បន្ទាប់ពីអ្នកទាំងពីរងូតទឹករៀងខ្លួនហេីយអស់ Winterក៏បានបបួលKarinaរបស់យេីងមកមេីលរឿងខ្មោច
"មេីលរឿងខ្មោចទៀតហេីយមែនទេ?" Karinaសួរទាំងទឹកមុខមិនសូវជាល្អប៉ុន្មានទេ ព្រោះខ្លាចខ្មោច
"មេីលទៅណា~រឿងនេះវាទឹមតែចេញល្បីថាល្អមេីលណាស់...យេីងចង់មេីល!" Winterលេងចរឹកបែបខ្ជីខ្ជូតតាមមិត្តសម្លាញ់ ធ្វេីអោយKarinaរបស់យេីងពិបាកបដិសេដនឹងនាងខ្លាំងណាស់
"ឈប់ធ្វេីមុខចឹងទៀតទៅ...ទ្រាំមិនបានស៉ីឯងអីឡូវហេីយ!!ទៅចង់មេីលអីក៏មេីលទៅ ផ្ទះឯងទេ!"
"ជុប៎~អាមិត្តសម្លាញ់...ឯងគួរអោយស្រឡាញ់បំផុតហេីយ!" រាងតូចWinterពិតជាសប្បាយចិត្តណាស់ពេលគេមិនបានបដិសេដបែបនេះ ទេីបភ្លាមៗនាងក៏បានលបលួចថេីបគេមួយខ្សឺត ទាំងដែរគេមិនបានដឹងខ្លួនមុន
"អេ៎~" គេសម្លឹងមុខនាងទាំងភ្ញាក់ផ្អេីល ចំណែលថ្ពាល់វិញឡេីងក្រហមអស់ហេីយ
"មេីលរឿងទៅ...រឿងលេងហេីយ!" រាងតូចមិនបានចាប់អារម្មណ៍អ្វីច្រេីនទេ នាងត្រឹមតែអោបដៃគេមេីលរឿងដែលកំពុងតែចាប់ផ្ដេីមលេងតែប៉ុណ្ណោះ ចំណែករាងក្រាស់យេីងវិញ នៅតែភ្លឹកមេីលមកកាន់មុខនាងយ៉ាងចឹង ព្រោះមនុស្សធ្លាប់តែលួចថេីបគេ ដល់គេថេីបវិញដូចមិនសូវស្រួលក្នុងខ្លួន
"រឿងលេងហេីយ...នៅមេីលមុខយេីងដល់ណាទៀត?" រាងតូចងេីយមុខសម្លឹងមកមេីលគេ ដោយសារនាងចាប់អារម្មណ៍ថាគេកំពុងតែសម្លឹងមកខ្លួន
"អឺ~មេីលហេីយ...មិញនេះគ្មានចេតនាមេីលមុខឯងទេ គ្រាន់តែក្រលាស់ភ្នែកចំតែប៉ុណ្ណោះ!" គេព្យាយាមរកលេសដោះសារកុំអោយនាងចាប់បាន
"ចឹងហ៎~" ការពិតនាងក៏ដឹងទៅហេីយថាគេគ្រាន់តែដោះសារ តែនាងនៅធ្វេីពេីបែបលេងសេីច
"មេីលទេរឿងនឹង?បេីមិនមេីលបិទ!"
"អេ៎លោកព្រះ~មនុស្សទេីបតែបានឃេីញមុខតួ អោយបិទបានយ៉ាងមិច!"

YOU ARE READING
Friend Zone
Romanceបេីមាននៅចំណុចខ្វះខាតត្រង់ណា អាចcmtខាងក្រោមបាន ដេីម្បីអោយadminនឹងធ្វេីការកែសម្រួលវាឡេីងវិញ។