EP:3 (ទៅចម្ការឬឡើងឆាក)

517 49 1
                                    

បន្ទាប់ពីរួចរាល់អស់ហើយពួកគេទាំងពីរនាក់ក៏នាំគ្នាដែរទៅផ្ទះធំដើម្បីទៅហូបបាយជុំគ្នាជាមួយនឹងលោកតា។
+នៅតាមផ្លូវដើរទៅ
«ហេតុអីក៏ស្ងាត់ម៉្លេះមិនមានមនុស្សនៅម្ដុំនេះទេហ៎!!!»Geminiគេក៏បានសួរឡើង
«នែ៎!!ទីនេះនៅជនបទមិនមែននៅទីក្រុងតែស្មើណាក៏មានមនុស្សនោះទេ អ្នកនៅជនបទតែព្រលប់បន្តិចគេនាំគ្នាចូលទៅក្នុងផ្ទះអស់ហើយ»Fourth
«យើងគ្រាន់តែឆ្ងល់ឯងឆ្លើយធម្មតាៗមកមិនបានហ៎!!!»Gemini
«ចំពោះអ្នកផ្សេងខ្ញុំឆ្លើយធម្មតាបានតែចំពោះមនុស្សដូចលោកខ្ញុំឆ្លើយធម្មតាមិនបាននោះទេ កុំនិយាយច្រើនពេកឆាប់ដើរមក»Fourthនិយាយហើយគេក៏បានដើរទៅមុខយ៉ាងលឿន។
Geminiគេក៏បានរត់ទៅតាម
មួយសន្ទុះក្រោយមកពួកគេក៏បានទៅដល់ផ្ទះធំ
«អូហូ....លោកតាថ្ងៃនេះម្ហូបច្រើនដល់ហើយ»Fourthគេនិយាយឡើងនៅពេលដែលចូលទៅដល់
«ម្ហូបនេះសុទ្ធតែជាម្ហូបចៅចូលចិត្តការធ្វើសម្រាប់ចៅទាំងអស់»លោកតាRatនិយាយទាំងញញឹម
«លោកតាចុះចៅ!!»Gemini
«ឯងមិនដែលនៅជាមួយតាផងតាមិញហ្នឹងដឹងទៅថាឯងចូលចិត្តស្អីមិនចូលចិត្តស្អីនោះ»លោកតាRatនិយាយមកប៉ុន្មានម៉ាត់នេះធ្វើឲ្យGeminiស្ងាត់មាត់ជ្រាបតែម្ដង។
ពួកគេទាំងអស់គ្នាក៏នាំគ្នាចាប់ផ្ដើមហូបអាហារជុំគ្នាហូបបណ្ដើរនិយាយគ្នាលេងបណ្ដើរយករីករាយ។
មិនយូរប៉ុន្មានអាហារពេលល្ងាចក៏បានបញ្ចប់ទៅពួកគេទាំងអស់គ្នាក៏បានបំបែកផ្លូវគ្នាទៅកន្លែងគេរៀលៗខ្លួន។
Wit Wat GeminiនឹងFourthពួកគេទាំង 4 នាក់ក៏បានដើរត្រឡប់មកវិញជាមួយគ្នា។
ពួកគេទាំងបួននាក់ដើរទៅធម្មតានោះទេប៉ុន្តែGeminiយើងវិញគឺខុសគេតែម្ដងដើរបណ្ដាលឱបដៃបណ្ដើរដូចជារងារដល់ហើយ
«បងGem បងរងាមែនទេ??»Watសួរឡើង
«ត្រូវហើយហេតុអីទីនេះរងាម្ល៉េះ!?»Gemini
«ធម្មតាទៅហើយបើលោកទ្រាំមិនបានទេលោកត្រឡប់ទៅវិញទៅ»Fourthគេនិយាយឡើង
«កុំថាឡើយរងាប៉ុណ្ណឹងទោះរងារជាងហ្នឹងទៀតគឺយើងមិនទៅវិញដែរ»Geminiគេតបទៅវិញទាំងឌឺ
«បើលោកមិនចង់ត្រឡប់ទៅវិញទេព្រោះត្រូវតែទ្រាំព្រោះថាទីនេះមានរឿងពិបាកជាងហ្នឹងទៅទៀត មិនដឹងថាមនុស្សដូចជាលោកអាចនៅបានប៉ុន្មានថ្ងៃទេ!!»Fourth
