ភាគទី១១

196 4 0
                                    

(ការពិតដែលនឹកស្មានមិនដល់)

“ចង្រៃមែន!” វីន រអ៊ូដោយការធុញទ្រាន់ ដែលមកយឺតយ៉ាវជាមួយរឿងគ្មានប្រយោជន៍ទាំងនេះ។
វីន ឱនរើសរបស់របរដែលធ្លាក់រាយប៉ាយចេញពីការបូបមុននេះ
ឱ្យតែបានៗ តែគ្រប់យ៉ាងត្រូវបញ្ឈប់មួយខណៈស្របពេលកែវភ្នែកមុតកាចប្រទះនឹងអ្វីម្យ៉ាងដែលធ្លាក់ក្បែរនោះដូចគ្នា។ អ្នកកំលោះគាំងមួយខណៈនិយាយអ្វីមិនចេញ សឹងតែមិនចង់ជឿនឹងភ្នែក។
“នេះ!...” វីន លើករបស់ចំពោះមុខមកមើលម្ដងទៀត ទាំងក្នុងចិត្តស្លុតមិនបាត់ហើយក៏ជាលើកទីមួយដែលគេមានអាការៈបែបនេះ។
(ម៉េចនឹងអាចទៅ វាមិនអាចទៅរួចទេ) វីន នៅតែមិនអាចទទួលយកការពិតចំពោះមុខបានដដែល។
ស្របពេលអ្នកកំលោះកំពុងភ្លាំងភ្លឹកជាមួយរបស់ចំពោះមុខ ក៨ជាពេលដែលស្រីតូចដើរចេញពីបន្ទប់ទឹកដូចគ្នា។ អ៊ីយៀន ដែលមានត្រឹមកន្សែងមួយផ្ទាំងរុំជាប់ខ្លួន ដើរមករកមនុស្សកំណាចដែលអង្គុយភ្លឹកប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ ដូចទើបតែជួបរឿងរន្ធត់រួចអ៊ីចឹង។
“លោកវីន លោកកើតអីមែនទេ?” អ៊ីយៀន ហៅអ្នកកំលោះស្រាលសំឡេង កែវភ្នែកក៏ប្រទះជាមួយរូបថតគ្រួសាររបស់ខ្លួននៅក្នុងដៃអ្នកកំលោះ។
“...” វីន នៅមិនទាន់អាចរកសំឡេងបាន រាងខ្ពស់ស្រឡះក្រោកឈរពេញកម្ពស់ ព្រមជាមួយក្រសែភ្នែកកំណាចសម្លឹងមកស្រីតូចបែបចងអាឃាត។
“អឺ លោកវីន!...”
“នេះជាស្អី?”
“អឺ...”
“យើងសួរថាជាស្អី?!!!” វីន ស្រែកសម្លុតខ្លាំងៗប្រៀបដូចជារាជសីហ៍កំពុងបញ្ចេញរិទ្ធេពេលជួបគូសត្រូវ។ ឫកពារបស់គេសាងឱ្យស្រីតូចស្លុតចិត្តមិនតិចនោះទេ ហើយក៏ងឿយឆ្ងល់ដូចគ្នា  ត្រឹមរូបថតគ្រួសាររបស់នាងហេតុអីគេចាំបាច់ខឹងដល់់ថ្នាក់នេះដែរ។
“លោកចង់និយាយពីអ្វីទៅ ខ្ញុំ...អូយយយ” អ៊ីយៀន ស្រែកឈឺចាប់ជាថ្មីពេលមនុស្សកំណាចទាញកន្រ្តាក់ចូលទៅរកគេមួយទំហឹង។
“វាជាស្អី?” កាន់តែសួរ វីន កាន់តែកំណាចខ្លាំងឡើងៗប្រែប្រួលខុសពីមុខសឹងតែបីរយហុកសិបដឺក្រេ គេប្រែសឹងតែស្រីតូចចាប់អ្វីមិនត្រូវទៅហើយ។
“វាគឺជារូបគ្រួសាររបស់ខ្ញុំ”
ឌាំង
ប្រយោគរបស់នាងមិនខុសអី ពីយកកាំភ្លើងបាញ់ទម្លុះក្បាលរបស់់គេនោះទេ។ ខួរក្បាលរបស់គេពេលនេះវង្វេងវង្វាន់អស់ហើយ មិនគិត
ថារឿងបែបនេះអាចកើតឡើងចំពោះគេ។
គ្រួសារ!
ជាគ្រួសារនឹងគ្នា ចុះគេ?... មិនមែនទេបើជាគ្រួសារអ៊ីចឹងគេ គេនឹងនាងត្រូវជាស្អី នេះ...នេះគេដេកជាមួយប្អូនស្រីរបស់ខ្លួនហ្អេស មិនអាចទេម៉េចនឹងអាចមានរឿងបែបនេះទៅ វាមិនអាចកើតឡើងទេ។
វីន ហាក់មិនចង់ជឿជាមួយរឿងរ៉ាវចំពោះមុខ រាងកាយមាំសង្ហាបែរជានៅស្ងៀមទ្រឹងមួយខណៈ កម្រើកអ្វីលែងបានតទៅទៀត មានត្រឹមក្រសែភ្នែកកំណាចមួយគូសម្លឹងស្រីតូចមិនដាក់ភ្នែក។
“មិនអាចទេ!”
