ក្រោយពីការផឹកពីយប់យ៉ាងជោគជាំរួចហេីយ ថ្ងៃត្រង់បន្តិចKarinaក៏បានភ្ញាក់ពីដំណេក
"អូយ៎ឈឺក្បាលណាស់~សង្ស័យតែយប់មិញធ្ងន់ហេីយមេីលទៅនុះ!!" Karinaគេងេីបឡេីងទាំងភ្នែកបេីកមិនចង់រួចទេ ពេលនោះក៏ក្រឡេកឃេីញតែក្ដៅមួយកែវដែលទេីបតែឆុងរួចនៅលេីតុក្បែរគ្រែរបស់គេ
"ម៉ែដោះថ្ងៃនេះយល់ចិត្តម្ល៉េះទេ...គួរតែថែមប្រាក់ខែអោយហេីយ!" គេងេីបមកឃេីញចឹងស្រស់ស្រាយតែម្ដង ដល់ឃេីញសម្លៀកបំពាក់ខ្លួនត្រូវបានគេដូរអោយហេីយទៀតកាន់តែស្រស់ស្រាយ
"ថ្ងៃនេះអារម្មណ៍ល្អប្លែកមែន!!" គេនិយាយចប់ក៏កាន់កែវក្រេបតែមេីលទេសភាពទាំងអារម្មណ៍ស្រស់បំព្រង គេគិតថាអារម្មណ៍គេដូចជាបានដកអ្វីម្យ៉ាងដែលតឹងចិត្តចេញចឹង។
______________________ពេលមកដល់ក្រុមហ៊ុន គេក៏បានទិញនៅកាបូបម៉ាកប្រ៊េន ដេីរចែកបុគ្គលិកពេញជាន់របស់គេធ្វេីការ ដោយបែបនេះម្នាក់ៗរំភេីបសឹងតែចង់យំទៅហេីយ។
"សម្រាប់លេខាស្រីស្អាតរបស់ខ្ញុំ...limited!!" គេគ្រាន់តែលេីកកាបូបបង្ហាញលេខាខ្លួន នាងក៏ទឹកភ្នែកល្ហេមល្ហាមព្រោះតែកាបូបមួយនេះនាងសន្សំលុយទិញជាងបីខែទៅហេីយតែនៅមិនទាន់គ្រប់ទិញនោះទេ ដល់ឥឡូវមេទិញអោយរំភេីបខ្លាំងតែម្ដង
"អគុណណាស់អ្នកនាងប្រធាន...ខ្ញុំសន្យាថានឹងធ្វេីការអោយកាន់តែល្អចាប់ពីថ្ងៃនេះតទៅ!" លេខា
"អោយតែដូចមាត់...កុំប្រឹងអារឿងម្សៅក្រេមនឹងច្រេីនពេក!!" Karinaគេថាហេីយក៏ដេីរយួរឥវ៉ានខ្លួនពីបីផ្សេងទៀតចូលបន្ទប់ធ្វេីការរបស់ខ្លួន
មកដល់ក្នុងបន្ទប់ គេក៏បានខលហៅអោយWinterចូលមក បន្ទាប់ពីនាងមកដល់ហេីយ
"ឥវ៉ាន់របស់នាង...យកចេញទៅ!" គេមិននិយាយស្រួលបួលនោះទេ តែបែជាសម្លុតទៅវិញ គ្រាន់តែចង់អោយរបស់គេសោះ
"អ្វីនឹង?" Winterសួរទាំងឆ្ងល់
"គ្រាប់បែកទេដឹង!!"

YOU ARE READING
Friend Zone
Romanceបេីមាននៅចំណុចខ្វះខាតត្រង់ណា អាចcmtខាងក្រោមបាន ដេីម្បីអោយadminនឹងធ្វេីការកែសម្រួលវាឡេីងវិញ។