងនាងដល់ថ្នាក់ភ្លេចតួនាទីរបស់ខ្លួន តែអ្វីដែលសំខាន់ម្ដាយរបស់គេមិនចូលចិត្តស្រីអាស៊ីនោះទេ។
“កុំគិតច្រើនអី អ្នកមីងគ្រាន់តែបារម្ភពីឯងប៉ុណ្ណោះ” ដៃរឹងមាំទះស្មាមិត្តសម្លាញ់តិចៗ ជាការលើកទឹកចិត្ត។
“ហ៊ឹស បារម្ភខ្លាចយើងចាញ់បោកស្រីឬ?”
“ថាមិនត្រូវទេ មនុស្សស្រីគឺពិសពុលសាហាវណាស់ តែក៏ល្ងង់ដូចគ្នា ទន់ខ្សោយ ងាយស្រួលបោកប្រាស់ ” សាន់ ញោចញញឹមចុងមាត់ តាមទម្លាប់របស់ខ្លួន ពេលនិយាយដល់មនុស្សស្រីដែលខ្លួនធ្លាប់ជួបកន្លងមក ដែលជាប្រភេទសម្លឹងឃើញតែផលប្រយោជន៍ពីគេ ទើបខួរក្បាលរបស់គេ មនុស្សស្រីទាំងនោះគ្មានតម្លៃអ្វីនោះទេ។
“ហ៊ឹសៗ” វីន សើចហួសចិត្តនឹងសម្ដីរបស់មិត្តសម្លាញ់ តែគេក៏យល់ស្របនឹងអ្នកម្ខាងទៀតដូចគ្នា ព្រោះស្រីកន្លងមកដែលចូលមករក ព្រោះតែប្រាក់របស់គេប៉ុណ្ណោះ មិនលើកលែងសូម្បីតែនាងក្រមុំ ដែលចូលមករកគេក៏ព្រោះតែប្រាក់ដូចគ្នា។
បន្ទាប់ពីនិយាយត្រូវរូវគ្នា កំលោះសង្ហាទាំងពីរក៏អង្គុយផឹកស្រារបស់ខ្លួន ដោយមិនគិតពីរឿងស្មុគស្មាញទាំងនោះតទៅទៀត កំលោះសង្ហាទាំងពីរ បន្តផឹកស្រារបស់ខ្លួនទាល់តែពេញចិត្ត ទើបនាំគ្នាត្រលប់ទៅវិញ ព្រោះការជួបរបស់ពួកគេលើកនេះ វាយូរជាងរាល់ដងទៅទៀត។
ព្រុស
ត្រឹមបានមកដល់បន្ទប់គេង វីន ទម្លាក់ខ្លួនគេងយ៉ាងរំភើយជាមួយអាការៈស្រវឹងស្រាស្រឿងៗរបស់ខ្លួន។ មនុស្សគ្មានអារម្មណ៍ខ្វល់ខ្វាយអ្វីមុននេះ ពេលនេះស្រាប់តែស្រមើស្រមៃគិតដល់់មុខមាត់ស្រទន់ ញញឹមស្រស់នៅចំពោះមុខរបស់ខ្លួនទៅវិញ។
“ម៉េចក៏នាងចេះតែតាមលងបន្លាច អឹក យើងមិនឈប់បែបនេះ អ៊ីយៀន” សំឡេងក្ងួរជាតិស្រានិយាយចេញទៅទាំងមមើមមាយ មុននឹងអ្នកស្រវឹងគេងលក់ដោយមិនដឹងអី។
ខណៈដែលអ្នកជាចៅហ្វាយស្រវឹងសន្លប់ទោរ កំលោះសង្ហាទាំងពីរនៅខាងក្រៅឯណេះវិញ ម្នាក់ៗបានត្រឹមបង្ហាញទឹកមុខស្មុគស្មាញចេញមក។ មិនស្មុគស្មាញបានទេ មិនដែលគិតថាមនុស្សដែលតែងតែកំណាចបែរជាមកស្រវឹងដោយសារស្រី នៅមានមករង៉ូវៗពីគេទៀត។
