ភាគទី៦

177 5 0
                                    

(មនុស្សសាច់កម្ម)

“ស្រលាញ់ទេ?” វីន ឱនសួរស្រីស្រស់ដែលគិតតែពីញញឹមសម្លឹងមើលខ្សែដៃដែលដាក់បង្ហាញនៅលើឆាក។
“តិចតួចដែរ” អ៊ីយៀន ងាកមកនិយាយត្រង់ៗ សម្ដីត្រង់គ្មានលាក់របស់នាងកាន់តែឱ្យមនុស្សកំណាចពេញចិត្តកាន់តែខ្លាំង។
វីសុន ញោចញញឹមពេញចិត្ត មុននឹងងាកមកងក់ក្បាលជាសសញ្ញាឱ្យមនុស្សរបស់ខ្លួន។
“ហ៊ឹសៗ ចង់បានទេ?”
“ទោះចង់បានក៏គ្មានលុយទិញដែរ”
“យើងទិញឱ្យនាង!” ប្រយោគគ្មានទាក់របស់គេ អ៊ីយៀន ត្រូវងាកមកសម្លឹងគេចំៗតែម្ដង។
“មិនបានទេ! លុយលើកមុនខ្ញុំមិនទាន់សងលោកទេ ខ្ញុំមិនទទួលយកទៀតទេ” អ៊ីយៀន បដិសេធភ្លាមៗ។ វីន សើចហួចចិត្តជាមួយឫកពាមិនចង់ជាប់ជំពាក់របស់នាង ទើបមនុស្សកំណាចនឹកឃើញចង់លលេងជាមួយនាងខ្លះ។
“មិនចំាបាច់ភ័យទេ! យើងមិនបានឱ្យនាងហ្វ្រីទេ របស់ដោះដូរនឹងខ្លួនប្រាណ!” ដៃរឹងមាំទាញរាងតូចតែមួយ ឱ្យចូលមកក្បែរខ្លួន ផ្ទៃមុខមាំសង្ហាឱនមកជិតមុខស្រទន់មានមន្ដស្នេហ៍ ហើយក៏...
ជុប
មាត់ក្រាស់ទម្លាក់ជំពិតបបូរមាត់ក្រពុំមានស្នេហ៍ភ្លាមៗ មិនខ្វល់ពីក្រសែភ្នែកគ្រប់គ្នាកំពុងសម្លឹងមើលមកពួកគេ។ ហេតុអីគេត្រូវខ្វល់ ក្នុងពេលគេមានចេតនាឱ្យវាកើតឡើង ផ្ដល់ទាំងភាពផ្អែមល្ហែមដល់នាងក្រមុំ ហើយក៏បានឌឺដងអ្នកណាម្នាក់ដូចគ្នា។
“ចំជាគ្មានកេរិ៍ខ្មាសមែន!” ម៉ាដាមស្រែកទាំងមិនពេញចិត្ត មិនមែនខឹងជាមួយកូនប្រុស តែមិនពេញចិត្ត ស្អប់ខ្ពើមសស្រីតូចដែលធ្វើខ្លួនចិត្តងាយឱ្យកូនប្រុសរបស់់គាត់ទៅវិញទេ។
(ស្រីដូចជាពួកនាងនេះទាល់តែប៉ះយើងទើបសម) អតីតម៉ាហ្វៀស្រីគ្រហឹមក្នុងចិត្តពោរពេញដោយភាពកំណាចចេញមក។ ទោះកាត់មិននិយាយចេញមក ត្រឹមរយៈក្រសែភ្នែកក៏អាចឱ្យអ្នកក្បែរខ្លួនបានដឹងពីភាពកំណាចដូចគ្នា។
មិនប៉ុន្មានកម្មវិធីទាំងមូលត្រូវបានបញ្ចប់ ទាំងតានតឹងហើយក៏សប្បាយព្រមគ្នា។ អ៊ីយៀន មិនអាចដើរចេញទៅណាឆ្ងាយពីរង្វង់ដៃរឹងមាំ គេទាំងឱបទាំងរឹតនាងជាប់ ខ្លាចថានាងនឹងរត់ចោលគេអ៊ីចឹង។
“អឺ លោក...ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត” អ៊ីយៀន ខ្សឹបស្រាលក្បែរដើមទ្រូងរឹងមាំ តែក៏លម្មអាចឱ្យអ្នកកំលោះទទួលដឹងដូចគ្នា។
