ខណៈពេលទាំងពីនាក់កំពុងតែភ្លឹងនឹងក្រសែរភ្នែកគ្នាទៅវិញទៅមកនោះ ពេលនោះដែរអ្នកបម្រេីស្រីម្នាក់ក៏បានចូលមក
"អ្នកនាងណា...យប់នេះញ៉ាំអាហារពេលល្ងាចនៅផ្ទះដែលទេ ពួកយេីងនឹងរៀបចំជូន!" អ្នកបម្រេីស្រី
"អ៎~ជួយរៀបចំអាហារពេលល្ងាចពីចានមក...សម្រាប់ខ្ញុំអ្វីក៏បានដែរ ចំណែកWinterដាក់តែសាឡាត់នឹងទ្រូងមាន់អោយបន្តិចទៅបានហេីយ សុំប៉េងប៉ោះអោយច្រេីនផង!" Karinaក្រោយពីលឺសម្លេងអ្នកបម្រេីរបស់ខ្លួន គេក៏ងេីបឈរឡេីងដេីរទៅរកអ្នកបម្រេីម្នាក់នោះ ហេីយនិយាយនូវអ្វីដែលខ្លួនចង់បាន
"ខ្ញុំយល់ហេីយទាន!" អ្នកបម្រើ
"ទៅចុះ!!" Karinaយកដៃច្បូតមុខខ្លួនឯង ដេីម្បីសម្រួលអារម្មណ៍ទៅនិយាយជាមួយWinterធម្មតាវិញ
"មានរឿងខ្មោចទេីបតែចេញថ្មីទៀតហេីយ...ឯងបេីកទូរទស្សន៍មេីលទៅ យេីងសុំបង្ហេីយការងារបន្តិចសិន!" ដេីរទៅអង្គុយកន្លែងដេីមវិញធ្វេីដូចគ្មានរឿងអ្វីកេីតឡេីងចំណែកWinterលឺគេនិយាយចឹងក៏ប្រញាប់ទៅបេីកទូរទស្សន៍មេីលតាមសម្ដីរបស់មិត្តសម្លាញ់ តែថានាងដូចជាគ្មានប្រត្តិកម្មអ្វីជាមួយរឿងមុននេះនោះទេ។បន្តិចក្រោយមក Karinaក៏បានទទួលថាសអាហារពីអ្នកបម្រេី មុននឹងយកវាទៅទុកលេីតុមុខរាងតូច
"ឯងពិតជាមនុស្សដែលដឹងចិត្តយេីងជាងគេពិតមែន...មេីលចុះ ប៉េងប៉ោះយេីងចូលចិត្តច្រេីនណាស់!" ត្រូវហេីយសាឡាត់មួយចានដែរគេអោយអ្នកបម្រេីធ្វេីមុននោះវាគឺជារបស់ពេលល្ងាចដែលនាងចូលចិត្តញ៉ាំបំផុត ជាពិសេសប៉េងប៉ោះតែម្ដង អត់មិនបាននោះទេ
"របស់ឆ្ងាញ់មួយគំនរបែរជាចូលចិត្តរបស់បែបនឹងទៅវិញ មិនយល់ឯងទេ!" Karinaលេីកចានអាហាររបស់ខ្លួនមកញ៉ាំ ដែលវាគឺជាបាយឆាបង្គារ
"អោយយេីងធ្វេីមិច បេីជាចំណង់ចំណូលចិត្ត!!អេ៎~" Winterមិនទាន់នឹងនិយាយឃ្លាបន្ទាប់ទៅកាន់គេផង គេក៏កាត់មុនទៅហេីយ
"មិនបាច់និយាយទេ...យេីងដឹងថាឯងចង់បានស្អីហេីយ!" ចាប់បង្គារពីចានខ្លួនដាក់ចាននាងទាំងអស់ មិនទុកអោយខ្លួនឯងសូម្បីតែមួយ

YOU ARE READING
Friend Zone
Romanceបេីមាននៅចំណុចខ្វះខាតត្រង់ណា អាចcmtខាងក្រោមបាន ដេីម្បីអោយadminនឹងធ្វេីការកែសម្រួលវាឡេីងវិញ។