នៅពេលដែរGeminiគេញ៉ាំផ្លែប៉េងប៉ោះខ្ចីរួចទឹកមុកពិបាកមើលខ្លាំងមែនទែន។របៀបថាញ៉ាំអារបស់ជូរអញ្ចឹងហើយវា បាកយាយហាស៎
«ឯងកុហកយើង»Geminiគេនិយាយឡើង
«ខ្ញុំមិនបានកុហកនោះទេក៏នៅពេលដែលខ្ញុំញ៉ាំវាផ្អែមពិតមែន»Fourthនិយាយហើយក៏បេះផ្លែប៉េងប៉ោះមួយយកមកញ៉ាំ
ប៉ុន្តែនៅពេលដែលញ៉ាំហ្នឹងវាពិតជាជូរពិតមែន ប៉ុន្តែគេមិនចង់ចាញ់ចិត្តGeminiនេះទេគេក៍ញុំាធ្វើដូចជាធម្តតា
«ឆ្ងាញ់ៗ តា៎»Fourthនិយាយឡើងប៉ុន្តែGeminiគេដឹងបាត់ទៅហើយថាវាជូរគេក៍បានសើចតឹច
«ឯងចង់ឈ្នះយើងធ្វើអីមុខឯងនេះណាផ្អែម»Geminiគេនិយាយទាំងសើច
ពេលនោះក៏មានកម្មករនាំគ្នាដើរមកធ្វើការ បានតួនាទីនៅពេលដែលឃើញFourthគេក៏និយាយសួស្ដីទៅតាមទម្លាប់ធម្មតា
"សួស្តីលោកFourth"កម្មករនាំគ្នានិយាយស្របគ្នា
Fourthគេក៏ញញឹមដាក់តាមបែបធម្មតា
ហើយក៏បាននាំGeminiបន្តទៅមុខទៀត
«ឈប់សិន»Fourthនិយាយហើយគេក៍បានអោនទៅបេះផ្លែប៉េងប៉ោះស្អុយមួយហើយក៍និយាយមន្ត
«នេះលោកឃើញទេផ្លែប៉េងប៉ោះមួយនេះគឺវាស្អុយហើយដូច្នេះយើងត្រូវតែបេះវាចេញកុំអោយវាឆ្លងទៅផ្លែល្អដែលនៅក្បែរវា ហើយផ្លែដែលស្អុយក៍មិនបោះចោលដែលយើងទុកអោយសត្វនៅក្នុងកសិដ្ផានសុី»Fourthនិយាយហើយគេក៍បានដើរយកផ្លែប៉េងប៉ោះនោះទៅដាក់ក្នុងកន្រក់
Geminiគេក៍បានក្រឡែកទៅឃើញផ្លែស្អុយមួយដែលគេក៍បានបេះប៉ុន្តែគឺថាមិនមែនមកតែមួយទេគឺមកទាំងទងតែម្តង
«អូស...»Geminiនិយាយនឹងលើកមកមើល
«លោកធ្វើអីនឹង!?»Fourthគេនិយាយឡើង
«ខ្ញុំថាបេះតែអាស្អុយទេតែវាមកទាំងទង»GeminiនិយាយនឹងលើកអោយFourthមើល
Fourthឃើញចឹងគេក៍ទះក្បាល់ខ្លួនឯងបន្តិចទាំងហួសចិត្ត
«បានហើយៗទុកអោយគេធ្វើចុះខ្ញុំនាំលោកទៅមើលកន្លែងបណ្តុះបន្លែ»Fourthនិយាយហើយគេក៍បានដើរទៅមុន
Geminiគេក៍បានដើរទៅតាម
+ពេលទៅដល់ នៅពេលចូលទៅដល់ក៏មានកម្មករកំពុងតែរៀបចំបណ្ដុះបន្លែផ្សេងៗហើយនៅពេលដែលឃើញFourthដើរទៅដល់ពួកគេក៏នាំគ្នានិយាយសួស្ដីទៅកាន់Fourth Fourthគេក៏ញញឹមដាក់គ្រប់គ្នាបែបធម្មតាទៅ
