Fourthដើរចូលទៅខាងក្នុងទាំងញញឹម
«P'Fourth........»Wit ស្រែកឡើងហើយក៏បានរត់ទៅឱបអ្នកដែលកំពុងដើរចូលមក
«ខ្ញុំនឹកបងខ្លាំងណាស់ខ្ញុំស្មានតែមិនបានជួបមុខបងហើយតើ»Witគេនិយាយទាំងរំភើប ស្របពេលនោះអ្នកនៅក្នុងចំការនាំគ្នារត់មកគ្រប់គ្នាតែម្ដង។ដោយសារតែគេបានឮសំឡេងWitស្រែកហៅឈ្មោះរបស់អ្នកប្រុសតូចពួកគេ
«ឯងកុំអោបខ្លាំងពេកមើល»FourthនិយាយឡើងនៅពេលដែរWitឱបគេខ្លាំង
«សុំទោសផងបងខ្ញុំនឹកបងខ្លាំងពេក»Witនិយាយហើយក៏បានលែងFourthវិញ
« welcome back ណាបង»Watគេក៏បាននិយាយឡើង
អ្នកនៅក្នុងចំការនោះនាំគ្នាស្រែកឡើងទាំងសប្បាយចិត្តគ្រប់គ្នា
«អរគុណគ្រប់គ្នាហើយដែលមិនភ្លេចខ្ញុំ ហើយក៏សុំទោសដូចគ្នាដែលខ្ញុំចេញពីចម្ការមួយនេះ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅខ្ញុំសន្យាថានឹងមិនទៅណាចោលអ្នកទាំងអស់គ្នាទៀតទេ»Fourthគេនិយាយឡើង
«មិនអីនោះទេឱ្យតែបងត្រឡប់មកវិញពួកខ្ញុំសប្បាយចិត្តហើយ»Wat
ពេលនោះភាពសប្បាយរីករាយហើយនិងស្នាមញញឹមក៏បានវិលត្រឡប់មកវិញ
«ឥឡូវអ្នកទាំងអស់គ្នានាំគ្នាទៅធ្វើការសិនចុះខ្ញុំសុំយកអីវ៉ាន់ទៅរៀបចំសិនហើយចាំខ្ញុំចេញមកវិញ»Fourth
«បាទ/ចា៎»កម្មករនិយាយស្របគ្នា
«ខ្ញុំសប្បាយចិត្តដែលឃើញអ្នកទាំងពីរត្រឡប់មកវិញបែបនេះ»HaRyy
«ខ្ញុំក៏សប្បាយចិត្តដែរដែលបានឃើញអ្នកទាំងអស់គ្នាម្ដងទៀត»Fourth
«ហ៊ើយ ហេតុអីក៏គ្មានអ្នកមកអរគុណយើងអញ្ចឹងន៎!!យើងជាអ្នកទៅនាំគេត្រឡប់មកវិញណា»Geminiគេធ្វើជានិយាយឡើង
«អរគុណបាទ»WitនឹងWatនិយាយស្របគ្នាព្រមទាំងអោនក្បាលគោរពបន្តិច។
«មែនហើយហើយពួកបងចង់ធ្វើយ៉ាងម៉េចទៀត?!»HaRyyនាងក៏បាននិយាយឡើង
«រឿងអីទៅ!?!»Fourthគេក៏បានសួរបកមកវិញព្រោះគេមិនដឹងថាត្រូវគិតពីរឿងអីទៀតទេ។
YOU ARE READING
ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅
Actionរឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើម្បីទៅមើលថែចំការព្រោះថាលោកតារបស់គេក៏ចាស់ណាស់ហើយ ហើយគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់តែពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មាននោះទេឲ្យតែនៅ...