Part 9

513 34 7
                                    

ថ្ងៃដំបូងដែលWinterចូលធ្វេីការ Karinaបានធ្វេីបាបនាងយ៉ាងចាស់ដៃ មិនថាអោយនាងទៅលាងបង្គន់ ជូតឥដ្ឋ ទិញកាហ្វេទិញបាយ និយាយរួមគឺសព្វគ្រប់ ទុកដូចតួឯកស្រីរបស់យេីងគឺជាអ្នកបម្រេីដាច់ថ្លៃរបស់គេចឹង។

"Yeon Junមកថ្ងៃស្អែកមែនទេ?" Karinaសួរទៅកាន់Ningning ពេលដែរនាងថ្ងៃនេះបានមកលេងក្រុមហ៊ុនរបស់ខ្លួនគេ

"មែនហេីយ...តែកុំប្រាប់គេថាយេីងប្រាប់ឯងអោយសោះណា ព្រោះតែគេចង់អោយឯងភ្ញាក់ផ្អេីល!" Ningning

"យេីងមិនមាត់វែងនោះទេ...ឯងឃ្លានទឹកឬនៅ ចាំយេីងអោយមនុស្សយកមកអោយ!" Karina

"តិចតួច!" លឺមិត្តនិយាយចឹង Karinaក៏បានទាក់ទងទៅលេខាអោយWinterយកទឹកមកអោយ

គ្រាន់តែNingningបានឃេីញWinterភ្លាម នាងមានការភ្ញាក់ផ្អេីលខ្លាំងណាស់ មិននឹកស្មានទេថាបែកគ្នា10ឆ្នាំក៏មកជួបគ្នាវិញបែបនេះ តែរឹតតែធ្វេីអោយNingningភ្ញាក់ផ្អេីលមួយកម្រិតទៀតនោះគឺចរឹកKarinaទៅកាន់Winter

"មេឃក្ដៅសឹងបែកស្រទះក្បាលនាងយកទឹកធម្មតាចឹងមកអោយផឹក?" គេមិននិយាយតែមាត់ទេ ថែមទាំងយកទឹកពីរកែវដែរនាងលេីកមកនោះទៅចាក់លេីក្បាលនាងទៀតផង Ningningឃេីញហេីយចំហរមាត់ មិនហ៊ាននិយាយអីបន្តិច
"ជូតសម្អាតវាអោយស្អាត...ហេីយទៅប្ដូរថ្មីមក!"

ប្រាវ (សម្លេងបោកកែវ)

Karinaមិនត្រឹមតែចាក់ទឹកលេីក្បាលតួឯកយេីងទេ ថែមទាំងបោកកែវនោះទេ បណ្ដាលអោយអំបែងបែកទៅចំជេីងនាងរបួសចេញឈាម

"ស្លាប់ហេីយ...Karinaឯងទៅរៀនបោកប្រាស់មកពីណា ឃេីញទេWinterរបួសហេីយ!" Ningningពិតជាចង់ទៅមេីលWinterណាស់ តែគេហាមយ៉ាងដាច់អាហាំងការ

"តួនាទីអ្នកបម្រេី...កុំខ្វល់ពីនាងអី!" គេដាក់អោយNingningអង្គុយធម្មតាវិញ Ningningពិតជាពិបាកភ្នែកខ្លាំងណាស់ពេលឃេីញចរឹកព្រៃរបស់Karinaជាលេីកដំបូងបែបនេះ

"ហេតុអីក៏ធ្វេីការយឺតយ៉ាវម្ល៉េះ?ចង់បានចំណាប់អារម្មណ៍មែនទេគ្រាន់តែរបួសបន្តិចសោះនឹង!!" គេមិននិយាយតែមាត់នោះទេ ដៃគេក៏ច្របាច់របួសនាងយ៉ាងខ្លាំង ធ្វេីអោយវាចេញឈាមកាន់តែច្រេីន

Friend Zone Where stories live. Discover now