EP:5(បេះដូងលោតលឿនចម្លែក)

426 42 0
                                    

បន្ទាប់ពីធ្វើបាបគ្នាអស់មួយថ្ងៃហើយពេលយប់ក៍បានចូលមកដល់ Geminiកំពុងតែអង្គុយនៅលើសាឡុងដែលនៅចំកណ្តាលផ្ទះ
«លោកឆាប់ចូលសម្រាកទៅកុំនៅយប់ពេកថ្ងៃស្អែកខ្ញុំនឹងនាំលោកទៅនៅកសិដ្ឋានម្ដង»Fourthដើរមកព្រមទាំងនិយាយ
«អីគេ!! ទៅទៀតមែនទេថ្ងៃនេះខ្ញុំដើរឡើងឈឺពេញខ្លួនអស់ហើយនៀគ មិនគិតចង់ឲ្យគ្នាសម្រាកខ្លះទេហី!!»Geminiគេរអ៊ូឡើងសួរថាការពិតណាស់ថ្ងៃនេះគេដើរឡើងពេញមួយថ្ងៃទៅហើយ ថ្ងៃស្អែកគួរតែគ្មានសម្រាកមួយថ្ងៃសិនអត់ទេ
«នែ៎!!លោកមកពីនេះក្នុងឋានៈជាម្ចាស់ចំការ បើលោកខ្ជិលបែបនេះមើលថែចំការជំនួសលោកតាបានយ៉ាងម៉េចទៅ!!?»Fourth
«យើងមិនបានខ្ជិលនោះទេ តែឯងមិនហត់ខ្លះទេអី!?»Geminiពេលក៍បានសួរទៅវិញ
«ខ្ញុំទម្លាប់ធ្វើបែបនេះតាំងពីក្មេងមកម្ល៉េះ មិនហត់»Fourth
«ប៉ុន្តែខ្ញុំហត់»Gemini
«លោកគិតថាប្រាប់ខ្ញុំថាហត់ហើយខ្ញុំហ្នឹងអោយលោកសម្រាកមែនទេ ដេកស្រមៃទៅ»Fourthនិយាយហើយគេក៏បានដើរចូលទៅក្នុងបន្ទប់គេងរបស់គេប៉ុន្តែគ្រាន់តែគេបើកទ្វារមកភ្លាម
*ឈូ......*
ទឹកមួយធុងបានធ្លាក់មកចាក់ពីលើគេតែម្តង
«អា៎......អាមនុស្សចង្រៃលោកឯងធ្វើស្អីនៀគ!!»Fourthបានស្រែកឡើង ឡើងផ្អើលផ្ទះតែម្ដង
ចំណែកGeminiវិញគេគិតតែអង្គុយសើច ព្រោះថាទាំងនេះគេគឺជាអ្នកធ្វើមិនដឹងថាគេលួចទៅដាក់ទឹកនៅក្នុងបន្ទប់របស់Fourthតាំងពីពេលណាមកទេ

Geminiគេអង្គុយសើចសុខៗស្រាប់តែពេលនោះFourthយើងក៏បានយកធុងយកទៅដួសទឹកឡើងមួយធុងយកមកជះចំកណ្ដាលមុខរបស់Geminiតែម្តង សើចលែងសប់ហើយពេលនេះ
«ហាស៎ៗ..»Fourthគេក៍បានសើចឡើង
«ឯងធ្វើអីនឹងមិចបានយកទឹកមកជះដាក់យើង!!!»Geminiសួរឡើងព្រមទាំងក្រោកឈរ
«ហាស៎ៗៗ...យ៉ាងមិចដែលត្រជាក់ស្រួលដែលទេ!?»Fourth
«ឯងធ្វើឆ្កួតអីនឹង!?!?»Gemini
«លោកនោះទេដែលធ្វើឆ្កួតនោះ អ្នកណាអោយលោកមកធ្វើបាបខ្ញុំមុនធ្វើអី»Fourthគេសួរទៅវិញទាំងមុខឌឺម៉ង
«អ្នកណាធ្វើបាបអ្នកណាទៅឯងទេដែលធ្វើបាបយើងមុន»Geminiគេក៍មិនចាញ់ដែលគេក៍និយាយទៅវិញ