«កន្លែងនេះជាកន្លែងបណ្តុះបន្លែផ្សេងៗឱ្យវាបានល្អជាងមុនសិនមុននឹងយកទៅដាក់ដាំនៅកន្លែងរោង នៅពេលដែលបណ្ដុះយើងត្រូវតែមើលថែរពួកវាឲ្យដិតដល់មិនត្រូវឱ្យមានសត្វល្អិតឬក៏សត្វអ្វីផ្សេងមកស៊ីទេ»Fourthនិយាយបណ្ដើរហ្នឹងចង្អុលប្រាប់Geminiបណ្តើរGeminiវិញគ្នាស្តាប់ឡើងចំហរមាត់ហើយ
«នេះគឺជាការបណ្ដុះស្ពៃលោកសាកមើលទៅ»Fourthនិយាយឡើង
«យើងអត់ចេះផង»Gemini
«មកពីមិនចេះហ្នឹងហើយទើបឱ្យលោករៀននោះ មកនេះមកចាំខ្ញុំបង្រៀន»Fourthនិយាយហើយក៍ចាប់ផ្តើមធ្វើបណ្តើរនិយាយបណ្តើរឯGeminiគេចាំធ្វើតាម
«ដំបូងលោកត្រូវតែយកចង្អុលដៃចាក់ដៃអោយវាមានប្រហោងរាងជ្រៅបន្តិចហើយលោកយកជីដាក់ចូលបន្តិចបន្ទាប់មកចាំដាក់គ្រាប់ស្អៃចូលហើយសង្កត់កុំអោយដីហាប់ពេកព្រោះវាអាចនឹងពិបាកក្នុងការឲ្យវាលូតលាស់ហើយវារួចរាល់ហើយ»Fourth
«ហ៊ើយលូយណាស់»Geminiគេនិយាយថាសប្បាយចិត្តព្រោះកាលពីមុនគេមិនធ្លាប់ធ្វើរឿងបែបនេះនោះទេ។
«បានហើយចាំខ្ញុំនាំលោកទៅមើលកន្លែងផ្សេងទៀត។»Fourthនិយាយហើយគេក៏បាននាំGeminiដើរទៅដល់កន្លែងដាំផ្លែឪឡឹក
ហើយក៏នាំឱ្យដើរមើលជុំវិញកន្លែងហ្នឹងនៅប្រាប់ពីរបៀបមើលថែអញ្ចឹងទៅ។ពួកគេនាំគ្នាដើររហូតរហូតដល់កន្លែងដាំស្ពៃ
«ហើយនេះគឺជាកន្លែងដាំស្ពៃ ស្ពៃគឺមានទីផ្សារខ្ពស់ដូច្នេះហើយពួកយើងតាមវាច្រើន»Fourth
«យើងមើលថែវាបានឲ្យរបៀបណាទៅ?!?»Geminiគេសួរឡើង
«របៀបមើលថែវាស្រួលនោះទេ យើងគ្រាន់តែមកមើលវាក្នុងមួយអាទិត្យមួយដងទៅពីរដង គ្រាន់តែមកមើលថាដើមមួយណាមានដង្កូវយើងគ្រាន់តែបេះវាចេញរួចរាល់ហើយ»Fourth
«មានដង្កូវដែលហ៎!!»Geminiគេសួរឡើងព្រោះថាគេមិនសូវជាត្រូវធាតុជាមួយដង្កូវប៉ុន្មានទេ
«ពិតមែនហើយឧទាហរណ៍ដូចជាអាមួយនេះអញ្ចឹងលោកឃើញទេវាមានដង្កូវយើងគ្រាន់តែចាប់ដង្កូវចេញមករួចរាល់ហើយ»Fourthនិយាយព្រមទាំងយកដង្កូវនោះលើកឡើងចង់ដល់មុខGemini
Geminiគ្នាឡើងចង់គាំងបេះដូងហើយ។
«យកចេញឲ្យឆ្ងាយបន្តិចបានទេ!?»Geminiនិយាយព្រមទាំងថយក្រោយមួយជំហ៊ាន
«ហេតុអីទៅ?? អ៎ឬមួយលោកខ្លាច!!»Fourth
«យើងមិនបានខ្លាចនោះទេគ្រាន់តែយកមកសូវជាចូលចិត្ត»Geminiគេក៏ប្រញាប់ប្រកែកយ៉ាងលឿន
«មិនចូលចិត្តហ្នឹងហើយមានន័យថាខ្លាចនោះ»Fourthនិយាយនឹងបោះដង្កូវនោះទៅGemini
