មិនយូរប៉ុន្មានព្រឹកថ្ងៃស្អែកក៏បានចូលមកដល់ Geminiគេកំពុងតែនិយាយគ្នាជាមួយនឹងWit WatនឹងHaRyyមិនដឹងថាកំពុងតែនិយាយគ្នារឿងអីនោះទេ។
«HaRyyបងពឹងអោយឯងនាំFourthទៅធ្វើយ៉ាងម៉េចក៏ដោយត្រូវតែបានជាបំផុត»Gemini
«បានបង»HaRyyមានតបទៅវិញទាំងញញឹម
«ចំណែកពួកឯងទាំងពីរត្រូវការទៅហើយកម្មករទាំងអស់មកប្រជុំគ្នានៅទីនេះ»Geminiនិយាយទៅកាន់WatនឹងWit
«បាទបង»WitនឹងWatនិយាយស្របគ្នាបន្ទាប់មកគឺគេទាំងបីនាក់ក៏បាននាំគ្នាទៅធ្វើការងារាង
យើងមិនដឹងថាពួកគេកំពុងតែចង់ធ្វើអីនោះ HaRyyនាងបានទៅបបួលFourthដើម្បីទៅដើរផ្សារជាមួយគ្នាចំណែកឯWatនឹងWitពួកគេក៍បានដើរប្រមូលហៅកម្មករគ្រប់គ្នាដើម្បីទៅប្រជុំគ្នា
+HaRyyនាងបានដើរចូលទៅក្បែរFourth
«បងFourthតើបងទំនេរដែលទេ!?»HaRyyនិយាយឡើង
«មានការអីមែនទេ!?!»Fourthក៍តបទៅនាងវិញ
«បងជួយជូនខ្ញុំទៅដើរផ្សារទិញអីវ៉ាន់បន្តិចបានទេបងចៃដន្យអីខ្ញុំអស់អីវ៉ាន់ប្រើហើយ»HaRyy
«អូខេ ចាំខ្ញុំជូនទៅ»Fourthនិយាយឡើង HaRyyគ្រាន់តែលឺបែបនឹងភ្លាមគឺថាគេសប្បាយចិត្តម៉ងហា៎ ការងារគេជោគជ័យ
យើងងាក់ទៅមើលខាងប្រុសៗវិញពេឡនេះគេបានប្រមូលកម្មករមកជុំគ្នាអស់ហើយ Geminiគេឈរមើលទៅពួកកម្មករមួយសន្ទុះដោយមិននិយាយអ្វីសោះឡើយ
«ខ្ញុំហៅអ្នកទាំងអស់គ្នាមកនេះគឺមានរឿងចង់និយាយ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយពីទំនាក់ទំនងខ្ញុំជាមួយFourthមែនទេ!?!»Geminiនិយាយទាំងមុខស្មើ
«មែនហើយ »កម្មករនាំគ្នានិយាយស្របគ្នា
«តើវាជារឿងពិតមែនទេចៅហ្វាយ!?!»កម្មករម្នាក់បានសួរឡើង
«ចុះបើវាពិតតើមានអីខុសដែលទេ!?!»Geminiគេនិយាយទាំងមុខម៉ូវតែម្តងទាំងដែលកាលពីមុនគេមិនដែលចឹងនោះទេ
កម្មករនៅពេលដែលឮបែបហ្នឹងហើយនាំគ្នាខ្សឹបគ្នាទៀតហើយ ដែលទង្វើរអស់នេះធ្វើឲ្យGeminiរបស់យើងកាន់តែម៉ូវតែម្ដង
YOU ARE READING
ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅
Actionរឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើម្បីទៅមើលថែចំការព្រោះថាលោកតារបស់គេក៏ចាស់ណាស់ហើយ ហើយគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់តែពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មាននោះទេឲ្យតែនៅ...