«ខ្ញុំមុនបានធ្វើបាបលោកទេលោកឯងទេ លោកឯងចាំទៅកុំសង្ឃឹមថាធ្វើបាបខ្ញុំបានងាយៗអោយសោះអាមនុស្សឆ្កួត»Fourthនិយាយហើយប្រុងនឹងដើរចេញប៉ុន្តែGeminiក៍បានទាញដៃគេមកក្រោយវិញប៉ុន្តែពេលនោះFourthមិនបានទប់ខ្លួនហើយណាមួយកន្លែងនឹងមានទឹកទៀតទើបធ្វើអោយFourthខ្លួនមិនជាប់ដួលទៅលើGeminiតែម្ដងទៅ ពួកគេទាំងពីរនាក់ក៏បានដួលទៅជាមួយគ្នា ពេលនោះមុខរបស់Fourthក៏បានដួលទៅលើទ្រូងរបស់Gemini ពួកគេងើយមុខឡើងយឺតៗសម្លឹងមើលមុខគ្នាទៅវិញទៅមក ហើយនៅពេលដែលក្រសែភ្នែកពួកគេប៉ះគ្នាដូចជាមានចរន្តអ្វីម៉្យាងដែលមិនអាចធ្វើអោយពួកគេដកភ្នែកចេញពីគ្នាបានឡើយ សម្លឹងមើលភ្នែកគ្នារីឯចង្វាក់បេះដូងវិញលោតតាមចង្វាក់ស្របគ្នា
«នៅដេកលើយើងយូរទៀតទេ!?!»Geminiគេបាននិយាយឡើងទើបធ្វើអោយFourthគេភ្ញាក់ខ្លួន
«អរ៎....»Fourthនិយាយក៏បានក្រោកចេញយ៉ាងលឿន
«មកពីលោកឯងទាញខ្ញុំធ្វើអី!?»Fourthគេនិយាយឡើងដោយមិនហ៊ានមើលមុខGeminiឡើយ
«មកពីឯងខ្លួនឯងទេដែលមិនចេះទប់ខ្លួន»Geminiគេក៏និយាយវិញ
«តែបើលោកមិនទាញដៃខ្ញុំខ្ញុំក៏មិនដួល»Fourthតបហើយគេក៏បានសុខទៅបាត់ទៅ។
Geminiឃើញបែបហ្នឹងគេក៏បានញញឹមបន្តិច ព្រមទាំងយកដៃទៅស្ទាបបេះដូងខ្លួនឯង
«ចម្លែកណាស់មុននេះហេតុអីក៏វាលោតលឿនម្ល៉េះ!?»Geminiគេនិយាយទាំងមិនយល់
(គិតអីហ្នឹងប្រូជក់🥲)
Fourthវិញនៅពេលចូលទៅដល់បន្ទប់ខ្លួនឯងគេឈរផ្អែកទ្វាហើយក៍យកដៃស្ទាប់បេះដូងខ្លួនឯងព្រមទាំងដកដង្ហើមយ៉ាងលឿន
«ឯងលោតខ្លាំងមេសអាបេះដូងឆ្កួតឡើយ»Fourthនិយាយព្រមទាំងលោតឡើងពេញបន្ទប់។
បន្ទាប់មកគេក៏បានរៀបចំខ្លួនដើម្បីចូលសម្រាក
ប៉ុន្តែគេមិនដឹងនោះទេថាសកម្មភាពរបស់ពួកគេទាំងពីរនាក់មុននេះមានអ្នកកំពុងតែលួចមើល គ្មានអ្នកណានោះទេក្រៅពីWitនឹងWat លោកបងពីរនាក់ហ្នឹងពិតជាក្បាលខូចខ្លាំងមែនទែន ទៅលួចមើលទេអីណានៀកចេះដឹងរឿងគេហាស៎
(ដូចអ្នកអានដែល)
«ឆុតមិញលូយហា៎...»Witគេនិយាយឡើងតិចៗ
«មែនតា៎ បើសិនជាពួកគាត់ទាំងពីរនាក់មានអីលើសពីហ្នឹង ហូយ...»Watគេនិយាយព្រមទាំងសើច
បន្ទាប់មកពួកគេតែពីរនាក់ក៏បានដើរចេញទៅកន្លែងរបស់គេវិញ
+ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ Fourthគេបានភ្ញាក់ឡើងហើយក៏បានដើរទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនបែបធម្មតាហ្នឹងឯង ធ្វើរៀបចង់ខ្លួនងូតទឹកអីចឹងទៅប៉ុន្តែនៅពេលដែលគេដុសធ្មេញ គេស្រាប់តែនឹកឃើញគំនិតមួយហើយគេក៏បានញញឹមឡើង។មិនដឹងថាគេចង់ធ្វើអីនោះទេគំនិតនេះគឺគំនិតអាក្រក់តែម្ដង។
បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចរាល់ហើយគេក៏បានដើរចេញពីបន្ទប់។ ហើយដើរលបៗចូលទៅក្នុងបន្ទប់របស់Gemini ដូចចោរអញ្ចឹង ហើយក៏ដើរសំដៅទៅក្នុងបន្ទប់ទឹក ដោយដៃរបស់គេមានកាន់ម្ទេសហុយទៀតផង
នៅពេលដែលដើរចូលទៅដល់ក្នុងបន្ទប់ទឹក គេក៏បានប្រលែងទៅឃើញច្រាសដុសធ្មេញរបស់ Geminiគេក៏បានសើចឡើង
ហើយគេក៏បានយកម្ទេសទៅរោយពីលើច្រើនដុះធ្មេញនោះ នៅពេលដែលរួចរាល់ហើយគេក៏បានទុកច្រាសដុះធ្មេញនោះនៅកន្លែងដើម
«លើកនេះលោកប្រាកដជាយ៉ាប់»Fourthនិយាយព្រមទាំងញញឹមទាំងសុំចិត្តហើយគេក៏បានដើរចេញទៅវិញលបៗទៅ។
បន្តិចក្រោយមកគេក៏បានធ្វើជាចូលមកក្នុងបន្ទប់Geminiម្ដងទៀតដើម្បីដាស់Geminiឱ្យក្រោក
«នែ៎!!ក្រោកឡើងដល់ម៉ោងទៅមើលចំការហើយ»Fourthគេនិយាយឡើង
«អូយ ទៅទៀតហើយមែនទេ? ម្សិលមិញខ្ញុំដើរច្រើនពេកថ្ងៃនេះឡើងឈឺពេញខ្លួនហើយគ្មានកម្លាំងទេ»Geminiគេនិយាយឡើងដោយមិនទាន់បើកភ្នែក
«ឆាប់ឡើងទៅលោកតាកំពុងតែចាំនៅក្នុងកសិដ្ឋានបើលោកមិនទៅនោះទេលោកតាប្រាកដជាខឹង»Fourthគេក៏បាននិយាយឡើង
Geminiនៅពេលដែលឮថាលោកតាកំពុងតែចាំបែបនេះគេកុំឲ្យស្ទុះក្រោកតែម្ដង។
«ពិតមែនហ៎!!»Gemini
«មែនហើយឆាប់រៀបចំខ្លួនអោយលឿនទៅ»Fourthនិយាយចប់ភ្លាមGeminiគេក៏បានរត់ចូលទៅក្នុងបន្ទប់ទឹកបាត់។
Fourthនៅពេលដែលឃើញបែបហ្នឹងគេក៏បានដើរទៅផ្ទៀងត្រចៀកស្ដាប់ក្បែរបន្ទប់ទឹកផងដែរ។គេចង់ដឹងនៅពេលដែរ Geminiដោះធ្មេញហើយនិងមាន reaction បែបណា គេឈរស្ដាប់បណ្ដើរទុកសើចបណ្ដើរ
Geminiយើងវិញគេគ្មានដឹងខ្យល់អីទេ។គេក៏បានយកច្រាសរបស់គេមកដុះធ្មេញបែបធម្មតាប៉ុន្តែគ្រាន់តែគេដាក់ចូលមាត់ភ្លាមគឺថាក្រហាយតែម្ដង។
«អា៎...ក្រហាយណាស់ៗ»Geminiគេស្រែកឡើងព្រមទាំងមើលទៅច្រាសដុសធ្មេញរបស់គេទើបគេឃើញថាច្រាសរបស់គេសុទ្ធតែម្ទេស គេក៏ដឹងបាត់ទៅហើយថាជាស្នាដៃអ្នកណា