“ពួកយើងទៅវិញឥលូវហើយ ចាំទៅដល់បន្ទប់ទៅ” មិនមែនថាគេចិត្តអាក្រក់ហួងហែងមិនចង់ឱ្យនាងទៅទេ តែគេចង់ការពារសុវត្ថិភាពនាងច្រើនជាង គេជាកូនដឹងច្បាស់ថាម្ដាយមានចរិតបែបណា បើជាគោលដៅរបស់គាត់ហើយ គាត់មិនព្រមបោះបង់ដោយងាយៗនោះទេ។
“នែលោក! មនុស្សគេចង់ដោះទុក្ខសត្វភ្លាមៗ ចាំឱ្យដល់ផ្ទះម៉េចនឹងបានទៅ” អ៊ីយៀន ងើយមុខមកតវ៉ាជាមួយអ្នកកំលោះភ្លាមៗ ទង្វើរបស់នាងសាងឱ្យគ្រប់គ្នាភ្ញាក់ផ្អើល តាំងពីកើតមកនេះជាលើកទីមួយហើយ ដែលមានមនុស្សហ៊ានតវ៉ាជាមួយគេបែបនេះ។
រកពាតវ៉ាមិនសុខចិត្តរបស់នាង សាងការហួសចិត្តដល់ម៉ាហ្វៀកំណាច។
“អូខេ!” មាត់អូខេភ្នែកក៏ងាកទៅឱ្យសញ្ញាមនុស្សរបស់ខ្លួន តាមការពារសុវត្ថិភាពរបស់ស្រីតូច។
អ៊ីយៀន ញញឹមស្រទន់ពេញបានសមតាមបំណង ស្រីតូចដើរសម្ដៅទៅបន្ទប់ដែលនៅមិនឆ្ងាយប៉ុន្មានពីទីនេះ ជាមួយមនុស្សប្រុសប៉ុន្មាននាក់ដែលតាមនាងស្អិតដូចជាតុកកែអ៊ីចឹង។ តាមពិតនាងក៏មិនបានចង់ចូលបន្ទប់ទឹកអីប៉ុន្មានដែរ គ្រាន់តែធុញចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះប៉ុណ្ណោះ។
អ៊ីយៀន ដើរចូលមកក្នុងបន្ទប់ទឹក ដែលជាពេលអាចរកភាពផ្ទាល់ខ្លួនបានខ្លះ ហើយក៏ជាពេលដែលនាង ត្រូវប្រឈមមុខជាមួយកញ្ជ្រោងកំណាចទាំងពីរដូចគ្នា។ មិនដឹងថាជាព្រហ្មលិខិតឬការគ្រោងទុកដែលឱ្យនាងជួបពួកគេម្ដងទៀតនៅក្នុងនេះ។
“អឺ...សួស្ដីលោកជំទាវ” អ៊ីយៀន ព្យាយាមតបទាំងគួរសម បើទោះជាក្រសែភ្នែកអ្នកម្ខាងទៀតមើលមកនាង បែបចង់ហក់មកហែកហួរក៏ដោយ។
“នៅចាំយើងបានក៏ល្អហើយ” ទោះជាមានអាយុច្រើនក៏ពិតមែន តែមនុស្សរឹងមាំ នៅតែអាចបង្ហាញភាពកំណាចរបស់ខ្លួនបានដូចដើមមិនប្រែ។
ម៉ាដាមព្រមជាមួយ ជេស៊ី ដើរចូលមករក អ៊ីយៀនជាមួយឫកពាកំណាចបំផុត ផ្ទុយពីនាងក្រមុំបែរជាភ័យខ្លាចញ័រខ្លួនធ្វើអ្វីមិនត្រូវ ជើងតូចបានត្រឹមឈរស្ងៀមមួយកន្លែងមិនកម្រើក។
“មិនបាច់ប្រឹងលាក់ពុតនោះទេ វីន មិនបាននៅទីនេះ ចង់បានស្អីក៏ឆាប់និយាយម៉ោ” មនុស្សចំណាស់សួរបែបបង្កប់ន័យ ដែលគិតថាស្រីគ្រប់គ្នាច្បាស់់ជាយល់សម្ដីគាត់ តែគាត់គិតខុសក្នុងនោះមិនមែនជា អ៊ីយៀន នោះទេ។
“លោកស្រីចង់និយាយពីអ្វីទៅ?” អ៊ីយៀន តបបែបមមិនយល់ សំណួររបស់នាងទាញកំហឹងអតីតម៉ាហ្វៀឱ្យកាន់តែឆេះឡើង។
“កុំមកធ្វើពុតជាមិនដឹង! នាងចង់បានលុយប៉ុន្មានទើបដកក្បាលចេញពីកូនប្រុសយើង?” ម៉ាដាមស្រែកសួរទាំងខឹង។
