នៅពេលដែលFourthនិយាយចប់Geminiគេក៏បាននិយាយឡើងដូចគ្នា
«យើងក៏មិនដែលឃើញមនុស្សប្រុសអីកាចឆ្នាស់មើលតែស្រីទៅហើយ» Gemini
«ត្រូវហើយខ្ញុំចឹងស្រួលបួលជាមួយខ្ញុំតិចទៅប្រយ័ត្នខ្ញុំចាប់សុី»Fourth
«បានហើយពួកបងឈប់ឈ្លោះគ្នាទៅយើងត្រឡប់ទៅវិញសិនទៅ»Watគេនិយាយឡើងព្រោះថាពីរនាក់ហ្នឹងនៅឈរឈ្លោះគ្នាកណ្ដាលវាលតែម្ដង។
«យើងក៏មិនចង់ឈ្លោះដែរប៉ុន្តែមកពីលោកបងរបស់ឯងរករឿងយកមុន»Geminiគេនិយាយឡើង
«អូហូ....អ្នកណារករឿងអ្នកណាមុនទៅលោកដើរបុកខ្ញុំហើយមិនសុំទោសនៅមកថាខ្ញុំរករឿងទៀត»Fourth
«បានហើយ លោកតាកំពុងចាំពួកបងនៅផ្ទះ»Witនិយាយឡើងហើយគេហ្នឹងWatក៏បានដើរទៅមុនទៅ
ចំណែកឯពីរនាក់ទៀតក៏បានដើរទៅតាមនៅពេលដែលដើរបានមួយសន្ទុះGeminiគេក៏បានដាក់អីវ៉ាន់ក្នុងដៃគេចុះ។
«ហត់ណាស់នៅឆ្ងាយទៀតទេ?!»Geminiគេនិយាយទាំងដកដង្ហើមមិនចង់ដលគ្នា។
«រាងឆ្ងាយគួរសមដែរបងបងហត់ទេចាំខ្ញុំជួយតាមឥវ៉ាន់»Witគេនិយាយព្រមទាំងចូលទៅជួយ
«ឯងមិនបាច់ជួយទេ បើប៉ុណ្ណឹងធ្វើមិនបានផងទៅមើលចម្ការយ៉ាងម៉េចបានទៅ»Fourthគេនិយាយកាត់ធ្វើឲ្យWitគេដើរទៅក្រោយវិញ
«នែ៎!!យើងហត់ខ្លាំងណាស់ បើឯងមិនជួយយើងទេឱ្យអ្នកផ្សេងជួយយើងទៅ»Gemini
«ចុះបើខ្ញុំមិនឱ្យយ៉ាងម៉េច ពួកឯងឆាប់ដើរទៅមុខទៅ»Fourthនិយាយហើយគេក៏បានងាកទៅមើលមុខWitនឹងWat
WitនឹងWatគេមិនហ៊ានខ្លាំងជាមួយហ្នឹងFourthទេគេក៏បានដើរចោលGeminiបាត់ទៅ
«មនុស្សស្អីគ្មានចិត្តចេះជួយអ្នកដទៃសោះអញ្ចឹង»Geminiនិយាយចាំមុខស្អុយហើយគេក៏បានដើរទៅមុខទៀតទៅ
ពួកគេនាំគ្នាដើររហូតក៏បានទៅដល់ផ្ទះ អាណិតតែGeminiទេធ្លាប់តែនៅក្រុងថេបរស់ស្រួលមិនពិបាក តែពេលនេះគេមកសាករសជាតិនៅជនបទម្ដងមើលម៉េចវិញ
នៅពេលដែលទៅដល់ហ្នឹងGeminiគេឡើងចង់ធ្លាក់អណ្ដាតហើយហត់ពេក
ពេលនោះលោកតាRatគាត់ក៏បានចេញមក
«លោកតា»Geminiទម្លាក់អីវ៉ាន់នៅក្នុងដៃហើយក៏រត់តែឱបអ្នកដែលជាលោកតាដែលបែកគ្នាជាយូរណាស់មកហើយ
«យ៉ាងម៉េចដែរអាចៅក្បាលខូចធំច្រើនហើយឥឡូវនេះ»លោកតាRatគាត់និយាយឡើង
«ចៅនឹកលោកតាណាស់»Gemini
សុទ្ធតែនឹកលោកតាណាស់ដំបូងម៉ែឲ្យមកមិនចង់មកទេមកដល់ធ្វើឯងណា
«យ៉ាងម៉េចដែរហត់ទេ?!»លោកតាRat
