EP:1(មនុស្សអីចរិកអន់ចឹង)

1.3K 68 5
                                    

បើកក្បាលដំបូងនៅក្នុងទីក្រុង ក្រុងថេបដែលជាទីក្រុងមួយដែលមានមនុស្សរស់នៅជាច្រើនកុះករហើយនៅកណ្តាលទីក្រុងក៏យើងបានឃើញផ្ទះមួយដែលជីវភាពគ្រាន់បើដែរ ហើយនៅក្នុងផ្ទះនោះកំពុងញ៉ាំបាយជុំគ្រួសារយ៉ាងមានសេចក្តីសុខ
ហើយក្មេងប្រុសម្នាក់ដែលមានមុខមាត់សង្ហាកម្ពស់សុំល្មម ចិញ្ចើមក្រាស់ៗនេះគេមានឈ្មោះថាnorawitគឺអាចហៅថាGeminiក៏បានដែរ ហើយស្ត្រីម្នាក់ដែលអង្គុយនៅជិតគេនោះគឺជាម្ដាយរបស់ពេលដែលមានឈ្មោះថា Ja រាល់ថ្ងៃគេរស់នៅជាមួយម្ដាយរបស់គេតែប៉ុណ្ណោះឪពុករបស់គេបានស្លាប់តាំងពីគេនៅក្មេងៗមកម្ល៉េះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ទើបធ្វើឱ្យឪពុករបស់គេបានបាត់បង់ជីវិតទៅ
ពួកគេកំពុងញ៉ាំបាយសុខៗអ្នកស្រីJaគាត់ក៏បាននិយាយឡើង
«Gemម៉ាក់មានរឿងចង់ឲ្យកូនជួយ» អ្នកស្រីJaនិយាយព្រមទាំងមើលទៅមុខកូនប្រុស
«ម៉ាក់មានការអីមែនទេ?!» Geminiគេក៏បានសួរឡើង
«កូនដឹងហើយមែនទេថាពួកយើងមានចម្ការនៅឯឈៀងម៉ៃ» អ្នកស្រីJa
«ក៍ដឹងហើយ ម៉ាក់មានការអីមានទេ?!» Gemini
«ម៉ាក់ចង់ឱ្យកូនទៅមើលថែចំការ» អ្នកស្រីJaនិយាយឡើង
«ហេតុអីទៅម៉ាក់ក្រែងនៅចំការមានលោកតាជាអ្នកមើលថែហើយមិនអញ្ចឹង!!» Gemini
«ពិតមែនហើយលោកតារបស់ឯងគាត់ជាអ្នកមើលថែ ប៉ុន្តែឯងដឹងហើយមែនទេគាត់ពេលនេះចាស់ហើយហើយគាត់ក៏មានជំងឺផងដែរ គ្មានអ្នកណាទៅមើលថែចំការជំនួសគាត់នោះទេមានតែឯងតែប៉ុណ្ណោះ» អ្នកស្រីJa
«ម៉ាក់ប៉ុន្តែខ្ញុំមិនចង់ទៅទេ» Geminiគេក៏បានប្រកែកព្រោះថាគេមិនចង់ទៅនៅចំការនោះទេគេចង់នៅទីនេះហើយសប្បាយ
«ទោះបីជាឯងមិនចង់ទៅក៏ឯងត្រូវតែទៅដែរម៉ាក់បានឲ្យគេរៀបចំអីវ៉ាន់អោយឯងរួចហើយឯងត្រូវទៅឥឡូវនេះ» អ្នកស្រីJaនិយាយឡើងដែលធ្វើឲ្យGeminiរបស់យើងចំហរមាត់តែម្ដង
«ឥឡូវនេះមែនទេ!!» Gemini
«មែនហើយឆាប់ញ៉ាំបាយអោយលឿនទៅ» អ្នកស្រីJa
Geminiដល់ពេលអញ្ចឹងទៅគេក៏មិនដឹងថាត្រូវប្រកែកអីទៀតហើយមិនទាន់បាននិយាយជាមួយគេផងរៀបចំអីវ៉ាន់អីគេរួចទៅហើយ។បើអញ្ចឹងដដែលមកសួរគេធ្វើអីមិនព្រមប្រាប់អីគេទៅតែម្ដងទៅ។
Geminiគេក៏បានបន្តញ៉ាំបាយទាំងមុខដូចគេយកទៅបាញ់ចោលតែម្ដង។