សម្ដីបូករួមទឹកមុខសាងឱ្យអ្នកសម្លឹងដូចជា អ៊ីយៀន អត់ខ្លាចមិនបាន។ ពេលនេះដឹងហើយថាអ្នកចំពោះមុខមករកខ្លួនព្រោះអ្វី។ មែននាងចូលមករកគេព្រោះតែលុយ តែនាងមិនមែនមុខលុយដល់ថ្នាក់នោះទេ នាងធ្វើព្រោះហេតុផលចាំបាច់ប៉ុណ្ណោះ។
“អូយយយ!” អ៊ីយៀន ស្រែកឈឺចាប់ ដែលសុខៗសក់ក្បាលទន់រលោងត្រូវបោកមួយទំហឹង។
“ម៉េចមិនឆ្លើយ នាងឈ្លើង!” ជេស៊ី ចេញមុខនិយាយម្ដងជាមួយហិង្សាព្រមគ្នា ហើយនេះក៏ចាឳកាសសម្រាប់នាងបញ្ចេញកំហឹងដូចគ្នា ពេលបានឃើញស្រីតូចនៅជាមួយអ្នកកំលោះក្នុងកម្មវិធីមុននេះចិត្តនាងឆេះឆួលខ្លាំងណាស់ទៅហើយ។
“ខ្ញុំមិនត្រូវការអីទេ! អូយយយ” អ៊ីយៀន ស្រែកឈឺចាប់ជាថ្មីពេលបិសាចកញ្រ្ជោងបន្ថែមកម្លាំងបោចកាន់តែខ្លាំង។
“គិតថាពួកយើងជឿនាង! ម៉ាក់អ៊ំ” ជេស៊ី ញោចញញឹមជាសញ្ញាដល់មនុស្សចំណាស់ចំពោះមុខ។
“ចង់ធ្វើអី? អូយយយ”
“ធ្វើឱ្យនាងស្គាល់លទ្ធផលដែលទាក់កូនប្រុសយើងនោះអី! នៀក”
ផាច់ ផាច់
ផ្ទៃមុខតូចបែរទៅតាមកម្លាំងទះមនុស្សកំណាច ថ្ពាល់ស្អាតទាំងគូចាប់ផ្ដើមក្រហម ប្រែជាជាំភ្លាមៗតែម្ដង ហើយក៏សាងការឈឺចាប់ដល់សម្ដីខ្លួនដូចគ្នា។
“ហ៊ឹកៗ ឈប់ទៅ! អូយយយ”
ផាច់ ផាច់
ទាំងផ្ទៃមុខទាំងសក់ត្រូវបោចត្រូវទះ បញ្ចេញកំហឹងទាំងអស់មកលើនាងតែម្នាក់។
“ហ៊ឹកៗ ខ្ញុំសូមអង្វរឈប់ទៅលោកជំទាវ! អូយយយ ហ៊ឹកៗ” ទឹកភ្នែកឈឺចាប់ ស្រក់ចុះមកកាត់ផែនថ្ពាល់ហើមជាំរបស់ខ្លួន កែវភ្នែកបើកសម្លឹងអ្នកចំពោះមុខដោយការអង្វរករ។
“យករបស់មិនមែនជារបស់ខ្លួនវាឈឺបែបនេះហើយ! ម៉ាក់អ៊ំចាត់ការវាទៀតទៅ”
“ហ៊ឹស នៀក!”
ផាច់ ផាច់
មិនទាន់បានប៉ុន្មានផង អ៊ីយៀន ត្រូវមនុស្សចំណាស់ទះខ្លាំងៗជាថ្មី ហើយគាត់ក៏មិនព្រមបញ្ឈប់ត្រឹមនេះដូចគ្នា។ ដៃចំណាស់ទះមុខស្អាតជាច្រើនបន្តបន្ទាប់គ្នា មិនខ្វល់ពីការអង្វររបស់សាមីខ្លួនសូម្បីបន្តិច។
“ហ៊ឹកៗ លោកជំទាវឈប់ទៅខ្ញុំសូមអង្វរ ហ៊ឹកៗ ឈប់ទៅ!” អ៊ីយៀន ស្រែកខ្លាំងឡើងៗដោយការឈឺចាប់។ តែទោះជានាងស្រែកអង្វរឈឺចាប់ខ្លាំងកម្រិតណា ក៏អ្នកចំពោះមុខមិនយោគយល់នាងដូចគ្នា។
“យើងនឹងទះនាងឯងឱ្យងាប់”
ផាច់ ផាច់
ម៉ាដាម បន្ថែមកម្លាំងទះតប់ អ៊ីយៀន ប្រហែលជាងចង់សម្លាប់នាងដូចមាត់និយាយក៏ថាបាន តែគ្រប់យ៉ាងប្រហែលជាមិនសមតាមបំណងនោះទេ ពេលដែល...
