"គ្មាននរណាអាចរៀបការជាមួយWinterបានឡេីយ...ព្រោះថានាងជាប្រពន្ធរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ!"
បន្តពីភាគមុន សម្រែករបស់Karinaក៏ធ្វេីអោយមានការភ្ញាក់ផ្អេីលទៅដល់ភ្ញៀវគ្រប់គ្នា ជាពិសេស Eunwooនឹងអ្នកស្រីJiheeតែម្ដង
"Eunwoo...បេីសិនជាឯងព្រមដកខ្លួន រវាងពួកយេីងនឹងនៅតែជាមិត្ត!" ចង្អុលទៅមុខរបស់Eunwoo ឃេីញបែបនេះWinterរករត់មករកគេ តែក៏ត្រូវបានEunwooចាប់ដៃនាងម្ដងទៀត ដូចជាពេលកាលពី10ឆ្នាំមុនចឹង
"ខ្ញុំបានសន្យានឹងខ្លួនឯងហេីយEunwoo...ថាខ្ញុំនឹងមិនអោយបាត់បង់នារីនៅចំពោះមុខម្នាក់នេះបានម្ដងទៀតនោះទេ ខ្ញុំសុំទោស!" WinterដោះដៃចេញពីEunwoo រួចក៏រត់អោបKarinaយ៉ាងណែនដៃ ទីបំផុតគេមកហេីយ
"យ៉ាងមិចហេីយ?តេីម៉ាក់អូនបានវាយធ្វេីបាបអូនទៀតដែរទេ?មេីលចុះ...ភ្នែករបស់អូនហេីមអស់ហេីយ បងសុំទោសណាដែរយប់មិញមិនបានមកជាមួយអូន មិនដូច្នោះទេ អូនក៏មិនលំបាកបែបនេះនោះដែរ!" គេបានយកនៅដៃទាំងពីអង្អែលនៅផ្ទៃមុខរបស់នាង ទាំងមានអារម្មណ៍ថាខុសជាខ្លាំង
"មនុស្សឆ្កួត...អូនមិនអីនោះទេ!!" នាងសេីចទៅកាន់ទឹកមុខរបស់គេបន្តិច រួចក៏បានអោបគេយ៉ាងណែនម្ដងទៀត
"ពួកឯង..." ភ្លាមនោះអ្នកស្រីJiheeដែរជាម្ដាយក៏ចង់មករករឿងពួកគេទាំងពីរ ដែរមកអោបគ្នាកណ្ដាលឆាក ទាំងដែរកូនកំលោះនៅឈរនឹងមុខ ស្រាប់តែត្រូវបានលោកTaeចាប់ដៃគាត់ជាប់ ដោយនិយាយនៅពាក្យមួយ ដែលគាត់ស្ដាប់ហេីយទន់ជង្គង់ដួលព្រុស
"ពួកយេីងគួរតែចែកផ្លូវគ្នាទៅ...បងគិតថាបងមិនអាចបន្តទំនាក់ទំនងបែបនេះបន្តទៀតទេ ចំណែកកូនស្រីទុកអោយបង រឿងទ្រព្យសម្បត្តិអូនយកចុះ!" លោកTae
"ហេីយបងចង់ប្រាប់អូនថា រឿងក្ដីស្រឡាញ់វាមិនប្រកាន់ពូជសាសន៍ ភេទ ឬវណ្ណៈនោះឡេីយ...អូនគួរណាតែយល់ពីចំណុចទាំងអស់នេះ!" បន្ទាប់ពីនិយាយចប់ គាត់ក៏បានដេីរឡេីងទៅលេីឆាក និយាយទៅប្រាប់អ្នកចូលរួមម្ដង
"សួរស្តីអ្នកទាំងអស់គ្នា...ខ្ញុំជាឪពុកខាងកូនក្រមុំ មកនេះគឺចង់ប្រាប់អ្នកទាំងអស់គ្នាថាពិធីមង្គលមួយនេះគឺរំសាយចោល...សង្ឃឹមថាអ្នកទាំងអស់គ្នាមិនប្រកាន់នោះទេ ហេីយខ្ញុំសូមអគុណចំពោះការដែរចំណាយពេលដ៏មានតម្លៃចូលរួម!" KarinaនឹងWinterពួកគេបានលឺពីសេចក្ដីប្រកាសមួយនេះហេីយ ម្នាក់ៗពិតជារំភេីបចិត្តខ្លាំងណាស់ដល់ថ្នាក់ស្រក់ទឹកភ្នែក
YOU ARE READING
Friend Zone
Romanceបេីមាននៅចំណុចខ្វះខាតត្រង់ណា អាចcmtខាងក្រោមបាន ដេីម្បីអោយadminនឹងធ្វេីការកែសម្រួលវាឡេីងវិញ។