«ចាំមើលទៅយើងធ្វើឱ្យឯងដឹងថាយើងអាចនៅបាន»Gemini
«អូខេ....ខ្ញុំចាំមើល»Fourthនិយាយហើយគេក៏បានដើរទៅមុខ
«អញ្ចឹងពួកបងទៅតទៀតចុះពួកខ្ញុំដល់បន្ទប់ហើយ»Witនិយាយហើយក៏បានដែលទៅកន្លែងខ្លួនគេងជាមួយWat
Geminiគេក៏បានរត់ទៅឲ្យដើរទន្ទឹមគ្នាជាមួយនឹងFourth
+មិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏បានទៅដើរផ្ទះរបស់ពួកគេ
«លោកឆាប់ចូលទៅសម្រាកទៅថ្ងៃស្អែកខ្ញុំនឹងបង្រៀនលោកឱ្យចេះរស់នៅទីនេះ»Fourthនិយាយហើយគេក៏បានដែរទៅបន្ទប់គេបាត់ទៅ។
Geminiក៏គេចូលទៅក្នុងបន្ទប់របស់គេដូចគ្នា។និយាយទៅបន្ទប់ពីរអ្នកនឹងនៅជាប់គ្នា
Geminiគេចូលទៅក្នុងហើយក៍បានដាក់ខ្លួនគេងទៅលើគ្រែ ហើយក៍យកទូរស័ព្ទមកមើលប៉ុន្តែថា.....
«ហ៊ើយហេតុអីមិនសូវមានអុឺនធឺណេតចឹង»Geminiនិយាយនឹងធ្វើទឹកមុខយ៉ាប់ខ្លាំងមែនទែននិយាយទ្រង់ទៅគេមិនទម្លាប់រស់នៅទីនេះទេ
«ធ្វើយ៉ាងមិចទៅយើងមិនចង់នៅទីនេះទេ ហា៎......»Geminiគេនិយាយលឺៗថែមទាំងស្រែកទៀតផង
«នែ៎!!លោកស្ងាត់បន្តិចបានទេ!!ខ្ញុំត្រូវការសម្រាក»Fourthដោយថ្លង់នឹងGeminiពេកគេក៍បានស្រែកពីបន្ទប់គេមកតែម្តង
Geminiលឺចឹងហើយគេក៍យកដៃខ្ទប់មាត់ហើយស្រែកទៀតតែបែបតឹចៗជាមុន
+ពេលយប់ក៍បានរំលងផុតទៅ ពេលនោះម៉ោង6:00ហើយ Fourthគេបានរៀបចំខ្លួនយ៉ាងរៀបរយដើម្បីទៅមើលចម្ការតាមពិតទៅថ្មើរនេះមិនទាន់ដល់ម៉ោងកម្មករធ្វើការទេប៉ុន្តែនេះជាទម្លាប់របស់Fourthគេតែងតែដើរមើលចម្ការមុនកម្មករមកធ្វើការ Fourthគេបានរៀបចំខ្លួនយ៉ាងរៀបរយ ឈរមើលកញ្ចក់ទាំងញញឹម
Fourthគេដើរចេញមកខាងក្រៅប្រុងនឹងដើរទៅមុខហើយប៉ុន្តែនៅពេលដែលដល់មុខបន្ទប់របស់Geminiឈឺក៏បានឈប់ហើយងាកទៅមើលបន្ទប់Geminiទាំងញញឹមមិនដឹងថាគេមានគំនិតអីនោះទេ។
«ថ្មើរនេះប្រហែលជាមិនទាន់ភ្ញាក់ទេមើលទៅ!!»Fourthនិយាយហើយគេក៏បានបើកទ្វារថ្នមៗដើរចូលទៅយឺត
«ឃើញទេថាហើយ»Fourthនិយាយហើយគេក៏បានដើរចូលទៅជិតគ្រែរបស់Geminiហើយក៍បានស្រែកឡើង
«លោកឆាប់ភ្ញាក់ឡើងៗ ដល់ម៉ោងទៅធ្វើការហើយ»Fourthស្រែកធ្វើអោយGeminiគ្នាភ្ញាក់ឡើងចង់ស្លាប់ហើយ។
«អូយ....ឯងមកឡូឡាអីទាំងព្រឹកមិនឃើញមនុស្សកំពុងតែគេងទេមែនទេ!!!?»Geminiគេនិយាយទាំងបើកភ្នែកមិនចង់រួច