ប៉ាំង
ទ្វារបន្ទប់ដែលបិទជិតឈឹង ត្រូវបានធាក់ទម្លាយដោយរន្ទះជើងរបស់អ្នកណាម្នាក់ មុននឹងរាងកាយកំណាចមានអំណាចស្ទុះចូលមកទាំងកំហឹង។
“អ្នកទាំងពីរធ្វើស្អីហ្នឹង?” វីន ស្រែកសួរទាំងកំហឹងឆេះឆួល ហើយកាន់តែមានកំហឹងពេលបានឃើញសភាពយ៉ាប់ភ្នែករបស់ អ៊ីយៀន។
“វីន!/ លោកវីន!” ទាំងម៉ាដាមទាំង ជេស៊ី ស្រែកភ្ញាក់ផ្អើលព្រមគ្នា។
“ចេញទៅ!” វីន ស្ទុះមកទាញ អ៊ីយៀន ពីដៃស្រីកំណាច។
“អូយយ”
ព្រុស
ជេស៊ី ដួលទៅលើដីតាមកម្លាំងរុញចេតនារបស់ វីន តែមានឬដែលគេខ្វល់ស្រីម្នាក់នោះសមតែបែបនេះហើយ។
“វីន កូនធ្វើស្អីហ្នឹង?” ម៉ាដាម ស្រែកសួរកូនប្រុសដែលរុញ ជេស៊ី សំណព្វចិត្តរបស់ខ្លួន។
“ម៉ាក់គួរតែសួរខ្លួនឯងទើបត្រូវ ថាកំពុងធ្វើអី!... ខ្ញុំមិនគិតថាអ្នកម៉ាក់ធ្វើដល់ថ្នាក់នេះទេ”
“វីសុន!”
“យល់ដល់អ្នកម៉ាក់ជាម៉ាក់របស់ខ្ញុំ រឿងថ្ងៃនេះខ្ញុំមិនដេញដោលទេ! តែកុំឱ្យមានលើកក្រោយទៀត!” មាត់និយាយជាមួយម្ដាយ ភ្នែកក៏ដៀងទៅសម្លក់ ជេស៊ី ដែលជាមេចាក់ចុចនេះឯង។ គេដឹងថាម្ដាយរបស់គេខឹងដែលគេទាក់ទងស្រីអាស៊ី តែបើគ្មាមនុស្សចាក់ពីក្រោយទេ ក៏គ្មានរឿងទះតប់ដែរ។
ចប់សម្ដីគំរាមកំណាច វីន ចាប់បី អ៊ីយៀន ដើរចេញទៅភ្លាមៗតែម្ដង។ បេះដូងរបស់គេពេលនេះសឹងតែដាច់ពីទងទីហើយ ពេលបានឃើញសភាពយ៉ាប់យ៉ឺនរបស់នាងពេលនេះ។
“វីសុន កូនឆាប់មកវិញភ្លាម!” ម៉ាដាម ស្រែកហៅកូនប្រុសអស់សំឡេង តែទោះជាគាត់ស្រែកបែកបំពង់ ក ក៏មនុស្សកកំណាចដូចជា វីន មិនព្រមបែរក្រោយដូចគ្នា។ ទង្វើរបស់គេសាងឱ្យម៉ាដាម ដៅចិត្តស្អប់ស្រីតូចកាន់តែខ្លាំងថែមទ្វេ។
ផ្ទុយពីអ្នកម្ដាយដែលមានតែចិត្តគុំកួននៅក្នុងចិត្ត វីន ពេលនេះមានតែការព្រួយបារម្ភហើយក៏ដឹងខុស ដែលជាដើមហេតុធ្វើឱ្យអ្នកក្នុងរង្វង់ដៃទៅជាបែបនេះ។
“យ៉ាងម៉េចហើយ? ឱ្យយើងមើលបន្តិច” ម្រាមដៃវែងស្រឡូនអង្អែលផ្ទៃមុខតូចថ្នមៗ នៅមានថ្នាំបំបាត់ជាំលាបលើមុខហើមជាំរបស់នាងថែមទៀត។
“ខ្ញុំមិនអីទេ!” អ្នកណាថានាងមិនអីទេ គ្រាន់តែនាងព្យាយាមមិនឱ្យមានបញ្ហាខ្លាំងជាងនេះប៉ុណ្ណោះ។ ម្យ៉ាងគិតថាខ្លួនសមនឹងទទួលបាននេះហើយ។
ប្រយោគមិនអីរបស់នាង សាងការមិនពេញចិត្តដល់អ្នកម្ខាងទៀតដែលកំពុងព្រួយបារម្ភ ឱ្យនិយាយឌឺភ្លាមៗ។
“មនុស្សសាច់កម្មដូចនាង ត្រូវប៉ុណ្ណឹងប្រហែលមិនអីមែនហ្នឹង” ទោះសម្ដីកំណាចតែទង្វើរបស់គេនៅតែទន់ភ្លន់គ្មានប្រែប្រួលដដែល។
