ក្រោយពេលច្រមុះរបស់Karinaឈប់ហូរឈាមទៀតហេីយ គេក៏បានងេីបទៅធ្វេីម្ហូបញ៉ាំព្រោះតែព្រឹកមិញមិនសូវបានញ៉ាំ ទេីបថ្ងៃគេឃ្លាន តែថាមនុស្សដែរមានអ្នកបម្រេីឆ្វេងស្ដាំដូចជាគេមិចនឹងអាចចេះធ្វេីម្ហូបបានទៅ ដោយហេតុនេះក្នុងផ្ទះបាយគឺឡេីងរញ៉េរញ៉ៃគ្រាន់តែចៀនពងទាមួយគ្រាប់សោះ ម្យ៉ាងអ៊ំសាន់នឹងប្រពន្ធគាត់មិននៅទៀត ពិបាកភ្នែកពេកWinterក៏ចូលមកជួយគេតែម្ដង ទោះគេមិនចង់អោយជួយក៏ដោយ
"មនុស្សស្អីអាយុជិត30ហេីយនៅមិនចេះចៀនពងទាទៀត!" នាងជួយចៀនអោយគេបណ្ដេីរអ៊ូបណ្ដេី
"ចេះឬមិនចេះជារឿងខ្ញុំកុំមករវីរវល់!" គេរុញនាងចេញ តែនាងក៏រុញគេចេញវិញ ហាក់នាងលែងខ្លាចគេទៀតហេីយ តាំងពីយប់ដែរគេស្រវឹងនោះមក
"ចង់អោយឆេះផ្ទះណាស់មែនទេ?គ្រាន់តែចៀនពងទាមួយចាក់ខ្លាញ់ឡេីងចង់មួយខ្ទះ...គិតចង់បំពងឬស្ខោពងទាក្នុងខ្លាញ់ទៅ!" គេរកហាមាត់និយាយតវ៉ានាងទៅហេីយតែក៏ត្រូវនាងយកវែកចង្អុលមុខ
"បេីឃ្លានទៅអង្គុយចាំ...កុំមកឈរសម្ដីហំនៅនឹង!"ដោយបែបនេះគេបានត្រឹមតែធ្វេីមុខមូ៉វទៅអង្គុយរងចាំនាងធ្វេីអោយញ៉ាំប៉ុណ្ណោះ បេីវែកកណ្ដាលមុខទៅហេីយនោះ។ ក្នុងពេលដែរWinterនាងកំពុងធ្វេីអ្វីអោយគេញ៉ាំ Karinaក៏សម្លឹងមេីលផែនខ្នងនាងយ៉ាងភ្លឹក ថែមទាំងមានញញឹមទៀតផង ដូចជាគេពេញចិត្តដែរនាងធ្វេីអ្វីអោយគេញ៉ាំយ៉ាងចឹង ទាស់ត្រង់ថាមាត់វាខុសពីចិត្ត។
"ឈប់ញញឹមហេីយញ៉ាំទៅ...រួចហេីយ!" ខណៈនោះWinterក៏ងាកមកទាន់ការញញឹមរបស់គេ ទេីបនាងក៏និយាយបាញ់គេ
"អ្នកណាញញឹម?!!គ្មានទេ...!!" គេប្រញ៉ាប់ប្រកែកយករួចខ្លួន
"មិនមែនខ្វាក់នោះទេ!!" ចប់សម្ដីនាង គេអស់ពាក្យនឹងវាចា មានតែទទួលចានអាហារពីនាងយកមកញ៉ាំ តែដោយខឹងនិយាយមិនឈ្នះនាង គេក៏យកស្លាបព្រាចាក់ម្ហូបចុះឡេីង ឡេីងម្ហូបនៅក្នុងចានច្របូកច្របល់គ្នាពេញនឹង
"បាយនឹងបេីនៅចាក់បែបនេះពេលណាញ៉ាំទៅ?"

YOU ARE READING
Friend Zone
Romanceបេីមាននៅចំណុចខ្វះខាតត្រង់ណា អាចcmtខាងក្រោមបាន ដេីម្បីអោយadminនឹងធ្វេីការកែសម្រួលវាឡេីងវិញ។