«ហត់ខ្លាំងណាស់លោកតា ដើរមកឆ្ងាយសឹងស្លាប់ទៅហើយ»Geminiនិយាយឡើង
«ចៅដើរមកមែនទេហេតុអីក៏មិនព្រមជិះឡាន??»លោកតាRatគាត់សួរតែឆ្ងល់ព្រោះថាមានឡានជិះម៉េចមិនព្រមជិះទៅដើរវិញ។
«ហាស៎....មានឡានដែរមែនទេលោកតា?!»Geminiនិយាយហើយក៏ងាកទៅមើលFourth WatនឹងWitពួកគេទាំងបីនាក់នោះក៏បានងាកមុខទៅមើលអីផ្សេងទៅ
«មាន!!ហើយចុះមុននេះFourthទៅទទួលចៅដោយរបៀបណា»លោកតាRat
«ពួកគេនាំគ្នាដើរណាលោកតា»Geminiនិយាយតែហួសចិត្តតែម្ដង។
«ហាស៎...Fourthម៉េចបានជាចៅដើរទៅវិញ?!»លោកតាRatគាត់ចង់ងាកទៅសួរFourth
«អូហូ....លោកតាមួយរយៈនេះចៅស្ពឹកដៃស្ពឹកជើងណាស់ទើបចោលសម្រេចចិត្តថាដើរទៅតែម្ដងទៅបានហាត់ប្រាណខ្លះ»Fourthគេនិយាយឡើង
«ឯងចង់ហាត់ប្រាណនេះណា៎ បើឯងចង់ធ្វើបាបយើងឯងក៍និយាយមក»Geminiគេក៏បាននិយាយតបទៅវិញ
«ខ្ញុំមិនបានធ្វើបាបលោកនោះទេខ្ញុំប្រាប់ហើយថាខ្ញុំចង់ហាត់ប្រាណ»Fourth
«ហាត់ប្រាណឲ្យរបៀបណាទៅ ឱ្យខ្ញុំយករបស់ដើរមកតែម្នាក់ឯងថែមទាំងមិនជួយទៀត»Gemini
«ជាអីវ៉ាន់របស់ឱ្យអ្នកដទៃជួយយ៉ាងម៉េចទៅ???»Fourthគេនិយាយទៅទាំងឌឺ
«ឯង.....»Gemini
«បានហើយអ្នកទាំងពីរឆាប់ឈប់ឈ្លោះគ្នាទៅ បើឈ្លោះគ្នាយ៉ាងនេះនៅជាមួយគ្នាយ៉ាងម៉េចកើតទៅ??»លោកតាRat
«នៅជាមួយគ្នាយ៉ាងម៉េចទៅលោកតា???គេនៅបន្ទប់គេខ្ញុំនៅបន្ទប់ខ្ញុំ»Fourthគេសួរឡើងទាំងឆ្ងល់
«មែនហើយ»Geminiគេក៏បាននិយាយបន្ត
«អើអ្នកទាំងពីរនៅបន្ទប់ផ្សេងគ្នាប៉ុន្តែក្នុងផ្ទះតែមួយ Geminiទៅនៅផ្ទះជាមួយFourthទៅ»លោកតាRat
ចង់និយាយថានៅក្នុងហ្នឹងមានផ្ទះពីរផ្ទះមួយផ្ទះធំឯងផ្ទះមួយទៀតជាផ្ទះតូចដែលផ្ទះតូចនោះវានៅរាងឆ្ងាយពីផ្ទះធំដែរតែមិនឆ្ងាយអីខ្លាំងនោះទេ។តែវាមិនមែនតូចអីណាទេវាមកល្មមនៅ។រាល់ដងFourthគេនៅតែម្នាក់ឯងនោះទើបទៅលោកតាRatអោយGeminiទៅនៅបានជាគ្នា
«ហាស៎!!លោកតាឱ្យគេទៅនៅជាមួយខ្ញុំ!!»Fourth
«មែនហើយWit Watពួកឯងឆាប់នាំGeminiទៅរៀបចំបន្ទប់ទៅ»លោកតាRat
WitនឹងWatឱនក្បាលបន្តិចហើយក៏បានជួយកាន់អីវ៉ាន់GeminiដើរទៅGeminiគេក៏បានសំពះលាលោកតាហើយក៏បានដើរទៅតាម
«បើអញ្ចឹងអស់តួនាទីចៅហើយមែនទេលោកតាចៅសុំទៅសិនហើយ»Fourthនិយាយហើយគេរៀបនឹងដើរចេញប៉ុន្តែក៏ត្រូវលោកតាឃាត់