“លោកវីន...អាយយយ”
ព្រុស
រាងតូចស្អាតត្រូវមនុស្សកំពុងបៀមជាប់កំហឹង រុញច្រានឱ្យដួលទៅលើពូកមួយទំហឹង ព្រមទាំងហក់មកសង្គ្រប់នាងភ្លាមៗតែម្ដង។
“ហេតុអីក៏ជានាង?... ម៉េចក៏ជានាង?!!!” វីន ស្រែកទាំងកំហឹងឆេះច្រាលតាមក្រសែភ្នែក អារម្មណ៍គេពេលនេះមិនដឹងថាគុំកួនឬមួយក៏ស្ដាយក្រោយឱ្យប្រាកដនោះទេ។
“ហ៊ឹកៗ លោកកើតអី?...អ្ហឹកៗ” អ៊ីយៀន ចាប់ផ្ដើមដកដង្ហើមមិនចេញខណៈដៃរឹងមាំចាបប់ច្របាច់ ក ខ្លួនមួយទំហឹងកម្លាំងដៃ បើគេបន្ថែមកម្លាំងបន្តិចទៀតនាងអាចដាច់ខ្យល់ស្លាប់ក៏ថាបាន។
“នាងដឹងថាអាកញ្ចាស់នេះជាអ្នកណាទេ?!... ដឹងថាវាជាអ្នកណាទេ?!!!” សម្រែកឈឺចាប់បង្ហាញចេញមកតាមរយៈសំឡេងនឹងក្រសែភ្នែកមួយគូនេះបានច្បាស់  ហើយក៏បង្ហាញឱ្យឃើញថាគេស្អប់  គុំកួនអ្នក
នៅក្នុងរូបនេះខ្លាំងកម្រិតណាដែរ។
“អ្ហឹកៗ ល...អ្ហឹកៗ” ទោះជានាងចង់ឆ្លើយក៏មិនអាចឆ្លើយបានដែរ បើគេលេងសង្កត់ ក នាងជាប់បែបនេះ។ អ្វីដែលនាងចង់ប្រាប់ទៅគេ គឺថានាងពិបាកទ្រាំណាស់ ឈឺណាស់ជិតដាច់ខ្យល់ស្លាប់ឥលូវហើយ។
“មនុស្សម្នាក់នេះ មនុស្សតិរិច្ឆានម្នាក់នេះ! អាមនុស្សអាត្មានិយមបោះបង់ចោលប្រពន្ធកូនឱ្យរស់នៅវេទនា... នៅមានស្រីម្នាក់នេះទៀត ស្រីមុខក្រាស់ដណ្ដើមប្ដីអ្នកដទៃ ជាម្ដាយរបស់នាង អ៊ីយៀន ស្រីម្នាក់នោះជាម្ដាយរបស់នាង!!!”
ឌឹប
កណ្ដាប់ដៃកំណាចដាល់ទៅលើពូកមួយទំហឹង បញ្ចេញភាពឈឺចាប់ ភ្លើងកំហឹងកំពុងឆេះច្រាស់ច្រាលពេញរាងកាយ។
“អ្ហឹកៗ ហ៊ឹកៗ មិនអាចទេ ហ៊ឹក វាមិនពិត មិនមែនបែបនេះ ហ៊ឹកៗ មិនមែនជាការពិតទេ!!!” ស្រីតូចអាចរកសំឡេងមកវិញ ក្រោយគេលែងឱ្យមានសេរីភាព។
ប្រយោគរៀបរាប់របស់អ្នកកំលោះមុននេះ អ្នកស្ដាប់ដូចជានាងក៏មិនអាចទទួលយកបានដូចគ្នា។ ឱ្យនាងទទួលយកបានយ៉ាងម៉េចទៅ គេជាបងនាងណាគេជាបងប្រុសរបស់នាង។
“ហ៊ឹកៗ មិនអាចទេ ហ៊ឹកៗ” ទោះការពិតត្រូវបង្ហាញចំពោះមុខ អ៊ីយៀន នៅតែបដិសេធទាំងទឹកភ្នែកហូររហាមមិនព្រមទទួកស្គាល់ការពិត ការពិតដែលពួកគេជាបងប្អូននឹងគ្នា។
“វាអាចបាត់ទៅហើយ អ៊ីយៀន!”