«ដល់ម៉ោងទៅធ្វើការហើយឆាប់ភ្ញាក់ឡើងទៅរៀបចំខ្លួន»Fourth
«សុំគេងបន្តិចទៀតបានទេ!?យើងងងុយណាស់»Geminiនិយាយព្រមទាំងទាញផួយយយកមកក្របមក
«មិនបានទេឆាប់ក្រោកឡើង អោយលឿន»Fourthគេក៏បានស្រែក
«អត់ទេ មិនទៅ»Gemini
«មិនទៅមែនទេ....បាន....»Fourthនិយាយហើយគេក៏បានចេញទៅខាងក្រៅ។
Geminiឃើញបែបហ្នឹងគេក៏បានញញឹមឡើងគេងបានស្រួលហើយពេលនេះ
ប៉ុន្តែមិនទាន់បានបិទភ្នែកផងស្រាប់តែមានទឹកស្រក់លឺមុខរបស់គេ តក់ៗៗតែម្តង
Geminiគេក៏បានស្ទុះក្រោក។
«ទឹកមកពីណានឹង»Geminiនិយាយហើយក៍ងាកទៅស្តាំដៃរបស់គេ មានតឹកមកពីណាគឺFourthគេយកទឹកមកប្រស់អោយតា៎
«ឯងលេងឆ្កួតស្អីនៀគសើមអស់ហើយ»Geminiនិយាយនឹងយកដៃជូតទឹកដែលនៅលើមុខគេចេញ
«ក៍ដាស់អោយលោកភ្ញាក់នឹងហើយ»Fourthគេនិយាយទាំងញញឹម
«ឯងហៅយើងធម្មតាក៍បានចាំបាច់យកទឹកមកដាក់លើមុខយើងធ្វើអី!!!»Gemini
«ក៍ហៅស្រួលបួលហើយលោកមិនក្រោកខ្លួនឯងតា៎ចឹងមានតែប្រើវិធីនេះ»Fourthគេនិយាយឡើង
GeminiមើលទៅមុខFourthដូចចង់សុីសាច់គេទាំងរស់ចឹង
«បានហលយខ្ញុំគ្មានពេលលេងជាមួយលោកទេឆាប់រៀបចំខ្លួនទៅខ្ញុំនាំលោកទៅមើលចាំការ»Fourthនិយាយហើយគេក៍បានដើរទៅចនៅខាងក្រៅបាត់ទៅ
Geminiគេចង់តែហក់ទៅធាក់អោយបាក់ចង្កះតា៎ ធ្វើបាបគេហើយមុខឌឺឆុយម៉ាយ
Geminiគេក៍បានទៅរៀបចំខ្លួនទៅ មួយសន្ទុះក្រោយមកគេក៏បានដើរចេញទៅខាងក្រៅ។ប៉ុន្តែមើលសម្លៀកបំពាក់របស់គេ ទៅមើលចំការតែងខ្លួនដូចទៅច្រៀងលើឆាក (គេទើបតែមកលើកដំបូងគេមិនដឹងថាគេស្លៀកពាក់បែបណាឲ្យត្រូវខ្ញុំទេ)
គ្រាន់តែដើរចេញទៅខាងក្រៅភ្លាមFourthគេឡើងគាំងតែម្ដងទប់សើចមិនចង់ជាប់
«លោកទៅមើលចម្ការឬក៏ទៅឡើងឆាក?!?»Fourthគេសួរឡើង
«ក៏ យើងមិនដឹងថាត្រូវស្លៀកពាក់អីទេ យើងមិនធ្លាប់ធ្វើចម្ការផង»Geminiគេនិយាយឡើងព្រោះថាវាជាការពិត
«អូខេៗ ឈប់អីក៏ស្អាតដែរតា៎»Fourthគេនិយាយចាំសើច
«នែ៎!!ឯងចង់ bully យើងមែនទេឆុតនេះអន់ជាងគេបំផុតហើយ»Gemini
«ទេខ្ញុំមិនបាននិយាយទេលោកនិយាយខ្លួនឯងតា៎»Fourthនិយាយហើយគេក៍បានដើរទៅមុនបាត់ទៅ Geminiគេក៍បានដើរទៅតាមក្រោយទាំងមុខស្អុត
+នៅពេលដែលពួកគេទៅដល់ចម្ការបន្លែ