“...” មាត់តូចខាំជាប់គ្នាលែងនិយាយអ្វី ពេលត្រូវមនុស្សកំណាចឌឺដងខ្លួន។  មាត់តូចក្រពុំខាំជាប់គ្នា កាន់តែធ្វើឱ្យនាងសិចស៊ីថែមមួយកម្រិតទៀត ថ្នាក់មនុស្សកំណាចសឹងតែមិនអាចទ្រាំបាន។
“កុំធ្វើមាត់បែបនេះ!” វីន ហាមសំឡេងញ័រ ប្រឹងខ្លួនមិនឱ្យហក់ទៅបឺតជញ្ជក់មាត់របស់នាង។ នេះបើនាងមិនមានរបួសគេច្បាស់ជាធ្វើបាត់ទៅហើយ។
ឮសម្ដីហាមរបស់គេ អ៊ីយៀន ក៏ប្រញាប់លែងមាត់មកវិញ ត្បិតតែមិនយល់ថាគេកំពុងគិតអ្វី នាងមានតែព្រមតាមគេដោយសម្រួល ព្រោះបើធ្វើឱ្យម៉ាហ្វៀកំណាចខឹង គឺនាងនេះឯងជាអ្នកឈឺខ្លួននោះ។
បន្ទាប់ពីជូនស្រីតូចត្រលប់ទៅវិញរួច វីន ត្រូវត្រលប់មកប្រឈមមុខជាមួយអតីតម្ចាស់ស្រីម៉ាហ្វៀ។ រាងកាយមានអំណាចមិនចោល ដើរចូលមកក្នុងផ្ទះ ជាមួយឫកពាធម្មតាគ្មានខ្លាចញញើត ទៅតាមចរិតពីកំណើតរបស់ខ្លួន។ ត្រឹមចូលមកដល់ ក្រសែភ្នែកកំណាចពីគូសម្លឹងគ្នាមិនដាក់ភ្នែក តែក្នុងនាមគេជាកូនក៏មិនអាចខ្លាំងដាក់អ្នកម្ដាយបានដែរ។
“អ្នកម៉ាក់!” វីន ព្យាយាមសម្រួលអារម្មណ៍៍ឱ្យស្ងប់ជាងនេះ ជៀសវាងមានរឿងឈ្លោះប្រកែកកើតឡើង។ ហើយវាក៏ពិតមែន ទោះជាគេស្ងប់យ៉ាងណាក៏ម៉ាដាមមិនព្រមស្ងប់តាមគេដែរ។
“នៅដឹងថាម៉ាក់ជាម៉ាក់កូនដែរហ្អេស វីន?” ម៉ាដាម ក្រោកចេញពីសាឡុងមុននេះ ដើរមករកកូនប្រុសដែលឈរថ្មឹងកណ្ដាលផ្ទះ គាត់ដឹងថាកូនប្រុសមិនបានខ្លាចគាត់ទេ គ្រាន់តែយល់មុខគាត់ជាម្ដាយប៉ុណ្ណោះ។
“បើខ្ញុំមិនដឹងម្ល៉េះពេលនេះម៉ាក់់មិនបានឈរនៅត្រង់នេះទេ”
“វីន!...”
“ម៉ាក់! ខ្ញុំដឹងថាព្រោះរឿងនៅឆ្នាំនោះធ្វើឱ្យស្អប់ជនជាតិអាស៊ី តែពួកគេមិនមែនដូចគ្នាទាំងអស់ទេ”
“ម៉េចក៏ថាមិនដូច?! មិនឃើញមីស្រីនោះព្យាយាមតោងទាមកូនជាប់មិនលែងទេហ្អេស ពួកមីស្រីមុខលុយទាំងនោះស្អីក៏វាហ៊ានធ្វើដែរ!”
“នាងមិនបានតោងទាមខ្ញុំទេម៉ាក់!” នាងមិនបានតោងគេ គេទៅវិញទេដែលធ្វើខ្លួនខ្វះស្រីទៅតោងទាមនាងមិនឈប់នោះ។ ព្រោះអ្វីគេក៏មិនដឹងដូចគ្នា អាចមកពីមិនទាន់បាននាង ទើបចាប់អារម្មណ៍ខ្លាំងដល់ថ្នាក់នេះ។
“ចឹងព្រោះស្អីទៅវិញទៅ?”
“ព្រោះខ្ញុំចង់បាននាងដោយខ្លួនឯង!”
“វីសុន!”
“អ្នកម៉ាក់មិនចាំបាច់បារម្ភទេ ខ្ញុំមិនបានគិតប្រាកដប្រជា ជាមួយអ្នកណាស្រាប់ហើយ” មែនគេមិនគិតប្រាកដជាមួយអ្នកណាទេ ដូចដែលនិយាយចឹង គេអាចចាប់អារម្មណ៍ព្រោះមិនទាន់បាននាងប៉ុណ្ណោះ យ៉ាងច្រើនត្រឹមម្ដងក៏ទាត់ចោលហើយ។
“តែម៉ាក់...”