“ហ៊ើយ យើងថាចៅហ្វាយមើលទៅដូចជាជាប់ចិត្តជាមួយអ្នកនាង អ៊ីយៀន ម្នាក់នោះហើយ” ហ្វ្រង់ បន្លឺសម្ដីមុនពេលចេញមកដល់ខាងក្រៅបន្ទប់។
“មនុស្សល្អមានគេជាប់ចិត្តមិនចម្លែកទេ” ហ្វ្រេ បន្តប្រយោគពីក្រោយ ទាញក្រសែភ្នែកកំណាចឱ្យងាកមកមើលគេមិនដាក់ភ្នែក។
“ឆឺស នេះឯងចេះមើលមនុស្សស្រីល្អតាំងពីពេលណា?” ហ្វ្រង់ សួរឌឺបងប្រុសភ្លាមៗ តាំងពីដើមមកអ្នកម្ខាងទៀតក៏មិនខុសពីចៅហ្វាយដែរ គិតគេតែក្នុងផ្លូវអាក្រក់ទេ។ ហើយនេះស្អីបែរជាចេះសរសើរមនុស្សស្រីទៅវិញ។
“យើងឃើញ យើងដឹង យើងឮ ទើបនិយាយមិនមែនដូចឯងឃើញមនុស្សស្រីសុទ្ធតែល្អនោះទេ” ហ្វ្រេ ត្បកទៅវិញចំៗ។
“យើងឱ្យតម្លៃមនុស្សស្រី”
“យើងជ្រេញ! យ៉ាងច្រើនត្រឹមមួយយប់វាពេកហើយ”
“អាចង្រៃនេះ!” តាមចិត្តគ្រឺត ហ្វ្រង់ សឹងតែហក់ទៅខោកអ្នកម្ខាងទៀតទេ បើមិនទាស់អ្នកចំពោះមុខបងខ្លួនប៉ុន្មានវិនាទី។
បងប្អូនភ្លោះទាំងពីរឈរសម្លឹងសម្លក់គ្នានៅមុខបន្ទប់ មិនប៉ុន្មានស្រីស្រស់សិចស៊ីម្នាក់មកពីណាក៏មិនដឹង ចូលមករកពួកគេដោយកាយវិការទាក់ទាញបំផុត។
“សួស្ដីកំលោះសង្ហាទាំងពីរ”
ជុប ជុប
មិននិយាយតែមាត់ ស្រីស្រស់នៅមានងើយទៅថើបថ្ពាល់គ្រើមពួកគេម្នាក់មួយខ្សឺតទៀតផង។
“នេះសោរបន្ទប់របស់ខ្ញុំ” ស្រីស្អាតហុចឃីកាតមកឱ្យ ហ្វ្រង់ មុននឹងញោចស្នាមសិចស៊ីបន្តិច ហើយក៏ដើរចេញទៅភ្លាមៗ។
កំលោះទាំងពីរឈរមើលស្រីស្រស់ទាំងហួសចិត្ត ទើបងាកមកសម្លឹងមុខគ្នាជាថ្មី ដែលអ្នកមានប្រៀបដូចជា ហ្រ្វង់ ត្រូវវាយចិញ្ចើមដាក់អ្នកជាបងប្រុស។
“យ៉ាងណាខ្ញុំនៅតែសង្ហាជាងឯង ស្រីគេចាប់អារម្មណ៍ខ្ញុំ” ហ្វ្រង់ ញញឹមស្រស់ជាមួយភាពជឿជាក់ តែហើយគេបែរជាត្រូវបិទស្នាមញញឹមទៅវិញ ពេលបានឮសម្ដីមិនពេញចិត្តបែបឌឺដងរបស់ប្រុស ស្ដាប់ហើយសឹងតែហក់ទាត់ឱ្យបែកមាត់។
