EP:15(អ្វីៗប្រែទៅជាស្ងប់ស្ងាត់)

426 51 1
                                    

បន្ទាប់ពីរអ្នកស្រីJaគាត់បានចេញទៅបាត់ហើយGeminiគេក៏បានលាHaRyyទៅរកសំណព្វចិត្តរបស់គេផងដែរ។

យើងក្រឡែចមកមើលបីនាក់ឯណេះវិញពួកគេកំពុងនៅក្នុងសួនផ្កា

«បងពិតជាចង់ចេញពីទីនេះពិតមែនហ៎!!»Witគេក៏បានសួរឡើង

«ឯងឱ្យយើងនៅធ្វើអីទៀតទៅ យើងមិនចង់នៅទីនេះទៀតទេ»Fourth

«បងមិនស្ដាយទេមែនទេបងនៅទីនេះតាំងពីតូច បងមិនស្រណោះសូម្បីតែបន្តិចហ៎!!»Wat

«ពួកឯងមិនបាច់និយាយច្រើនទេយើងសម្រេចចិត្តបែបណាគឺបែបហ្នឹងហើយ»Fourth

«បើបងទៅ ចុះពួកខ្ញុំនៅជាមួយអ្នកណាទៅ!?!»Witគេនិយាយឡើយតែទឹកភ្នែករលីងរលោងទៀតហើយ។

«នៅជាមួយGeminiទៅគេអាចមើលថាឯងបានហើយ»Fourth

«តែពួកខ្ញុំចង់នៅជាមួយបងច្រើនជាង»Wat

«នែ៎...ពួកឯងមិនមែនជាក្មេងទៀតទេណាទោះបីជាគ្មានយើងក៏ឯងអាចរស់បាន»Fourth

ពេលនោះGeminiគេក៏បានដើរចូលមកដល់ល្មម

«តែបើយើងគ្មានឯងយើងរស់មិនបាននោះទេ»Geminiគេនិយាយឡើងដែលធ្វើឱ្យអ្នកទាំងបីនោះចាប់អារម្មណ៍ថាមានអ្នកកំពុងដើរចូលមករកពួកគេហើយ

WitនឹងWatនៅពេលដែលឃើញបែបនេះគេក៏បានរត់ចេញទៅបាត់ទៅ។

«លោកមានការអីទៀតមែនទេ!?!»Fourthគេបាននិយាយដែរ

«ហេតុអីក៏ឯងចង់ចេញពីទីនេះ ទីនេះវាមិនល្អត្រង់ណាទៅ!?!»Gemini

«លោកឱ្យខ្ញុំនៅទីនេះធ្វើអីទៀតទៅខ្ញុំគ្មានសល់អីទៀតទេ»Fourth

«ក៏ឯងនៅសល់យើង នៅសល់អាWitអាWatនិងអ្នកនៅទីនេះជាច្រើនដែលត្រូវការឯងបងឯងចេញពីទីនេះទៅតើពួកគេធ្វើយ៉ាងម៉េចទៅ!?!»Gemini

«បើខ្ញុំចេញពីទីនេះទៅលោកក៏អាចមើលថែពួកគេបានដែរ ខ្ញុំក៏បានបង្រៀនលោកអស់ហើយលោកល្មមចេះហើយ»Fourth

«ត្រូវហើយ យើងចេះយើងដឹងពីអ្វីដែលបង្រៀនយើងកន្លងមក តែឯងនៅតែសំខាន់សម្រាប់ចម្ការមួយនេះ»Geminiគេនិយាយព្រមទាំងសម្លឹងទៅមើលមុខFourthហើយគេក៏បាននិយាយបន្ត«យើងដឹងឯងក៏ស្រឡាញ់ចំការនេះដូចគ្នា ឯងក៏មិនចង់ចេញពីទីនេះដូចគ្នា តើឯងអាចនៅទីនេះបន្តទៀតបានទេយើងសុំអង្វរឯងទៅចុះ»Geminiនិយាយព្រមទាំងកាន់ដៃរបស់Fourth

ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now