EP:6(មនុស្សស្រីមករក)

452 45 8
                                    

នៅពេលដែលពួកគេទៅដល់កសិដ្ឋានក៏ឃើញថាមានកម្មករជាច្រើនកំពុងធ្វើការ។
Fourthគេក៏បាននាំGeminiដើរចូលទៅខាងក្នុងហើយក៏បាននិយាយណែនាំប្រាប់ពីវិធីចិញ្ចឹមសត្វទៅតាមប្រភេទ
និងរៀបរាប់ប្រាប់ពីនេះពីនោះបន្តិចបន្តួច ពួកគេនាំគ្នាដើរមើលកសិដ្ឋានអស់រយៈពេលកន្លះថ្ងៃ ពួកគេសម្រាកហើយទៅហូបអាហារជុំគ្នា។
+នៅកន្លែងហូបអាហារ

«ឯងគ្រប់គ្រងចំការនេះតែម្នាក់ឯងហ៎!?»Geminiគេក៏បានសួរឡើងនៅពេលដែលកំពុងញ៉ាំបាយ

«អត់ទេខ្ញុំ​ឯងចែកឱ្យអាWitនឹងអាWatវាជួយមើលមួយផ្នែកព្រោះថាលោកតាមួយរយៈនេះក៏មិនសូវរឹងមាំនោះទេទើបខ្ញុំជាអ្នកគ្រប់គ្រងបន្ត ប៉ុន្តែពេលនេះលោកបងហើយដូច្នេះខ្ញុំមិនមែនជាអ្នកគ្រប់គ្រងទៀតទេលោកទើបជាអ្នកគ្រប់គ្រង»Fourthគេនិយាយហើយញ៉ាំបាយបន្ត។

«ម៉េចនឹងអាចទៅឯងពូកែជាយើងឆ្ងាយណាស់ »Geminiគេនិយាយឡើងព្រោះថាគេពិតជាមិនចេះពិតមែន។

«មែនហើយ អ្នកណាក៏គេថាខ្ញុំពូកែដែរប៉ុន្តែទោះបីខ្ញុំពូកែប៉ុណ្ណាក៏ចំការនេះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំដែរ»Fourthគេនិយាយឡើងទាំងមិនសប្បាយចិត្តព្រោះថាគេពិតជាស្រឡាញ់ចំការនេះខ្លាំងណាស់។ប៉ុន្តែពេលនេះGeminiគេជាអ្នកមកគ្រប់គ្រងហើយអញ្ចឹងគេក៏លែងមានសិទ្ធិអីក្នុងការគ្រប់គ្រងដែរ។

«ឯងទៅខ្វល់ធ្វើអីទៅ ឱ្យតែឯងពូកែទោះបីជាយើងជាអ្នកគ្រប់គ្រងចំការនេះក៏ឯងនៅតែអាចមើលថែចំការនេះបានដែរ»Geminiគេនិយាយទាំងញញឹម

FourthនៅពេលដែលឃើញGeminiញញឹមបែបនេះគេក៏បាននិយាយឡើង

«មិនបាច់មកនិយាយផ្អែមញញឹមដាក់ខ្ញុំនោះទេ អ្វីដែលខ្ញុំគួរធ្វើខ្ញុំនឹងធ្វើអ្វីដែលមិនគួរធ្វើខ្ញុំមិនធ្វើទេ»Fourth

Geminiឮបែបហ្នឹងហើយគេក៏បានបិទមាត់ទៅ។ហើយពួកគេទាំងពីរនាក់ប្អូននាំគ្នាបន្តហូបបាយរហូតទាល់តែលួចរាល់ទើបនាំគ្នាដើរលេងនៅផ្តុំនោះ

+ពេលវេលាចេះតែកន្លងផុតទៅរយៈពេលកន្លះខែក៏បានដើរទៅយ៉ាងលឿន ឬមួយថ្ងៃទៅមួយថ្ងៃពួកគេទាំងពីរនាក់ក៏ចេះតែរៀនយល់ពីគ្នាទៅ។
មានពេលខ្លះឈ្លោះគ្នាមានពេលខ្លះត្រូវគ្នា តាមជីវិតបែបធម្មតាៗហ្នឹងឯង

ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now