Part 3

700 46 4
                                    

លុះយប់ឡេីង ពេលមកដល់ផ្ទះWinterនាងពិតជាមិនស្រួលក្នុងចិត្តទាល់តែសោះ ក្នុងចិត្តចង់ខលទៅសួរនាំKarinaតែចិត្តមួយទៀតបែរជាមិនហ៊ានទៅវិញ

"Karinaឯងកេីតអី?យេីងមិនស្រួលចិត្តសោះ!" រាងតូចរមួលខ្លួនពេញលេីពូកទៅមកៗជាច្រើនត្រលប់ ព្រោះតែមិនដាច់ចិត្តឆាតសួរទៅកាន់មិត្តសម្លាញ់

ខណៈនោះបងជីដូនមួយរបស់Winterបានចូលមកក្នុងបន្ទប់របស់នាង ដេីម្បីមកមេីលប្អូនហេីយក៏ចង់ដឹងពីសុខទុក្ខរបស់Karinaផងដែរ ព្រោះថ្ងៃនេះមិនបានឃើញគេមកដូចរាល់ដង

"យ៉ាងមិចហេីយ?ពួកឯងឈ្លោះគ្នាមែនទេ?" Jennieឡេីងមកអង្គុយជិតប្អូន

"បងជេន~ខ្ញុំមិនដឹងត្រូវប្រាប់បងយ៉ាងមិចទេ នាងម្នាក់នោះសុខៗក៏ទៅគេងផ្ទះវិញ ទាំងដែរមុនចេញពីរៀនប្រាប់ថាមកលេងជាមួយបងជេនឯងសោះ!!" Winter

"អាណា-គេប្រហែលមិនចង់មកជាEunwooទេដឹង?" Jennieនិយាយបែបនេះហេីយក៏សម្លឹងទៅកាន់មុខប្អូនជីដូនមួយរបស់ខ្លួន

"បងចង់មានន័យថាមិច?" Winterសួរបែបមិនសូវជាយល់

"គ្មានអីទេ...ឆាប់ចូលគេងទៅ បងស្រីទៅវិញហេីយ!!" ដោយមិនចង់រំខានប្អូនច្រេីនJenniបានលាប្អូនរបស់ខ្លួនចាកចេញទៅវិញ ធ្វើអោយរាងតូចយេីងអង្គុយលេីពូកទាំងមិនអស់ចិត្តនឹងសម្ដីរបស់បងខ្លួនមុននេះ
____________________

ថ្ងៃថ្មីក៏បានមកដល់ នៅក្នុងសាលាថ្ងៃនេះពិតជាចលាចលខ្លាំងណាស់ ព្រោះតែពួកគេបានឃេីញថាKarinaបានជិះម៉ូតូធំជាមួយYeon Junមក

"ហ្អីយ៉ា~នេះទាក់ទងគ្នាហេីយមែនទេ?" ចុះពីលេីម៉ូតូមិនទាន់ទេ Beomgyuរបស់យេីងរត់មកសួរភ្លាម

"ទាក់ទងក្បាលឯង...ចេញអោយឆ្ងាយទៅ!!" Yeon Jun រុញBeomgyuទៅម្ខាង ដេីម្បីបេីកផ្លូវអោយKarina មនុស្សដែលគេលួចស្រឡាញ់បានដេីរទៅថ្នាក់

ពេលមកដល់ថ្នាក់ អង្គុយក្នុងតុមិនបានប៉ុន្មានWinterដែរទេីបមកដល់ ក៏បានមកសួរនាំមិត្តសម្លាញ់របស់ខ្លួន ពីរឿងដែរគេជិះម៉ូតូជាមួយYeon Junមកនោះ

Friend Zone Where stories live. Discover now