“យប់ជ្រៅហើយ អ្នកម៉ាក់ឆាប់ចូលសម្រាកទៅ” ថាចប់ វីន បោះជំហានចេញទៅភ្លាមៗ មិនខ្វល់ពីសំឡេងស្រែកឃាត់របស់អ្នកម្ដាយទាល់តែសោះ។
“វីន! វីសុន កូនឈប់ភ្លាម!” ទោះជាគាត់ប្រឹងស្រែកយ៉ាងណា ក៏មិនអាចឃាត់មនុស្សដែលចង់ទៅបានដែរ។ កូនប្រុសកាន់តែបង្ហាញឫកពាមិនស្ដាប់គាត់ ម៉ាដាមកាន់តែមានកំហឹងចំពោះអ្នកណាម្នាក់កាន់តែខ្លាំងថែមទ្វេ។
វីន ចេញមកដោយអារម្មណ៍ធុញថប់ មុននឹងអារម្មណ៍ទាំងនោះត្រូវរំខានដោយសំឡេងទូរស័ព្ទរោទ៌។
“អាឡូ! អឹម យើងដឹងហើយ” វីន ចុចផ្ដាច់ភ្លាមៗបន្ទាប់ពីបញ្ចប់សន្ទនាដ៏ខ្លីរបស់ខ្លួនជាមួយអ្នកចុងខ្សែ មុននឹងងាកមកបញ្ជាមនុស្សរបស់ខ្លួន។
ក្លឹបរាត្រីកណ្ដាលទីក្រុង វ៉ែរ៉ូណា
រាងកាយមាំសង្ហា ហើយកាន់តែសង្ហាពេលពន្លឺភ្លើងចម្រុះពណ៌បាញ់ចំរាងកាយគេទាំងមូល អ្នកកំលោះដើរចូលមកក្លឹបកម្សាន្ដ ដែលជាកន្លែងប្រចាំរបស់ខ្លួន ជាមួយទឹកមុខមាំមិនប្រែទោះមិនប្រាប់ក៏អាចដឹងបានថាគេជាអ្នកណា។ ត្រឹមវត្តមានរបស់គេទាញក្រសែភ្នែករាប់គូឱ្យងាកសម្លឹងមើលមិនដាក់ភ្នែក ជាក្រសែភ្នែកបែបស្រែកឃ្លានចង់ហក់ត្របាក់គេទាំងរស់។
កែវភ្នែកមុតកាចសម្លឹងរកមើលអ្នកណាម្នាក់ ដែលតេណាត់ខ្លួនមុននេះ ហើយពេលបានឃើញសភាពអ្នកម្ខាងទៀត ធ្វើឱ្យគេអត់គ្រវីក្បាលមិនបាន។ ថាគេទៅស្មុគចិត្ត ហើយគេអ្នកម្ខាងទៀតស្មុគស្អីដែរបានមកអង្គុយផឹកបែបនេះ។ វីន បោះជំហានមានអំណាចសម្ដៅទីៅរកមនុស្សកំលោះសង្ហាម្នាក់ទៀត មុននឹងចោលសម្ដីបែបរាក់ទាក់ ធ្វើដូចមិនស្គាល់គ្នា។
“សួស្ដីលោក សាន់ទ្រីហ្គែល” មិននិយាយតែមាត់ តែកំលោះសង្ហានៅញោចជាស្នាមញញឹមយ៉ាងកំណាចមកជាមួយ ទៅតាមទម្លាប់នៃចរិតរបស់ខ្លួន។
សាន់ សម្លក់អ្នកម្ខាងទៀត ដែលចូលចិត្តតែបេះបួយខ្លួនមិនឈប់ ទោះជាស្និទ្ធស្នាលខ្លាំងយ៉ាងណា ក៏អ្នកម្ខាងទៀតធ្វើដូចជាអ្នកដទៃ រាល់ពេលដែលបានជួបគ្នាម្ដងៗ ហើយម្ដងៗគេក៏សឹងតែហក់ទៅធាក់អ្នកម្ខាងទៀតដូចគ្នា។
“កុំបូរបាច់ច្រើនពេកអង្គុយម៉ោ” សាន់ ងាកទៅនិយាយជាមួយមិត្តសម្លាញ់តែបន្តិច មុននឹងងាកមកចាប់អារម្មណ៍កែវស្រារបស់ខ្លួនវិញ ព្រមទាំងអកម្ដងក៏អស់ សាងការភ្ញាក់ផ្អើល លាយឡំសង្ស័យដល់អ្នកដែលទើបតែមកដល់។
វីសុន  សម្លឹងមើលដបស្រានៅលើតុ  ក៏ឃើញថាវាអស់ច្រើនគួរ
សម ហើយក៏អាចទាញដឹងថាអ្នកម្ខាងទៀតមកដល់យូរហើយ មិនចឹងក៏មិនអាចផឹកច្រើនដល់ថ្នាក់នេះដែរ តែដែលសំខាន់មិត្តសម្លាញ់របស់គេមានរឿងអីឱ្យប្រាកដ ម៉េចក៏ផឹកយកស្លាប់យករស់បែបនេះ។
“មកយូរហើយ?”