យើងក្រឡែកមកមើលនៅឯឈៀងម៉ៃនៅក្នុងចំការនេះវិញយើងក៏បានឃើញកំលោះរាងល្អិតម្នាក់កំពុងតែដើរមើលចម្ការផ្កាឈូករ័ត្ន យ៉ាងញញឹមស្រស់តែម្ដង ចំការគេនេះមិនមែនមានត្រឹមតែចំការផ្កាឈូករ័ត្ននោះទេនៅមានចម្ការបន្លែទៀតផង ហើយនិងមានផ្កាផ្សេងៗទៀត ចំការផ្កាដាំឡើងដោយក្មេងប្រុសម្នាក់ហ្នឹងតែម្ដង។គេពិតជាស្រឡាញ់ផ្កាខ្លាំងមែនទែនជាពិសេសគឺផ្កាឈូករ័ត្នតែម្ដង
អាចនិយាយបានថានៅពេលដែលគេមិនសប្បាយចិត្តឬក៏ពិបាកចិត្តគេតែងតែមកទីនេះ។
ដើម្បីរំសាយទុក្ខកង្វល់ព្រោះថាឲ្យតែពេលគេចូលមកដល់ទីនេះមិនដឹងជាស្នាមញញឹមមកពីណាទេតែងតែធ្វើអោយគេញញឹមជានិច្ច ជាពិសេសតំបន់ផ្កានេះគឺជាកម្មសិទ្ធិរបស់គេគ្មានអ្នកណាហ៊ានចូលផ្ដេសផ្ដាសនោះទេបើសិនជាគេមិនអនុញ្ញាត។
បើនិយាយពីចំការបន្លែផ្លែឈឺវិញគឺសម្រាប់ការលក់ដូរហើយនិងនាំចេញអញ្ចឹងទៅ ហើយថែមទាំងមានកសិដ្ឋានចិញ្ចិមគោ ពពែ ក្របី មាន់ ទាអីចឹងទៅ
ក្មេងប្រុសម្នាក់នោះកំពុងតែដើរមើលផ្ការបស់គេក៏មានអ្នកខលមកគេ
«ជំរាបសួរបាទ» ក្មេងប្រុសនោះលើកទូរសព្ទហើយក៏បាននិយាយឡើង។
«លោកបងនៅឯណា ? លោកតាសួររក» បុរសម្នាក់ទៀតគេក៏បាននិយាយឡើង
«យើងកំពុងតែនៅចំការផ្កាយើងទៅដល់ឥឡូវហើយ» ក្មេងប្រុសម្នាក់នោះនិយាយរួចគេក៏បានដាក់ទូរសព្ទចុះហើយគេក៏ប្រយ័ត្នទៅភ្លាម។
នៅពេលដែលទៅដល់ក្នុងផ្ទះគេក៏បានចូលទៅជិតលោកតារបស់គេ
«មកហើយមែនទេចៅសម្លាញ់» លោកតាម្នាក់នេះហើយដែលជាម្ចាស់ចំការនៅទីនេះគាត់មានឈ្មោះថាលោកតាRat
«លោកតាហៅចៅមកប្រញាប់បែបនេះមានការអីមែនទេ?!» ក្មេងប្រុសអ្នកនោះក៏បានសួរទៅលោកតាគេ
«ថ្ងៃនេះចៅរបស់លោកតាដែលនៅក្រុមថេប មកលេងចំការរបស់យើងចៅចាំទៅទទួលគេផង» លោកតាRatគាត់និយាយឡើង
«បាទលោកតាកុំបារម្ភអីចាំខ្ញុំទៅទទួលគេ»ក្មេងប្រុសម្នាក់នោះក៏បានតបទៅវិញ Fourthគេនិយាយទាំងញញឹម
ពេលនោះក៏មានមនុស្សម្នាក់រត់មួយហៅគេ។ដែលគេមានឈ្មោះថា Wat ដែលជាកម្មករនៅក្នុងចំការដូចគ្នាប៉ុន្តែគ្រាន់តែគេរៀនជិតស្និទ្ធជាមួយនឹងក្មេងប្រុសម្នាក់នោះ អាចនិយាយបានថាគេស្គាល់គ្នាយូរហើយគេរាប់អានគ្នាដូចបងប្អូនអញ្ចឹង។