Geminiគ្នារត់ឡើងពេញហ្នឹងហើយ តាមពិតទៅមុននេះFourthគេមិនបានបោះដង្កូវទៅទេគេបានយកដង្កូវចោលបាត់ទៅហើយគេគ្រាន់តែធ្វើលេងប៉ុន្តែអ្នកណាទៅដឹងទៅថាGeminiខ្លាចដល់ថ្នាក់នេះ ចំណែកឯFourthគេឈរសើចឡើងចង់រឹងពោះ ដែលធ្វើឲ្យGemini គេខឹងខ្លះមែនទែន គេក៏បានរកនឹកវិធីធ្វើបាបFourthវិញ
បន្ទាប់ពីហ្នឹងមកពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរទៅរកអាហារដើម្បីហូបអាហារថ្ងៃត្រង់។
នៅពេលដែលទៅដល់ពួកគេតែពីរនាក់ក៏បានយកបាយមកអង្គុយញ៉ាំជាមួយគ្នា
«លោកញ៉ាំមុនទៅខ្ញុំទៅយកទឹកសិន»Fourthនិយាយហើយគេក៏បានដើរទៅយកទឹកបាត់
គ្រាន់តែFourthដើរចេញទៅមិនទាន់ផុតស្រួលបួលផងGeminiគេចាប់ផ្ដើមសងសឹកតែម្ដង។គេបានយកទឹកម្ទេសយកទៅដាក់លាយឡំជាមួយហ្នឹងបាយFourth (សុំកាត់បន្តិចអ្នកទាំងអស់គ្នាFourthគឺគេមិនចេះញ៉ាំហឹរនោះទេ។)
Geminiធ្វើបាបខ្នាតធំតែម្ដងគេដាក់ម្ទេសយ៉ាងច្រើន។
បន្តិចក្រោយមកFourthគេក៏បានដើរមកវិញ តែគេយកទឹកមកតែមួយកែវនោះទេ។
«ឯណាទឹករបស់យើង!??»GeminiគេសួរឡើងនៅពេលដែលឃើញFourthកាន់ទឹកយកមកតែមួយកែវ។
«មិនចេះដើរទៅយកខ្លួនឯងទេមែនទេ?!ខ្ញុំមិនមែនជាអ្នកបម្រើលោកទេបើចង់ផឹកទៅយកខ្លួនឯងទៅ»Fourthនិយាយហើយគេក៏បានអង្គុយចុះវិញ។
Geminiក៏គេមិនមាត់អីដែរគេក៏បានញ៉ាំបាយធម្មតាទៅ។
Fourthគេអង្គុយចុះហើយក៏បានរៀបចំញ៉ាំបាយ គេដាក់បាយចូលមាត់មួយម៉ាត់ដំបូងមិនទាន់អីនោះទេ។ព្រោះថាគេមិនទាន់ហូបដល់ម្ទេសដែរGeminiបានដាក់
ស្រាប់តែលើកទី 2 ដាក់មួយម៉ាត់ចូលក្នុងមាត់ភ្លាម
«ហ៊ើយ......ហិលៗៗ»Fourthស្រែកឡើងព្រមទាំងយកទឹកមកផឹកប៉ុន្តែទឹកតែមួយកែវនោះមិនអាចធ្វើអីគេបាត់ហិលបានទេគឺវាក្រហាយខ្លាំងមែនទែន។គេក៏បានរត់ទៅកន្លែងទឹកយកទឹកផឹកយកផឹកយកតែម្ដង។
Geminiវិញគេអង្គុយសើចយ៉ាងចុះរឿងពោះហើយ។
«ហា៎ៗ...ស្គាល់រសជាតិគេធ្វើបាបហើយមែនទេ!?»Geminiគេអង្គុយសើចយ៉ាងសុំចិត្តតែម្ដង។ចំណែកឯងអ្នកអង្គុយនៅម្ដុំនោះក៏នាំគ្នាសើចដែរ សប្បាយអរ៎ដល់ហើយម្នាក់ៗ
Fourthនៅពេលដែលផឹកទឹកអស់ច្រើនហើយគេដកដង្ហើមឡើង របៀបថាវាហិលខ្លាំងពេកមិនដឹងថាធ្វើម៉េចទេ គេក៏បានឈរសម្លក់មុខGeminiតែម្តង