“អឹម”
“ហើយឯងកើតស្អី?” រាងខ្ពស់សង្ហាអង្គុយចុះ នៅលើសាឡុងក្បែរអ្នកម្ខាងទៀត ដែលគិតតែពីផឹក ដូចមនុស្សខកចិត្តរឿងស្នេហា។
“គ្មានអីទេ ធុញក៏មកផឹក” ដៃរឹងមាំក៏ហុតកែវស្រា ដែលខ្លួនចាក់មុននេះឱ្យអ្នកម្ខាងទៀត មុននឹងខ្លួនឯងលើអកកែវស្រានៅក្នុងដៃរបស់ខ្លួន។
ឫកពារដូចមនុស្សប្រមឹក របស់អ្នកចំពោះមុខ សាងការសង្ស័យឱ្យមិត្តសម្លាញ់កាន់តែខ្លាំងជាងមុន វីន សម្លឹងមើលអ្នកម្ខាងទៀតទាល់តែអស់ចិត្ត មុននឹងដៃរឹងមាំលូកទៅទាញ កែវស្រាពីដៃអ្នកកំលោះ ពេលឃើញថាអ្នកម្ខាងទៀត បម្រុងលើកអកស្រាម្ដងទៀត។
“វាស្អីឯង ក្រែងថាមិនអីហេ្អស ម៉េចក៏ផឹកដូចមនុស្សឆ្កួតបែបនេះ!”
“គ្មានអីទេយើងគ្រាន់តែចង់ផឹកប៉ុណ្ណោះ”
“មានអីក៏និយាយម៉ោ” ទោះជាអ្នកម្ខាងទៀតប្រឹងនិយាយដោះសារ តែអ្នកកំលោះនៅតែមិនជឿសម្ដីរបស់មិត្តសម្លាញ់ដដែល ព្រោះអ្នកចំពោះមុខមិនដែលបង្ហាញអាការៈបែបនោះទេ បើសិនជាគ្មានបញ្ហាអ្វីកើតឡើងនោះ។
“នឹកដល់អតីត”  នៅទីបំផុត   អ្នកម្ខាងទៀតក៏ព្រមនិយាយចេញ
មក ដោយកែវភ្នែកកំណាចក៏ទៅជារឹងកំព្រឹសគ្មានពន្លឺ ផ្ទៃមុខមាំសង្ហាក៏ទៅជាក្រហមព្រោះភ្លើងកំហឹង។
ត្រូវហើយរវាងពួកគេទាំងពីរ គ្មានអ្នកណាមានអាថ៌កំបាំងចំពោះគ្នានោះទេ ហើយប់មានម្នាក់មានបញ្ហាពួកគេក៏អាចដឹងបានភ្លាមៗ ព្រោះទំនាក់ទំនងរបស់ពួកគេ វាលើសពីពាក្យថាមិត្តទៅទៀត ហើយទំនាក់ួំនងដប់ឆ្នាំជាងមកនេះ វាអាចឱ្យពួកគេស្គាល់ច្បាស់ទៅហើយ។
“ហ៊ើយ យើងយល់អារម្មណ៍ឯង តែយើងថាឯងក៏មិនគួររស់ក្នុងអតីតបែបនេះដែរ ព្រោះឯងមិនអាចទទួលបានអ្វីពីវានោះទេ ក្រៅពីគំនុំ ដែលវាអាចធ្វើឱ្យឯងវិនាសបាន អាសាន់” វីន រៀបរាប់ប្រាប់មិត្តសម្លាញ់ដោយការយល់ចិត្ត មែនគេដឹងថាអ្នកម្ខាងទៀតឈឺចាប់ខ្លាំងប៉ុណ្ណា ព្រោះគេក៏ធ្លាប់ឆ្លងកាត់វាដូចគ្នា គ្រាន់តែគេខុសពីអ្នកម្ខាងទៀតបន្តិច ព្រោះគេមិនបានឃុំខ្លួនឯងនៅក្នុងអតីតកាលនោះទេ។
“យើងបំភ្លេចមិនបាន ដរាបណាអាក្មេងចង្រៃនោះ វានៅមានជីវិតឱ្យយើងឃើញមុខ” សាន់ និយាយចេញមកទាំងកំហឹង  ជាកំហឹងដែលកប់ជ្រៅទៅក្នុងចិត្តរបស់គេយូរណាស់មកហើយ។
“អាសាន់ អេឡិច គេគ្រាន់តែជាក្មេងម្នាក់មិនដឹងអីនោះទេ ម្យ៉ាងទៀតគេក៏ជាប្អូនរបស់ឯងដែរ”
“ហ៊ឹស ប្អូនហេ្អស! កូនរបស់អាកញ្ចាស់នោះវាគ្មានថ្ងៃជាប្អូនរបស់យើងនោះទេ ហើយយើងក៏គ្មានម្ដាយដូចជាស្រីម្នាក់នោះដែរ”
“អាសាន់!”