«ថ្ងៃនេះខ្ញុំនាំលោកមកមើលចំការបន្លែសិន ហើយខ្ញុំនឹងបង្រៀនលោកពីរបៀបមើលថែរ នឹងមើលពីរបៀបដាំដុះដែល»Fourthនិយាយហើយគេក៍បានដើរទៅមុខ
«ទីនេះមានតែប៉េងប៉ោះទេហ៎!?»គេសួរឡើង
«មានមែនមានតែប៉ុន្នឹងទេ នៅមានបន្លែផ្សេងៗទៀតដែលយើងដាំ ដែលយើងដាំវាតាមប្រភេទនីមួយៗ»Fourthនិយាយឡើង
កន្លែងនឹងមានន៍ថាបន្លែមួយប្រភេទដាំនៅកន្លែងផ្តុំគ្នាលក្ខណះថាប៉េងប៉ោះគេដាំមួយកន្លែង ស្ពៃគេដីមួយកន្លែងកអោយវាលាយចូលគ្នារញ៉េរញ៉ៃ
«អញ្ចឹងទីនេះធំណាស់មែនទេ!!?»Geminiគេសួរឡើង
«ក៍មែនហើយ មិនមែនមានតែប៉ុន្នឹងទេនៅមានកសិដ្ឋានចិញ្ចិមសត្វថែមទៀត»Fourthនិយាយហើយគេក៍បានដើរទៅមុខទៀត
ចង់យាយថាFourthគេរៀងពូកែធ្វើបាបគេពិតមែនតែរឿងធ្វើការគេម៉ត់ចត់ណាស់ គេមិនលេងសើចទេ
«អេ៎!!ឈប់សិនហេតុអីក៍មិនមានមនុស្សចឹង?!»Geminiគេសួរឡើងព្រោះថាដើរមួយថ្ងៃហើយមិនទាន់ឃើញមនុស្សសូម្បីតែម្នាក់
«បន្តិចទៀតទើបមានមនុស្ស ថ្មើរនេះមិនទាន់មកទេ»Fourth
បន្ទាប់មកក៍នាំគ្នាដើរទៅមុខទៀតដើរបណ្តើរនិយាយបណ្តើរ
«លោកឃើញទេ ខាងនេះគឺដល់ពេលប្រមូលផលហើយចំណែកខាងនេះវាមិនទាន់ទុំទេដូច្នះយើងត្រូវបន្តមើលថែរទៀត»Fourthនិយាយព្រមទាំងអស់មួយខាងដែលមានប៉េងប៉ោះខ្ចីហើយមួយខាងទៀតដែលមានប៉េងប៉ោះទុំ
«តើយើងញុំាបានទេ???»Geminiសួរឡើង អាប៉េងប៉ឡហ្នឹងបងប៉េងប៉ោះតូចៗគេញ៉ាំលេងក៏បានយកធ្វើម្ហូបក៏បាន
«ញ៉ាំបាន ព្រោះថាវាសុទ្ធតែជារបស់ធម្មជាតិមិនមានបាញ់ថ្នាំនោះទេ ជាពិសេសប៉េងប៉ោះខ្ចីផ្អែមណាស់»Fourthគេនិយាយឡើង
«ពិតមែនហ៎!!យើងមិនដែលបានញ៉ាំប៉េងប៉ោះខ្ចីសោះ»Gemini
«អញ្ចឹងលោកសាកញ៉ាំទៅ»Fourthនិយាយនិងលោកដៃទៅបេះប៉េងប៉ោះខ្ចីមួយហុចទៅឱ្យGemini
Geminiក៏លូកដៃយកមក តែគេមិនទាន់ញ៉ាំទេគេនៅសួរបញ្ជាក់សិន។
«ញ៉ាំបានពិតមែនណា!!»Gemini
Fourthគេក៏បានងក់ក្បាល់
Geminiគេក៏បានដាក់ចូលមាត់ មានឯណាចាញ់បោកFourthសោះ ធម្មតាប៉េងប៉ោះខ្ចីវាជូរហើយមិនដែលផ្អែមទេអាទុំវានៅជូរតឹចៗចុះទំរាំវាខ្ចីទៀតនោះ

Thank you for reading 💗😊 please waiting for next Episode 🙏




ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now