ចំណែកឯFourthវិញគេឈរសើចខាងក្រៅឡើងចង់រឹងពោះទៅហើយ។
Geminiគេក៏បានបើកទ្វារចេញមកខាងក្រៅវិញឃើញFourthកំពុងតែឈរសើចគេក៏បាននិយាយឡើង។
«ហេ៎...ឯងទំនេរណាស់មែនទេហេតុអីក៏ធ្វើបាបយើងទៀតហើយ!?»Geminiគេនិយាយឡើង
«ធ្វើបាបអីទៅ!?!»Fourthគេក៏បាននិយាយឡើងធ្វើដូចមិនដឹងអីអញ្ចឹង។
«ឯងកុំធ្វើមិនដឹងឯងជាអ្នកយកម្ទេសដាក់នៅក្នុងច្រាសដុសធ្មេញរបស់យើង»Gemini
«ពិតមែនហេស៎!!!អុសខ្ញុំអត់ដឹងសោះ អញ្ចឹងលោករៀបចំខ្លួនឲ្យរៀបរយទៅណាខ្ញុំសុំទៅចាំនៅខាងក្រោយសិនហើយ»Fourthនិយាយទាំងញញឹមហើយគេក៏បានដើរចេញទៅខាងក្រៅបាត់ធ្វើដូចជាគ្មានរឿងអីកើតឡើងអញ្ចឹង
ឯGeminiឯនេះវិញ ក្រហាយឡើងចង់ស្លាប់ទៅហើយ។
«ម៉ាក់អើយម៉ាក់នេះម៉ាក់បញ្ជូនកូនមកស្លាប់មែនទេ? ហេតុអីក៏ឱ្យកូនមកជួបហ្នឹងមនុស្សបែបនេះ កូនមិនដឹងថារស់បានប៉ុន្មានថ្ងៃទៀតទេ»Geminiនិយាយទាំងទឹកមុខកំសត់ហើយគេក៏បានចូលទៅក្នុងបន្ទប់ទឹកវិញដើម្បីរៀបចំខ្លួនបន្ត។
បន្ទាប់ពីរូចរាល់ហើយគេក៏បានដើរចេញទៅខាងក្រៅ។
Fourthឃើញបែបហ្នឹងគេក៏បាននិយាយឡើង។
«យ៉ាងម៉េចដែរ!?ម្ទេសមិញនេះឆ្ងាញ់ទេ ហើយវាហឹរខ្លាំងទេបើវាមិនសូវហើយចាំខ្ញុំដាក់ឲ្យថែមណា»Fourth
«បានហើយយើងមិនចង់រំលឹកទេ»Geminiគេក៏បាននិយាយឡើង
«អេ៎...ប៉ុន្តែថ្ងៃនេះលោកស្លៀកពាក់គួរសមណាស់ ចាប់ផ្ដើមហ្នឹងហើយមែនទេថាការស្លៀកពាក់បែបណាទៅចំការហើយការស្លៀកពាក់បែបណាឡើងឆាកនោះ»Fourthគេនិយាយព្រមទាំងសើច
«នែ៎...យើងសួរឯងតាមត្រង់ណាឯងជាអ្នកមើលថែយើងឬក៏ឯងជាអ្នកធ្វើបាបយើងឲ្យប្រាកដទៅ»Gemini
«អ្នកមើលថែក៏មិនមែនហើយអ្នកធ្វើបាបក៏មិនមែនពេលខ្លះខ្ញុំចង់មើលថែខ្ញុំក៏មើលថែពេលខ្លះខ្ញុំចង់ធ្វើបាបខ្ញុំទទួលបាប»Fourthគេនិយាយធ្វើដូចធម្មតាៗហើយគេក៏បានដើរចេញទៅមុនបាត់ទៅ
Geminiយើងវិញនៅពេលដែលស្ដាប់ហៅគេឡើងចំហរមាត់តែម្ដង។
«នេះហើយ តទៅមុខទៀតជីវិតយើងឲ្យទៅជាបែបណាទៅ!!»Geminiនិយាយព្រមទាំងដកដង្ហើមធំហើយគេក៏បានដែរទៅតាមFourthទៅ

Thank you for reading 💗😊 please waiting for next Episode 🙏


ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now