បន្ទាប់ពីGeminiបានរត់ចូលទៅដល់ហើយគេពិតជាហត់ខ្លាំងណាស់ដកដង្ហើមសឹងតែមិនដល់គ្នា
«ហេតុអីក៏មកយឺត!?!»លោកតាRatគាត់ក៏បានសួរឡើង
«សុំទោសលោកតាផ្ទះចរាចរណ៍»Geminiនិយាយព្រមទាំងដើរចូលទៅអង្គុយជិតFourth
«ម៉ាក់ឯងបង្រៀនប្រាប់ថានៅទីនេះមានផ្លូវចរាចរណ៍ដែរមែនទេ!?!»លោកតាRat
«អត់ទេលោកតាតែខ្ញុំចង់និយាយ»Gemini
«បានហើយលោកតាឈប់រវល់រឿងគេទៀតទៅលោកតាហៅខ្ញុំមកទីនេះមានការអីមែនទេ!?!»Fourthគេក៍បានសួរឡើង
«តានិយាយត្រង់ចុះណាតាមិនដឹងថាខ្លួនឯងរស់ដល់ពេលណាទៀតទេព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃជំងឺរបស់តាកាន់តែធ្វើទុកឡើងៗ»លោកតាRat
«លោកតាកុំនិយាយបែបនេះអី»Fourthគ្រាន់តែឮលោកតានិយាយបែបហ្នឹងគេឡើងចង់ស្រក់ទឹកភ្នែកទៅហើយ។
«ចៅកំហូច ចែកត្រូវចេះតែទទួលស្គាល់ការពិតចៅដឹងហើយថាតាឈឺ »លោកតាRat
«ចៅដឹងប៉ុន្តែចៅមិនចង់ឱ្យលោកតាទៅណានោះទេចៅមានតែលោកតាម្នាក់ទេ»Fourth
«មែនហើយលោកតា ខ្ញុំក៏មិនចង់ឲ្យលោកតាទៅណាដែរ»Geminiគេក៏បាននិយាយឡើងដូចគ្នា។
«បានហើយឈប់និយាយទៅ ការដែលតាហៅពួកចៅមកនេះព្រោះតែបើឮអាWatអាWitវាប្រាប់ថាពួកចៅមិនត្រូវគ្នា»លោកតាRatនិយាយឡើងដែលធ្វើឱ្យលោកបងពីរនាក់ដែរកំពុងស្ដាប់នោះបិទមាត់ជិតតែម្ដង។
«តានិយាយពិតមែនណា តាមិនដឹងថាតារស់បានប៉ុន្មានថ្ងៃទៀតទេ អ្វីដែលតាសង្ឃឹមនោះតាសង្ឃឹមថាពួកចៅទាំងពីរនាក់ហ្នឹងចេះស្រឡាញ់គ្នាមើលថែគ្នានឹងជួយគ្នាទៅវិញទៅមក»លោកតាRatគាត់និយាយប៉ុន្តែពីរនាក់នោះដូចជាមិននិយាយអីសោះតែម្ដងគឺគេអង្គុយស្ដាប់
«តើចៅអាចធ្វើបានទេ!?!បើសិនជាពួកចៅទាំងពីរធ្វើបានតាប្រាកដជាស្លាប់ទៅបិទភ្នែកជិតជាមិនខាន»លោកតាRat
«បាន»GeminiនឹងFourthគេក៏បាននិយាយស្របគ្នាដែលធ្វើឲ្យលោកតាRatគាត់សប្បាយចិត្តខ្លាំងណាស់
«អញ្ចឹងក៏ល្អហើយឆាប់មកគ្នាទៅសម្រាកវិញចុះ»លោកតាRat
បន្ទាប់ពីនិយាយគ្នារួចរាល់ហើយGeminiFourthពួកគេទាំងពីរនាក់ក៏នាំគ្នាដែរត្រឡប់ទៅផ្ទះវិញ។
+នៅតាមផ្លូវមើលទៅFourthគេមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ ព្រោះគេពិបាកចិត្តរឿងលោកតាRat តាំងពីគេដឹងក្តីមកគេរស់នៅជាមួយហ្នឹងលោកតាRatមករហូតមិនមានគ្រួសារមិនមានបងប្អូនអ្វីដែលដើម្បីផ្ដល់ភាពកក់ក្តៅឱ្យគេតេកន្លងមកមានតែលោកតាRatហ្នឹងឯងដែរតែងតែផ្ដល់ភាពកក់ក្តៅមកឱ្យគេជានិច្ច
YOU ARE READING
ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅
Actionរឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើម្បីទៅមើលថែចំការព្រោះថាលោកតារបស់គេក៏ចាស់ណាស់ហើយ ហើយគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់តែពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មាននោះទេឲ្យតែនៅ...