“ហ៊ឹកៗ អត់ទេ! អាច...អាចយល់ច្រឡំអ្វីម្យ៉ាងក៏ថាបាន ហ៊ឹកៗ រឿងមិនមែនបែបនេះទេ...អាយយយ” វីន ចាប់កន្រ្តាក់នាងចូលទីទាំងកំហឹង ប្រៀបដូចមនុស្សស្រែកឃ្លាននៃភ្លើងគំនុំ។
“ហ៊ឹស យល់ច្រឡំហ្អេស! ទាំងដែលគេប្រាប់ថានាងជាកូនរបស់គេ ទាំងដែលគេជ្រើសរើសនាងបោះបង់យើង នាងថាយល់ច្រឡំចឹងហ្អេស!!!” គេ ដែលអ្នកកំលោះសម្ដៅដល់គឺឪពុកអាត្មានិយមរបស់ខ្លួន។
គេចាំបានច្បាស់ថ្ងៃនោះ ថ្ងៃដែលគេលុតជង្គង់អង្វរសុំកុំឱ្យឪពុកទៅ តែអ្វីដែលគេទទួលបានត្រឹមពាក្យសុំទោស ហើយ៏ចាកចេញទៅទាំងមិនស្រណោះ។
“ហ៊ឹសៗ ព្រហ្មលិខិតពិតជាលេងសើចខ្លាំងណាស់! មិនគិតថាបានដេកជាមួយប្អូនស្រីខ្លួនឯងនោះទេ ហ៊ឹសៗ តែល្អ... អាចឱ្យនាងស្គាល់ការឈឺចាប់ ដូចដែលម្ដាយរបស់នាងធ្វើដាក់ម្ដាយរបស់យើង”
“ហ៊ឹកៗ មិនពិតអ្នកម៉ាក់មិនមែនជាមនុស្សបែបនោះ ហ៊ឹកៗ ខ្ញុំមិនជឿ! អូយយ”
“នាងមិនខុសអីពីម្ដាយរបស់នាងទេ អ៊ីយៀន!... ហ៊ឹស វាគួរតែដល់ពេលដែលពួកនាងត្រូវសងម្ដាយកូនយើងវិញហើយ” វីន ញោចជាស្នាមញញឹមកំណាចព្រៃផ្សៃចេញមក បង្ហាញឱ្យឃើញពីភាពស្អប់គុំកួនដែលកប់ជ្រៅអស់់រាប់ឆ្នាំ។
វីន ក្រោកឈរពេញកម្ពស់ដើរចេញទៅទាំងកំណាច តែស្រីតូចក៏ស្ទុះមកចាប់ដៃរបស់គេចាប់។
“ហ៊ឹកៗ កុំ...កុំធ្វើបាបអ្នកម៉ាក់ខ្ញុំ ហ៊ឹកៗ កុំអីខ្ញុំសូមអង្វរ...អាយ”
ព្រុស
វីន គ្រវាសដៃតូចចេញមួយទំហឹងធ្វើឱ្យអ្នកមិនបានត្រៀមខ្លួនទាន់ត្រូវដួលទៅលើឥដ្ឋមួយទំហឹង។ ឃើញហើយថានាងកំពុងឈឺចាប់ព្រោះខ្លួន តែគេបែរជាជ្រើសរើសមិនខ្វល់ ក្រៅពីការចាកចេញទៅទាំងសមចិត្ត... សមចិត្តដែលស្រីតូចអាចឈឺចាប់ព្រោះខ្លួន។
ប៉ាំង
ទ្វារបន្ទប់ត្រូវទាញបិទលាន់ខ្លាំងៗ ហើយគេមិនមែនបិទតែមួយមុខទេតែក៏ចាក់សោរជាប់ដូចគ្នា បញ្ជាក់ថាគំនុំគ្រប់យ៉ាងនឹងចាប់ផ្ដើមជម្រះចាប់ពីវិនាទីនេះទៅ។
“ហ៊ឹកៗ បើកទ្វារ...បើកទ្វារទៅ លោកវីនខ្ញុំសូមអង្វរបើកទ្វារទៅ ហ៊ឹកៗ” អ៊ីយៀន វារមករកទ្វារស្រែកទ្រហ៊ោយំខ្លាំងៗ សុំក្ដីអាណិតមេត្តាពីគេ តែឃើញថាវាគ្មានប្រយោជន៍នោះទេ។ ទឹកភ្នែករបស់នាងមិនបានជួយឱ្យភ្លើងគំនុំរលត់បានដោយងាយៗនោះទេ។
បងប្អូន! នាងជាបងប្អូននឹងគេ... ម៉េចនឹងអាចទៅរួចម៉េចក៏រឿងបាបទាំងនេះធ្លាក់មកលើរូបនាង។
“ហ៊ឹក មិនអាចទេពួកយើងមិនជាបងប្អូន អ្នកម៉ាក់ក៏គ្មានថ្ងៃធ្វើរឿងបែបនេះដូចគ្នា ហ៊ឹកៗ វាមិនពិតទេ” ទោះយ៉ាងណានាងនៅតែមិនអាចទទួលយកការពិតបាន ទាំងដែលដឹងហើយថាគ្រប់យ៉ាងវាបែបណា។ ពាក្យថាបងប្អូននៅតែដកជាប់ ក្នុងខួរក្បាលរបស់នាងមិនឈប់ ទោះជានាងព្យាយាមបំភ្លេចព្យាយាមបដិសេធការពិតក៏ដោយ។

ចំណងស្នេហ៍ម៉ាហ្វៀWhere stories live. Discover now