«លោកបងFourth» Watគេនិយាយព្រមទាំងរត់ទៅរកក្មេងប្រុសម្នាក់នោះហើយយើងក៏បានដឹងថាក្មេងប្រុសម្នាក់នោះមានឈ្មោះថាFourth ហើយអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់នោះទេថាហេតុអីបានជាFourthគឺជាចៅរបស់លោកតាRatតែក្រែងអ្នកស្រីJaបាននិយាយថាGeminiគឺជាចៅតែមួយគត់របស់គាត់មិនអញ្ចឹងតើហេតុអីបានជាសុខៗមានចៅរបស់គាត់ម្នាក់ទៀតទៅវិញ។
និយាយរួមទៅFourthគេក៏ជាក្មេងកំព្រាមិនមានឪពុកម្ដាយនោះទេលោកតាRatឃើញហើយក៏អាណិតរួចក៏បានយកគេមកចិញ្ចឹមតាំងពីនៅតូចៗហ្នឹងម៉្លេះ។ចាត់ទុកគេដូចជាចៅបង្កើតអញ្ចឹង។
យើងក្រឡែងមកមើលរឿងយើងវិញWatគេបានរត់ទៅរកFourth
«ឯងមានការអីមែនទេ?!» Fourthគេក៏បានសួរឡើង
«មុននេះខ្ញុំបានចូលទៅចំការប៉េងប៉ោះ» Wat
«ហើយវាយ៉ាងម៉េច?!» Fourthគេសួរទៅវិញទាំងមុខស្លឺៗព្រោះថាWatហៅគេដូចរាងស្លន់ៗ តែពេលនោះWatគេក៍បានញញឹមឡើងវិញ
«គឺចេះទេបង នៅពេលខ្ញុំទៅក្នុងចំការខ្ញុំបានលឺកម្មករផ្សេងៗទៀតនិយាយថាថ្ងៃនេះបងនឹងទៅទទួលចៅលោកតាទើបខ្ញុំចង់ទៅដែល» Watនិយាយទាំងញញឹមខ្ចិប
Fourthលឺចឹងគេឡើងចង់ហក់ធាក់Watអោយផ្កាប់មុខទេធ្វើអោយគេភ័យសឹងស្លាប់
«អាចង្រៃយើងស្មានមានរឿងអី» Fourthនិយាយឡើងហើយគេក៍និយាយបន្ត
«មែនហើយយើងអ្នកទៅយកគេតែឯងមិនបាច់ទៅទេឯងនៅមើលលោកតានៅនឹងហើយ» Fourth
«អូហូបងខ្ញុំសុំទៅមែនមកអោយអា Wit នៅមើលទៅ» Watនិយាយនឹងចង្អុលទៅWitដែលឈរនៅក្បែរនោះWitក៍ជាកម្មករដែលតែគេក៍ដូចជាWatនឹងជិតស្និតជាមួយFourthជាមួយលោកតាRatអីចឹងពួកគេទុកគ្នាដូចក្រួសារតែមួយចឹង ប៉ុន្តែគ្រាន់តែលោកតាRatគាត់ចាប់ទុកFourthដូចចៅបង្កើតតែគាត់ក៍ស្រឡាញ់WatនឹងWitដែលរាល់ថ្ងៃមានតែបីអ្នកនឹងទេដែលនៅក្បែរគាត់
កាត់មករឿងយើងវិញនៅពេលដែលWitបានលឺWatនិយាយចឹងគេក៍តបទៅវិញ
«អត់ទេយើងក៍ចង់ទៅដែលឯងអ្នកនៅមើលទៅ» Witគេតបទៅវិញ
«ឯងនឹងហើយអ្នកនៅមើលនោះ» Watគេក៍មិនចាញ់ដែល
«បានហើយពួកឯងទាំងពីរមិនបាច់ប្រកែកគ្នាទេនាំគ្នាទៅទាំងអស់គ្នាទៅ» លោកតាRatគាត់និយាយឡើងព្រោះគាត់ដឹងចរិករបស់2អ្នកនឹងច្បាស់ណាស់
«បើពួកវាទៅលោកតានៅជាមួយអ្នកណា?!» Fourthគេសួរឡើងទាំងបារម្ហ
«មិនអីនោះទេតាអាចនៅម្នាក់ឯងបានចៅឆាប់ទៅកុំអោយយឺតណា៎» លោកតាRatនិយាយឡើង
