EP:14(ទោះយ៉ាងណាម៉ាក់នៅតែល្អចំពោះកូន)

396 42 1
                                    

GeminiនៅពេលដែលឮFourthនិយាយបែបហ្នឹងហើយគេក៏បានប្រលែងFourthតែម្ដង

«ឯងគិតថាយើងមិនខូចចិត្តមែនទេ!?!យើងជាចៅបង្កើតរបស់គាត់ណា ឯងគិតថាយើងមិនខូចចិត្តមែនទេ!!យើងឈឺចាប់ខ្លាំងជាងឯងទៅទៀត ដែលឃើញលោកតារបស់ខ្លួនឯងត្រូវគេងស្លាប់បែបនេះ»Geminiគេក៏បានតបទៅវិញដូចគ្នា

លក្ខណៈថាគេមិនចង់និយាយអីឱ្យវាធ្ងន់ធ្ងរពេកនោះទេប៉ុន្តែដោយសារតែគេមិនអាចឃាត់Fourthបានទើបគេនិយាយឡើងហ្មងទៅ។

«ត្រូវហើយ ខ្ញុំគិតបែបហ្នឹងលោកមិនដែលបាត់បង់ លោកមិនមែនជាក្មេងកំព្រាដូចជាខ្ញុំ។លោកមិនយល់អារម្មណ៍បាត់បង់ថាវាឈឺចាប់ប៉ុណ្ណាហ្នឹងទេ»Fourth

«ចុះពេលនេះយើងមិនមែនកំពុងតែបាត់បង់លោកតារបស់យើងទេមែនទេ!?!ឯងកុំចូលចិត្តធ្វើអ្វីដែលមានតែម្នាក់ឯងបានទេ ឯងគិតថាឯងកំពុងឈឺចាប់ម្នាក់ឯងមែនទេឯងមើលមនុស្សជុំវិញខ្លួនឯងទៅតើគេកំពុងតែឈឺចាប់ដែរទេ»Gemini

«បានហើយពេលនេះមិនមែនជាពេលដែលពួកបងត្រូវមកឈ្លោះគ្នានោះទេ បងមិនឃើញថាពេលនេះវាធ្វើអីហើយមែនទេ!?!»Watដែលគេស្ងាត់ជាយូរគេក៏បាននិយាយឡើង។

«មែនហើយបើចង់ឈ្លោះគ្នាទៅឈ្លោះគ្នាកន្លែងផ្សេងទៅកន្លែងនេះមិនស្វាគមន៍អ្នកទាំងពីរមកឈ្លោះគ្នាបែបហ្នឹងទេ»HaRyyនាងនិយាយឡើង

GeminiនឹងFourthនៅពេលដែលលើបែបហ្នឹងគេក៏រាងស្ងប់អារម្មណ៍បន្តិច ប៉ុន្តែក៏មើលមុខគ្នាមិនចំហ្នឹងឯង។

«ជួយនាំគ្នារៀបចំពិធីបុណ្យសពរបស់លោកតាទៅ»Witបើនិយាយទៅកាន់អ្នកដែលនៅទីនោះ

Watគេក៏បានដើរចូលទៅក្នុងចំការដើម្បីប្រកាសប្រាប់គ្រប់គ្នាថាលោកតាRatគាត់បានបាត់បង់ជីវិតហើយ មិនថាអ្នកនៅក្នុងចំការអ្នកនៅក្នុងកសិដ្ឋាននោះទេនៅពេលដែលដឹងរឿងមួយនេះពួកគេនាំគ្នាសោកសៅគ្រប់គ្នាតែម្ដង។

+ថ្ងៃថ្មីក៏បានចូលមកដល់ថ្ងៃនេះពួកគេទាំងអស់គ្នាទៅរៀបចំពិធីបុណ្យសពឱ្យលោកតាRatហើយអ្នកស្រីJaគាត់ក៏បានមកដើម្បីចូលរួមពិធីបុណ្យសពរបស់ឪពុកគាត់ដូចគ្នា អ្នកស្រីJaនៅពេលដែលឮដំណឹងនេះដំបូងគាត់យំសឹងតែទប់អារម្មណ៍ខ្លួនឯងមិនជាប់ទៅហើយ ជាពិសេសនៅពេលដែលមកដល់គាត់នៅតែយំដដែល

ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅Where stories live. Discover now