«ឈប់សិនតើមានរឿងចង់ឱ្យចៅជួយ»លោកតាRatនិយាយឡើង
«លោកតាមានរឿងអីមែនទេលោកតាប្រាប់ចៅមកចៅនិងជួយលោកតាភ្លាម»Fourthគេក៏បានតបទៅវិញទាំងញញឹម។
«តាចង់ឱ្យចៅជួយបង្រៀនពីរបៀបរស់នៅនៅទីនេះឲ្យទៅGeminiផងហើយជួយមើលថែគេផងណា»លោកតាRatនិយាយចប់ភ្លាមFourthគេធ្វើមុខស្លឺតែម្ដង។
«ខ្ញុំៗ...នេះណា!!»Fourthនិយាយព្រមទាំងចង្អល់ខ្លួនឯង
«មែនហើយតាមានតែចៅមួយទេ ដែលជួយសម្រួលការងាររបស់តា»លោកតាRat
Fourthគេក៏មិនហ៊ានប្រកែកជាមួយនឹងលោកតាដែរគេក៏បានយកព្រមហ្មងទៅ។បន្ទាប់ពីនិយាយគ្នារួចគេក៏បានដើរចេញមកខាងក្រៅ។
«ឱ្យខ្ញុំទៅមើលថែមនុស្សឆ្កួតបែបហ្នឹងបានយ៉ាងម៉េចទៅ???ឆ្កួតស្លាប់មិនថាទេខ្ញុំ»Fourthគេនិយាយឡើង
«លោកបង»Watគេក៏បានដើរមកពីក្រោយ
«អោ អាWatក្រែងលោកតាឲ្យឯងទៅជួយរៀបចំបន្ទប់ឲ្យម្នាក់នោះហ្អី? ឯងមកជាធ្វើអី?!»Fourthគេក៍បានសួរឡើង
«មិនអីនោះទេខ្ញុំឲ្យអាWitវាជួយហើយ»Wat
«ឯងជួយគិតយកបន្តិចទៅមើលថាយើងគួរធ្វើយ៉ាងម៉េចចំពោះគេម្នាក់នោះ»Fourthគេក៏បានសួរទៅកាន់Watក្រែងលោមានយោបល់ខ្លះ
«លោកបងទៅខ្វល់ស្អីទៅ ធម្មតាៗទៅលោកបង»Watគេឆ្លើយមកវិញបែបធម្មតា
«អើ....ធម្មតា ធម្មតាក្បាលឯងហ្នឹងហើយ»Fourthនិយាយឡើងព្រមទាំងវាយក្បាលWatមួយដៃទៀតផង
«អូយ....លោកបងឈឺណាស៎»Wat
«យើងវ៉ៃឯងឈឺហ្នឹងហើយបើវ៉ៃមិនឈឺដដែលវ៉ៃធ្វើអី!!!»Fourthនិយាយរួចគេក៏បានដើរទៅបាត់
«ខ្ញុំជាអ្នកខុសទៀតហើយមែនទេ?!?»WatនិយាយឡើងនៅពេលដែលFourthដើរចេញទៅបាត់
+យើងមកមើលនៅក្នុងផ្ទះតូចវិញ។
«នេះគឺជាបន្ទប់របស់បងខ្ញុំរៀបចំឲ្យរួចហើយ»Witគេនិយាយព្រមទាំងបើកទ្វារឡើង។
«អរគុណឯងហើយដែលជួយរៀបចំ»Gemini
«មិនអីទេបង ប៉ុន្តែថាហេតុអីសុខៗបងមកនៅទីនេះទៅវិញ មនុស្សថានៅក្រុងថេបសប្បាយណាស់បងមកនៅទីនេះធ្វើអី??!»Witគេសួរឡើងរបៀបចង់ចេះដឹងរឿងគេតែម្ដង។
«តាមពិតទៅយើងកុំចង់មកអីប៉ុន្មានដែរប៉ុន្តែដោយសារម៉ាក់របស់យើងឱ្យមកជួយមើលថែចំការ»Geminiនិយាយព្រមទាំងដាក់ខ្លួនអង្គុយលើគ្រែ
«តាមពិតទៅទីនេះមានតែលោកបងFourthតែម្នាក់ក៏អូខេហើយណាបង»Wit
«ពិតមែនហេស៎!!!អាក្មេងម្នាក់នោះពូកែណាស់មែនទេ??»Geminiគេនិយាយឡើង
«គាត់ពូកែបំផុតហើយបង»Wit