“បើឯងនៅនិយាយរឿងនេះទៀតទៅវិញទៅ” អ្នកកំលោះបញ្ចប់សម្ដីរបស់ខ្លួនត្រឹមប៉ុណ្ណឹង   មុននឹងទាញកែវស្រាពីមិត្តសម្លាញ់   មកអក
សារជាថ្មី។
វីន បានត្រឹមគ្រវីក្បាលហួសចិត្ត នឹងចរិតរឹងរូសរបស់មិត្តសម្លាញ់ តែក៏មិនចង់ឱ្យបរិយាកាសទៅជាតានតឹងជាងនេះ ទើបអ្នកកំលោះបានត្រឹមតែអង្គុយកំដរមិត្តសម្លាញ់ផឹកស្រា ដោយមិនមាត់អ្វីទាំងអស់ តែក្នុងចិត្តក៏នឹកបារម្ភពីអ្នកម្ខាងទៀតមិនតិចដូចគ្នា។
បន្ទាប់ពីអង្គុយផឹក  យ៉ាងស្ងៀមស្ងាត់អស់ជាច្រើនម៉ោង វីន ក៏ចាប់ទាញកែវពីមិត្តសម្លាញ់សារជាថ្មី ហើយក៏ទទួលបានក្រសែភ្នែកពិឃាតពីអ្នកចំពោះមុខដូចគ្នា តែក៏មិនបានធ្វើឱ្យអ្នកកំលោះព្រឺព្រួច សូម្បីតែបន្តិចព្រោះគេស៊ាំ នឹងឬកពារមួយនេះរបស់អ្នកម្ខាងទៀតរួចទៅហើយ។
“យើងខ្លាចឯងងាប់ដោយសារផឹក” វីន ញាក់ស្មាបន្តិច ធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង តែដៃរឹងមាំក៏កាន់កែវស្រា របស់មិត្តសម្លាញ់ជាប់ ខ្លាចថាអ្នកម្ខាងទៀតយកទៅផឹកម្ដងទៀត។
“យើងមិនអីទេ” សម្ដីខុសពីអារម្មណ៍របស់ សាន់ សាងឱ្យអ្នកចំពោះមុខទោជាអស់សំណើច ព្រោះពាក្យមិនអីរបស់គេ បែរជាមានបង្កប់ទៅដោយភាពតានតឹងមកជាមួយទៅវិញ។
“ហ៊ឹស យើងមិនជឿទេ! សម្រាកសិនទៅ ចាំបន្តិចទៀតចាំផឹកតក៏មិនអីដែរ” វីន ដាក់កែវស្រានៅលើតុ មុននឹងផ្អែកខ្លួនទៅសាឡុងខាងក្រោយ ដោយភាពហត់នឿយនៅក្នុងចិត្ត ត្រូវហើយគេក៏មិនបានរីករាយប៉ុន្មានដែរ គ្រាន់តែគេមិនចង់យករឿងទាំងនោះមកគិត ឱ្យស្មុគខួរក្បាលរបស់គេតែប៉ុណ្ណោះ។
បរិយាកាសទាំងមូល ក៏៏ធ្លាក់ទៅក្នុងសភាព ស្ងប់ស្ងាត់ម្ដងទៀត ដោយម្នាក់ៗក៏បានតែលង់នឹងគំនិតរបស់ខ្លួន  ក្នុងចិត្តម្នាក់ៗក៏មានតែភាព
តានតឹង ដល់ថ្នាក់គិតអ្វីមិនចេញ។
“ហ៊ើយ/ហ៊ើយ” ទាំងពីរនាក់មានត្រឹម ដកដង្ហើមធំខ្លាំងៗដំណាល់គ្នា មុននឹងផ្ទៃមុខមាំសង្ហាងាកមកសម្លឹងមុខគ្នា ដោយការសង្ស័យរៀងៗខ្លួន។
“ឯងកើតស្អី?” ជាលើកដំបូងដែល សាន់ សួរនាំមិត្តសម្លាញ់ ដោយការចង់ដឹង ព្រោះមើលទៅអ្នកម្ខាងទៀតក៏មានអាមរ្មណ៍មិនខុសពីខ្លួនប៉ុន្មានដែរ មិនចឹងមិនមកអង្គុយធ្វើមុខស្អុយ ដកដង្ហើមធំខ្លាំងៗដូចជាគេនោះទេ។
“គ្មានអីទេធុញថប់រឿងខ្លះប៉ុណ្ណោះ” អ្នកដែលហាមឃាត់មិនឱ្យមិត្តសម្លាញ់ផឹកមុននេះ ពេលនេះក៏លើកកែវស្រាមកផឹកខ្លួនឯង ពេលគិតដល់រឿងស្មុគស្មាញរបស់ខ្លួន។
“រឿងស្រី?”
“ស្រីគ្មានក្នុងខួរយើងនោះទេ” វីន បដិសេធការពិត ទាំងដែលពេលនេះខ្លួនកំពុងតែគិតពីនាងក្រមុំពិតមែន។

ចំណងស្នេហ៍ម៉ាហ្វៀWhere stories live. Discover now