Part 7

658 37 6
                                    

កាលក្រោយមកនេះ បន្ទាប់ពីKarinaចេញពីពេទ្យត្រលប់មករៀនតាមធម្មតាវិញ គេពិតជាពិបាកធ្វេីចិត្តខ្លាំងណាស់ ក៏ព្រោះថាមួយថ្ងៃៗEunwooនឹងWinterកាន់តែស្និតស្នាលគ្នា រកពេលដែរពួកគេឆ្ងាយពីគ្នាមិនបានទាល់តែសោះ។

លុះចំណែកកាលមកទៀត ពួកគេទាំងអស់គ្នាក៏ត្រូវតម្រូវអោយប្រឡងបញ្ចប់នូវការសិក្សា ម្នាក់ៗបន្ទាប់ពីប្រឡងចប់ទឹកមុខសប្បាយចិត្តរីករាយឥឧបមារ ម្នាក់ៗត្រូវបានឪពុកម្ដាយមកទទួលនឹងជូនជាបាច់ផ្ការយ៉ាងច្រេីនហូរហែរ លេីកលែងតែKarinaដ៏កំសត់របស់យេីងប៉ុណ្ណោះ គេសម្លឹងទៅកាន់សិស្សផ្សេងដែរមានគ្រួសារមកទទួលនឹងអោបថេីបទាំងកែវភ្នែករលីងរលោង តែគេក៏ព្យាយាមទប់ទឹកភ្នែកដេីម្បីកុំអោយវាហូរ រួចក៏បានងេីយសម្លឹងទៅលេីមេឃនិយាយទាំងអួលដេីករ...

"ប៉ាម៉ាក់...កូនប្រឡងជាប់ហេីយ!" និយាយបានតែបន្តិចទឹកភ្នែកគេក៏ហូរមករ៉ាវតែម្ដង

"កូនស្រីប៉ាម៉ាក់ម្នាក់នេះគឺបានជោគជ័យមួយជំហ៊ានហេីយ...ប៉ាម៉ាក់កុំបារម្ភអី មិនយូរទេកូននឹងសម្រេចជំហ៊ានទីពីរអោយបាន...នោះគឺធ្វេីអោយក្រុមហ៊ុនរបស់ប៉ាម៉ាក់ងេីបឈរល្បីឈ្មោះឡេីងមកវិញ!!" គេដកដង្ហេីមបន្ធូរខ្យល់មួយវូសធំហេីយក៏និយាយនៅពាក្យចុងក្រោយបន្ត

"កូនស្រឡាញ់អ្នកទាំងពីរ...កូននឹកអ្នកទាំងពីរខ្លាំងណាស់!" សម្ដីរបស់គេប៉ុន្មានឃ្លានេះក៏ធ្វេីអោយអ្នកដែរសម្លឹងមកគេបានស្រស់ទឹកភ្នែកតាមដោយការអាណិត ភ្លាមៗ ពេលនោះមិត្តគេទាំងបីក៏បានមករកKarina

ក្រោយមកពួកគេក៏និយាយលេងពីនេះពីនោះ ធ្វេីឆ្កួតផងធ្វេីជា ជាផងដេីម្បីអោយKarinaបានសេីចនឹងសប្បាយចិត្តឡេីងមកវិញ ហេីយវាក៏បានផលពិតមែន គេក៏បានសេីចទាំងទឹកភ្នែកនៅជោគថ្ពាល់នៅឡេីយ ពេលនោះក៏បាននៅYeon Junជាអ្នកជូតអោយ។

ខណៈនោះដែរ ពួកគេក៏បានទាញនៅកាមេរ៉ាថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍ ព្រោះថាបន្តិចទៀតBeomgyuបុរសកំប្លែងរបស់យេីងនឹងត្រូវទៅរៀនបន្តនៅក្រៅប្រទេស Yeon Junក៏ដូចគ្នា ចំណែកNingningនឹងKarinaគឺរៀនបន្តក្នុងប្រទេសក៏ប៉ុន្តែរៀននៅសាលាផ្សេងពីគ្នា ហេតុនេះមិនដឹងថាពេលណាពួកគេអាចជួបជុំគ្នាបានបែបនេះបានម្ដងទៀតនោះទេ។

Friend Zone Where stories live. Discover now