ក្រោយពីការគិតចុះឡេីងជាច្រេីនដងជាមួយឪពុក Winterក៏បានមកកាន់ក្រុមហ៊ុនរបស់Karina ដេីម្បីនិយាយគ្នាកុំអោយគេធ្វេីហួសហេតុពេក។
"អ្នកនាងមិនអាចចូលបានទេ...អ្នកនាង...អ្នកនាង..." សំឡេងឆោរឡោពីមុខបន្ទប់CEO ក៏បានធ្វេីអោយKarinaញញឹមឡេីងយ៉ាងចម្លែក ហាក់ដូចជាគេបានដឹងវត្តមាននរណាដែលមករកគេចឹង
ក្រាក~
ទ្វាបានបេីកឡេីងវត្តមានមនុស្សស្រីម្នាក់ក៏បានឈរសម្លឹងមេីលមកកាន់Karina ធ្វេីអោយគេញញឹមឡេីងដោយការពេញចិត្ត...
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. "អោ៎~មិត្តសម្លាញ់...ខានជួបគ្នាយូរហេីយ!សុខសប្បាយទេ!!" គេមេីលមុខនាងរួចសួរសុខទុក្ខ តែការសួរសុខទុក្ខមួយនេះដូចជាការឌឺដងច្រេីនជាង
"យេីងគ្មានអារម្មណ៍និយាយសួរសុខទុក្ខឯងទេ...ឆាប់ឆ្លេីយភ្លាមមក មិចក៏ធ្វេីបែបនោះដាក់ប៉ាយេីង?ឯងដឹងទេមួយរយៈនេះគាត់ស្ត្រេសខ្លាំងណាស់ទៅហេីយ...ហេតុអីក៏ចាំបាច់ដាក់សម្ពាធអោយគាត់បន្ថែមទៀត?បេីថាមិនជួយក៏និយាយថាមិនជួយមក ដាក់លក្ខខណ្ឌអោយគាត់រេីសធ្វេីអី?តេីឯងចង់ធ្វេីអីអោយប្រាកដ??" Winterមកពេលនេះមិនស្លូតនោះទេ មកដល់ភ្លាមក៏បានចាប់ក្របួច.កអាវគេភ្លាម
ដោយបែបនេះលេខារបស់គេក៏បានហៅសន្តិសុខមកចាប់នាងចេញ តែក៏ត្រូវKarinaធ្វេីសញ្ញាអោយចេញទៅវិញ ទេីបពួកគេក៏ចាកចេញទៅវិញទៅ
"មិនចង់បានអ្វីនោះទេ...គ្រាន់តែចង់ជួបមិត្តចាស់!" គេបានយកដៃទាំងពីររបស់គេកាន់ពីលេីដៃនាង ធ្វេីអោយនាងក៏ប្រញ៉ាប់ដកដៃចេញវិញភ្លាម

YOU ARE READING
Friend Zone
Storie d'amoreបេីមាននៅចំណុចខ្វះខាតត្រង់ណា អាចcmtខាងក្រោមបាន ដេីម្បីអោយadminនឹងធ្វេីការកែសម្រួលវាឡេីងវិញ។