Part 17

751 43 6
                                    

បន្ទាប់ពីរបំបែកគ្នាពីKarinaបានសម្រេច Winterនាងសង្ងំយំនៅក្នុងបន្ទប់អស់ជាច្រេីនថ្ងៃ រហូតដល់ថ្ងៃមួយដែរKarinaគេបានឈរហាលភ្លៀងនៅមុខផ្ទះនាងនោះ Winterពិតជាចង់ចេញទៅរកគេខ្លាំងណាស់ តែដោយសារតែម្ដាយរបស់នាងបានចាក់សោរបន្ទប់ពីក្រៅ ទេីបនាងមិនអាចធ្វេីអ្វីបាននោះទេក្រៅពីឈរសម្លឹងមេីលទាំងទឹកភ្នែកជោគថ្ពាល់

"Winterកំពុងមេីលអី?" ខណៈនោះអ្នកស្រីJiheeជាម្ដាយក៏បានចាក់សោរបន្ទប់ចូលមក បណ្ដាលអោយនាងប្រញ៉ាប់បិទបង្អួចយ៉ាងលឿន ព្រោះខ្លាចម្ដាយនាងដឹងថាKarinaកំពុងនៅមុខផ្ទះ

ក្រោយមកទៀត ពេលWinterដឹងដំណឹងពីNingningមកថា Karinaឈឺដេកពេទ្យ នាងក៏បានធ្វេីដំណេីរមកមេីលគេ ដោយនាំយកនៅផ្លែឈេីមួយកន្រ្តក់មកជាមួយ តែពេលមកដល់ឃេីញKarinaកំពុងអោបគ្នាជាមួយYeonjun នាងក៏បានទុកនៅកន្រ្តក់ផ្លែឈេីនៅមុខបន្ទប់ ហេីយក៏ដេីរចាកចេញជាមួយEunwooទៅវិញទៅ ដោយយល់ច្រឡំថាទាំងពីរនាក់ជាសង្សារនឹងគ្នា។

លុះដល់ពេលប្រឡងបញ្ចប់ នាងពិតជាចង់ទៅអោបលួងលោមនឹងផ្ដល់កម្លាំងចិត្តអោយមនុស្សដែរនាងស្រឡាញ់ខ្លាំងណាស់ តែវេលានោះEunwooក៏បានកាន់ដៃឃាត់នាងជាប់ ទេីបនាងសម្រេចចិត្តឈរមេីលKarinaទាំងទឹកភ្នែករលីងលោង លុះពេលបានឃេីញYeonjunបាននៅក្បែរKarinaដេីម្បីលួងលោមហេីយ Winterក៏សុខចិត្តសម្រក់ទឹកភ្នែកតែម្នាក់ឯង ព្រោះនាងបានគិតថាទោះគេមិនមាននាងតែគេក៏មានYeonjunជួយមេីលថែរទៅហេីយ ចឹងហេីយទោះនាងនៅឬទៅវាគឺដូចតែគ្នានោះទេ។

ក្រោយមកពេលមកដល់ក្នុងផ្ទះរបស់ខ្លួនវិញអ្នកស្រីJiheeក៏បានរៀបចំឥវ៉ាន់អោយWinterទៅរៀនបន្តជាស្រេច នាងខំតវ៉ាប្រកែកយ៉ាងមិចក៏ម៉ាក់នាងមិនព្រមនោះដែរ ចុងក្រោយដោយគ្មានជម្រេីសនាងក៏សម្រេចចិត្តចាកចេញ តែនាងនៅតែមានចិត្តគិតនឹងស្រឡាញ់Karinaមិនប្រួលប្រែលម្ដងណាឡេីយ ទោះពេលដែរបានជួបគេម្ដងទៀតចរឹកគេផ្លាស់ប្ដូរខុសពីមុន គេស្អប់នាង គេធ្វេីបាបនាង ក៏ចិត្តនាងនៅតែស្រឡាញ់គេចឹង ថែមទាំងស្រឡាញ់គេខ្លាំងថែមទៀតផង។

*បច្ចុប្បន្ន

ផាច់~

អ្នកស្រីJiheeបានលេីកដៃទះកូនស្រីខ្លួនជាលេីកទីពីរ ធ្វេីអោយនាងពិតជាឈឺចាប់ខ្លាំងណាស់ ទឹកភ្នែកដែរខំទប់ជាយូរវាក៏បានហូរមករហាច

Friend Zone Where stories live. Discover now