«តែថាក្មេងម្នាក់នោះជាអ្នកណាទៅ??ហេតុអីមើលទៅដូចជាស្និតស្នាលជាមួយលោកតាយើងម៉្លេះ!!!»Geminiគេនិយាយទាំងឆ្ងល់
«ចេះទេបង លោកបងFourthគាត់នៅជាមួយលោកតាតាំងពីនៅក្មេងៗមកម្ល៉េះលោកតាស្រលាញ់គាត់ដូចជាចៅបង្កើតអញ្ចឹងហើយគាត់ក៏ស្រឡាញ់លោកតាដូចគ្នា»Wit
«មែនហ៎!!!»Gemini
«ឯងទំនេរអត់ការងារធ្វើមែនទេWit??»ពេលនោះស្រាប់តែឮសំឡេងមនុស្សម្នាក់និយាយឡើងមកពួកគេទាំងពីរនាក់ក៏បានងាកទៅមើលបិប ហេស៎ៗ Fourthកំពុងតែឈរនៅទីនោះ
«ហេស៎..លោកបងFourth»Witគេសើចលែងសមហើយពេលនេះ
«ប្រាប់អោយឯងមករៀបបន្ទប់តែឯងបែរជាមកនិយាយដើមយើងទៅវិញ»FourthនិយាយនឹងដើរចូលទៅជិតWitព្រមទាំងមើលមុខមិនដាក់ភ្នែកតែម្ដង។
«មិនមែននោះទេមកពីបងGeminiគាត់សួរទើបខ្ញុំឆ្លើយប្រាប់គាត់»Witនិយាយរួចគេក៏បានរត់ទៅបាត់តែម្ដង។
Fourthឮបែបហ្នឹងហើយគេក៏បានងាកទៅមើលមុខGeminiម្តង
«លោកឯងចង់ដឹងរឿងខ្ញុំធ្វើអី??»Fourthគេសួរឡើង
«អត់ទេមិនបានចង់ដឹង យើងគ្រាន់តែចង់ដឹងថាឯងជានរណា»Gemini
«នឹងហើយដែលនិយាយថាចង់ដឹងរឿងខ្ញុំនោះខ្ញុំជាអ្នកណាលោកចង់ដឹងធ្វើអី??»Fourth
«គ្មានអីទេគ្រាន់តែចង់ដឹងធម្មតាៗ»Geminiនិយាយរួចគេក៏បានយកឈរឡើង។
«បានហើយឈប់និយាយរឿងហ្នឹងទៅ លោកឆាប់រៀបចំអីវ៉ាន់លោកឱ្យរួចរាល់ទៅ ល្ងាចហើយអាចចេញទៅញុំាបាយ»Fourth
«ឯងមកហៅយើងទៅញ៉ាំបាយមែនទេ???»Geminiនិយាយទាំងញញឹមតិចៗទឹកមុខព្រានតែម្ដង។
«អត់ទេលោកតាឱ្យខ្ញុំមើលថែលោក បើសិនជាលោកតាមិនប្រាប់ទេខ្ញុំមិនខ្ចីមករវល់ជាមួយលោកផង»Fourthនិយាយរួចគេក៏បានដែរចេញទៅបាត់ទៅ។
«លោកតាមិនប្រាប់ទេខ្ញុំមិនរវល់ជាមួយលោកផង»Geminiនិយាយតាមក្រោយFourthនៅពេលដែរFourthដើរចេញទៅ ហើយគេក៏បន្តរៀបចំឥវ៉ាន់បន្តទៀត។Thank you for reading 💗😊 please waiting for next Episode 🙏
YOU ARE READING
ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅
Hành độngរឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើម្បីទៅមើលថែចំការព្រោះថាលោកតារបស់គេក៏ចាស់ណាស់ហើយ ហើយគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់តែពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មាននោះទេឲ្យតែនៅ...