Part 18

865 50 6
                                    

កាត់មករយៈពេលពីរអាទិត្យក្រោយមក KarinaនឹងWinterពួកគេពិតជារស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខខ្លាំងណាស់ រីឯYeonjunគេក៏ព្រមដកខ្លួនមែនទែនហេីយលេីកនេះ

"លោកប្រុសហា៎~ទេីបមកពីបរទេសវិញជួយរៀបខ្លួនអោយត្រឹមត្រូវបន្តិចទៅមេីល!!" Ningningនិយាយទាំងធុញទ្រាន់នៅពេលឃេីញBeomgyu10ឆ្នាំមុនយ៉ាងមិចពេលនេះនៅតែចឹង

"គ្នាគ្រាន់តែដេីរមេីលជុំវិញផ្ទះKarinaបន្តិចសោះក៏មិនបានដែរ...!" Beomgyuគេរអ៊ូ ត្រូវហេីយថ្ងៃនេះមិត្តទាំងបីរបស់តួឯកយេីងទាំងពីរគឺបានមកលេងពួកគេ យេីងឃេីញថាNingningនឹងYeonjunមិនសូវជាអីទេ ណាស់តែBeomgyuដេីរមេីលនេះមេីលនោះឡេីងរញ៉េរញ៉ៃ

"កុំប្រកាន់គេអី...ទេីបអស់10$ម្នាក់ឯងចឹងហេីយ!" Yeonjunគេនិយាយចប់មិនទាន់ទេ Beomgyuក៏មកក្រៀក.កជាប់ទៅហេីយ

"ឯងនិយាយស្អី?យេីងមិនបានជក់ទេ!!" Beomgyu

"ទោះឯងជក់ឬមិនជក់ដូចតែគ្នា...ព្រោះឯងវាបែកស្រាប់ទៅហេីយ!" Ningningនិយាយបាញ់គេថែម ធ្វេីអោយកម្លោះសង្ហារBeomgyuរបស់យេីងស្ពឹកមុខមិនតិចនោះទេ

ខណៈដែរពួកគេកំពុងតែលេងប្រលែងគ្នាយ៉ាងសប្បាយ ម្ចាស់ផ្ទះទាំងពីររបស់យេីងក៏បានចុះមកដល់

"អីយ៊ួរៗ~ឥឡូវគេត្រូវគ្នាឡេីងស្អិតតតាក់ន៎!!" Beomgyu

"ត្រូវហេីយ...មិនដូចឯងទេ!" Karina

"យេីងយ៉ាងមិច?" Beomgyuសួរទាំងឆ្ងល់

"អត់លឹត~" ភ្លាមៗនោះNingningក៏បានចូលមកអោបYeonjun ព្រោះតែពេលនេះពួកគេគឺបានក្លាយជាសង្សារនឹងគ្នាបាត់ទៅហេីយ

"នេះពួកឯង?!!" Beomgyuស្ដីឡេីងទាំងភ្ញាក់ផ្អេីល មិននឹកស្មានទេថាមិត្តៗមានគូរអស់ទៅហេីយ

"អាណិតអ្នកsingleដល់ហេីយនៀក៎!!" Ningningឃេីញគេស្លឺកាន់តែឌឺថែម

"ពួកឯង~យេីងឈប់និយាយរកហេីយ!" Beomgyuគេងរគេ ក៏ដេីរចេញទៅបាត់ ហេតុនេះគ្រប់គ្នាក៏នាំគ្នាផ្ទុះសំណេីចឡេីង

Friend Zone Where stories live. Discover now