«បាទលោកតាចឹងចាំចៅត្រឡប់មកវិញណា៎» Fourthនិយាយហើយគេក៍នាំWatនឹងWitចេញទៅ
ពួកគេនាំគ្នាដើរទៅចាំផ្លូវខាងមុខដែលឆ្ងាយពីចំការខ្លាំងមែនទែនមានឡានអត់នាំគ្នាជិះទេសុខចិត្តនាំគ្នាដើរ ពេលដើរទៅដល់ផ្លូវមុខពួកគេក៏នាំគ្នាអង្គុយចាំ
«ហេតុអីក៏យូរម៉្លេះបង?!» Witគេក៏បានសួរឡើងសួរព្រោះថាចាំឡើងមួយសន្ទុះហើយមិនទាន់ឃើញមានអ្នកមកទៀត។
«កុំរអ៊ូឯងជាអ្នកតាមមកខ្លួនឯង» Watគេក៏បាននិយាយឡើង
«អ្នកណាដឹងថាចាំយូរអញ្ចឹងបើដឹងអញ្ចឹងមិនមកទេ» Wit
«ពួកឯងកុំប្រកែកគ្នាបានទេ?!» Fourthគេក៏បាននិយាយឡើងពេលនោះក៏មានបុរសម្នាក់បានដើរចូលមក គ្មានអ្នកណាទេក្រៅពីលោកបងGeminiយើងហ្នឹងហើយ គេបានដើរចូលមកហើយក៏ទាក់ជើងជាមួយស្អីក៏មិនដឹងធ្វើអីគេដួលទៅបុកជាមួយនឹងFourthធ្វើឲ្យទឹកផ្លែឈើនៅក្នុងដៃFourthធ្លាក់បាត់ទៅ
«ហ៊ើយ......!!» WitនឹងWatស្រែកឡើង
«លោកដើរមិនមើលទេមែនទេ?!» Fourthគេនិយាយឡើង
ប៉ុន្តែGeminiគេមិនបានឆ្លើយនោះទេគេបែរជាសួរទៅវិញដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង
«តើទីនេះគឺជាចំការរបស់លោកតាRatមែនទេ?!» Geminiគេក៏បានសួរឡើងប៉ុន្តែសួរគ្មានក្បាលគ្មានកន្ទុយទេសួរឆ្កុយ
FourthនៅពេលដែលឃើញGeminiនិយាយមិនដឹងក្បាលកន្ទុយបែបនេះគេក៏បានឈរមើលមុខបន្តិច
«ឯងមើលមុខយើងធ្វើអី? មិនដែលឃើញប្រុសស្អាតទេមែនទេ!?» Gemini
«មែនហើយមិនដែលឃើញទេ......មិនដែលឃើញមនុស្សចរិតអន់ដូចលោកហ្នឹងហើយ» Fourthនិយាយឡើង
Geminiឮអញ្ចឹងហើយគេឡើងគាំងតែម្ដងហ៊ានហៅគេចរិកអន់ផង
«ឯងជាអ្នកណាមានសិទ្ធិអីមកថាយើងបែបនេះឯងមិនដឹងថាយើងជាអ្នកណាទេមែនទេ!?» Gemini
«ខ្ញុំជាអ្នកណាចាំបាច់អីត្រូវអោយលោកដឹងហើយលោកជាអ្នកណាខ្ញុំចាំបាច់អីត្រូវដឹង» Fourthគេតបទៅវិញផាំងៗតែម្ដង
«លោកបងៗ....តិចគាត់គឺជាចៅរបស់លោកតាទៅលោកបង» Watគេក៏បាននិយាយតិចៗទៅកាន់Fourth
«យើងមិនខ្វល់នោះទេទោះបីជាគេជាចៅរបស់លោកតាក៍យើហមិនខ្វល់ដែរមនុស្សស្អីចរិកអន់ចឹង» Fourthគេនិយាយឡើង

Thank you for reading 💗😊 please waiting for next Episode 🙏

ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now