បន្តពីភាគមុន បន្ទាប់ពីអ្នកទាំងពីរបានអង្គុយផឹកស្រាស្ដាប់ចម្រៀងយ៉ាងស្ងៀតស្ងាត់មួយសន្ទុះក្រោយមក ម្នាក់ៗក៏ចាប់ផ្ដេីមមានអារម្មណ៍ចម្លែករាងខ្លួន
"ស្រាអ្វីដែរឯងយកមកផឹកKarina?" Winter
សម្លឹងមុខKarinaយ៉ាងមាំ តែមុខនាងខ្លួនឯងឡេីងក្រហមអស់ទៅហេីយដោយសារតែជាតិស្រា
"មិនដឹងទេ...ឃេីញអ៊ំសាន់គាត់យកមក ក៏ចេះតែផឹកទៅ!" Karinaគេឆ្លេីយចប់ នាងចង់តែដាក់ក្បាលគេមួយក្រញ៉រទេ មិនដឹងប្រភពស្រាច្បាស់លាស់ផងចេះតែយកមកផឹកដែរ
"ចំមែនហេីយ...ចុះបេីវាមិនមែនស្រាតែវាជាអ្វីផ្សេងវិញនោះគិតយ៉ាងមិច?ហ្ហឺយ៎~ទៅងូតទឹកហេីយក្ដៅណាស់!" Winterនាងថាចប់ក៏រកងេីបដេីរចេញ ខណៈនោះគេក៏បានកាន់ដៃនាងជាប់ ដោយនិយាយនូវពាក្យមួយឃ្លាដែរនាងសឹងតែថាគ្មានថ្ងៃបានលឺចេញពីមាត់គេ
"សុំងូតម្នាក់ដែរមក...ក្ដៅណាស់!" គេនិយាយសម្លេងយ៉ាងស្រទន់ ធ្វេីអោយអ្នកស្ដាប់បាស់រោមនឹងក្រហមថ្ពាល់អស់ហេីយ
"និយាយឆ្កួតអីនឹង?" ស្ដីឡេីងទាំងភ័យ ហេីយក៏ភ្ញាក់ផ្អេីលមិនស្ទេីរផងដែរ
"ទៅណា...ស្អែកក៏ទៅវិញហេីយ~" គេកាន់តែនិយាយ កម្ដៅនាងកាន់តែឡេីងមួយកម្រិតហេីយមួយកម្រិតទៀតមិនឈប់ តេីគេចង់យ៉ាងមិចនឹង?
"អត់ទេ...ឯងស្រវឹងហេីយ!" ព្យាយាមដោះដៃគេចេញ តែគេក៏ស្រាប់តែទាញនាងអោយមកអង្គុយលេីខ្លួន
"ក្រែងពីមុនចូលចិត្តបបួលខ្ញុំណាស់ហី?ឥឡូវខ្ញុំក៏ព្រមហេីយ...មិចក៏បដិសេធទៅវិញ??!!" ចាប់ផ្ងេីរចង្កានាងឡេីងអោយសម្លឹងមេីលខ្លួន ហេីយគេក៏ធ្វេីជាលេីកចិញ្ចេីមឆ្ងល់នឹងនាង
"គឺថា...គឺ...គឺ..." នាងហេីបមាត់និយាយមិនចង់ចេញនោះទេត្រឹមតែមាត់ម្ហប់ៗប៉ុណ្ណោះ តែបែបនេះក៏ធ្វេីអោយមានអ្នកខ្លះគេតាមសម្លឹងបបូរមាត់ផ្កាឈូកនាងមិនដាក់ភ្នែក ហាក់ចង់ទៅត្របាក់លេបវាយ៉ាងចឹង
"វិនហា៎~" គេសម្លឹងចំភ្នែកនាង មុននឹងនិយាយយ៉ាងផ្អែម ដូចជាមានបំណងអ្វីក្នុងចិត្ត
YOU ARE READING
Friend Zone
Romantizmបេីមាននៅចំណុចខ្វះខាតត្រង់ណា អាចcmtខាងក្រោមបាន ដេីម្បីអោយadminនឹងធ្វេីការកែសម្រួលវាឡេីងវិញ។