“មិនគួរណាពិភពលោកលំអៀង បង្កើតយើងហើយចាំបាច់បង្កើតឯងមកធ្វើស្អី” ហ្វ្រេ ដាក់មួយប្រយោគទាំងមិនពេញ។ គេសង្ហាយ៉ាងនេះស្រីណាឃើញក៏ស្រលាញ់ មិនគួរណាមានអាប្អូនចង្រៃម្នាក់មកដណ្ដើមភាពសង្ហារបស់គេដែរសោះ។
“វាស្អីឯង! បើថាមិនពេញចិត្តទេ ក៏ទៅងាប់ហើយចាប់ជាតិឡើងវិញទៅ...ស្មានថាមានតែឯងហ្អេស យើងក៏មិនចង់ឱ្យមានមនុស្សមុខមាត់ដូចយើងដែរ” ហ្វ្រង់ តបទាំងខឹងមកវិញ តាមចិត្តក្ដៅចង់តែដាល់អាបងប្រុសម្នាក់នេះឱ្យបែកមាត់ទេ។
“ឯងនឹងហើយមកដណ្ដើមមុខមាត់យើងនោះ”
“អ្នកណាដណ្ដើមឯង?”
“ឯងនឹងហើយ យើងកើតមុនឯង យើងបងឯង” ហ្វ្រេ សង្កត់សំឡេងធ្ងន់ឡើង។ ឫកពាក្អេងក្អាងរបស់គេសាងឱ្យប្អូនប្រុសពេកមាត់ជ្រេញឫក។
“ឆឺស យើងខ្ពើមណាស់ កើតមុនយើងមិនប៉ុន្មានវិនាទីសោះហ្នឹង” ហ្វ្រង់ សម្លក់បងប្រុស ហាក់ដូចសត្រូវខ្លួនអ៊ីចឹង។ និយាយថាគូសត្រូវក៏សមដែរ  តែជាគូសត្រូវក្នុងភាពសង្ហាច្រើនជាង។
“ទោះមួយវិនាទីក៏ហៅថាបងដែរ! អាប្អូនប្រុស” ហ្វ្រេ វាយចិញ្ចឹមឌឺដងប្អូនប្រុសរបស់ខ្លួន។
“អឺ ដឹងហើយអាបងប្រុស” តបតែប៉ុណ្ណឹង ហ្វ្រង់ ក៏ដដើរចេញទៅខ្ចិលប្រកែកនាំតែខាតពេលផ្ទាល់ខ្លួនរបស់គេ។
“នែ ឯងចង់ទៅណា?” ត្រឹមឃើញទិសដៅក៏ដឹងហើយតែ ហ្វ្រេ អត់ចង់ដឹងមិនបានថែមទៀត។
“លើឋានសួគ៌” ហ្វ្រង់ លើកឃីកាតបង្ហាញបងប្រុសបញ្ជាក់ច្បាស់ថាគេកំពុងគិតអ្វីចង់ធ្វើអី។
ឫកពាព្រានរបស់ប្អូនប្រុស ហ្វ្រេ  បានត្រឹមគ្រវីក្បាលហួសចិត្តត្បិតតែជាបងប្អូនភ្លោះនឹងគ្នាមែន តែពួកគេក៏គ្មានចំណុចណាដែលថាដូចគ្នាទាំងស្រុងដែរ មើលតែពេលនេះទៅដឹងហើយ។ ហ្វ្រេ បញ្ឈប់គំនិតដើរចេញពីត្រង់នោះត្រលប់ចូលបន្ទប់សម្រាករបស់ខ្លួន។ មិនមែនថាគេគ្មានអារម្មណ៍អ្វីនោះទេ តែគេពេលនេះក៏គ្មានចិត្តធ្វើអ្វីដែរ ពេលឃើញសភាពចៅហ្វាយទៅជាបែបនេះ។

ចំណងស្នេហ៍ម៉ាហ្វៀWhere stories live. Discover now