«អាមនុស្សចង្រៃចាំមើលយកធ្វើបាបឯងវិញ»Fourthគេនិយាយតិចៗ
«បងFourth ដឹងថាខ្លួនឯងមិនចេះហូបហើយនៅប្រឹងធ្វើអី?!?»Watគេដើរមកព្រមទាំងសើច។
«អាចង្រៃ ចេញទៅ»Fourthគេនិយាយទាំងសម្លក់មុខWat
«ខឹងហើយមែនទេ!?»Watគេនិយាយហើយក៏បានដើរចេញទៅបាត់ទៅ។
បន្ទាប់ពីហ្នឹងមកFourthគេក៏បានទៅអង្គុយនៅមាត់ទឹកនៅក្នុងចម្ការរបស់គេ ដែលកន្លែងនេះក៏គេឧស្សាហ៍មកដែរ។ព្រោះថាមានដើមឈើត្រជាក់ហើយមានផ្កាឈូកដោះនៅក្នុងទឹកទៀតទឹកនេះគឺនៅខាងក្រោយចំការរបស់គេ
គេកំពុងតែអង្គុយសុខៗក៏ឃើញGeminiដើរកាត់ហ្នឹងគេស្រាប់តែរកវិធីសងសឹកឃើញតែម្ដង។
គេក៏បានក្រោកឈរហើយធ្វើជាឈោងដៃបេះផ្កាឈូក
Geminiនៅពេលឃើញបែបហ្នឹងគេក៏បានដើរទៅសួរ។
«ឯងចង់បេះផ្កាឈូកមែនទេ?!?»Geminiគេសួរឡើង
«មែនហើយប៉ុន្តែដៃខ្ញុំខ្លីៗពេកបេះមិនដល់នោះទេ»Fourthគេក៏បានតបមកវិញ
«ចេញមកចាំយើងបេះអោយ»GeminiនិយាយឡើងFourthគេក៏បានដើរចេញទៅឈរនៅខាងក្រោយម្ដង។
Geminiគេក៏បានឈោងតឹចៗដើម្បីបេះព្រោះថាវានៅរៀនឆ្ងាយពីដៃដែរ
Fourthគេក៏បានញញឹមឡើងទាំងសប្បាយចិត្តហើយពេលនោះក៍
*ប្រូស..*
មួយជើងធ្លាក់ចូលទឹកតែម្ដង។
«ឯងធ្វើស្អីនៀក»Geminiគេក៏បានសួរពីក្នុងទឹកមក។
«ខ្ញុំឃើញថាលោកដូចជាចង់លេងទឹកខ្ញុំក៏ជួយទៅ ត្រជាក់ស្រួលទេ»Fourthគេនិយាយទាំងញញឹម
«ឯងឆ្កួតមែនទេ?!?»Geminiគេខឹងខ្លាំងណាស់
«អូ....មើលទៅត្រជាក់ស្រួលណាស់លោកបន្តលេងទៀតចុះណាខ្ញុំទៅសិនហើយបាយៗលោកប្រុសGem»Fourthនិយាយហើយគេក៏បានដើរទៅបាតទុកឱ្យGeminiនៅក្តៅក្រហាយម្នាក់ឯង
«ឯងចាំមើលទៅយើងនឹងសងសឹកឯងវិញ»Geminiគេស្រែកឡើងប៉ុន្តែFourthគេធ្វើមិនដឹងគេដើរទៅទាំងញញឹមតែម្ដង។Thank you for reading 💗😊 please waiting for next Episode 🙏
YOU ARE READING
ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅
Actionរឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើម្បីទៅមើលថែចំការព្រោះថាលោកតារបស់គេក៏ចាស់ណាស់ហើយ ហើយគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់តែពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មាននោះទេឲ្យតែនៅ...