បន្ទាប់ពីប្រកែកគ្នាជាមួយGeminiហើយFourthគេក៍បានអង្គុយពិបាកចិត្តម្នាក់ឯង រហូតដល់ល្ងាចគេក៍បានដើរចេញពីចំការផ្កា ហើយពេលនោះHaRyyក៍បានរត់មករកគេ
«P'Fourthមានរឿងហើយ»HaRyyនិយាយទាំងដកដង្ហើមមិនដល់គ្នា
«មុននេះខ្ញុំបានដើរលេងនៅក្នុងចំការហើយខ្ញុំបានលឺពួកកម្មករនិយាយពីរឿងបងនឹង P'Gem នេះបងប្រាប់ពួកគេហើយមែនទេ!!!»HaRyy
«អត់ទេខ្ញុំមិនទាន់បានប្រាប់អ្នកណាទេមុននេះខ្ញុំទើបតែប្រកែកគ្នាជាមួយនឹងGeminiអំពីរឿងនេះតា៎ ពួកគេដឹងដោយរបៀបណា»Fourthគេនិយាយទាំងមិនយល់
«ចឹងបងគិតធ្វើយ៉ាងមិចទៀតទៅពេលនេះគេដឹងឡើងពេញចំការហើយ»HaRyy
Fourthគេក៍បានដកដង្ហើមធំបន្តិច
«បើវាជ្រុលជាមានរឿងបែបនឹងហើយអោយវាចឹងទៅចុះ»Fourth
«អូខេ បងចឹងខ្ញុំសុំទៅមុនសិនហើយណា៎»HaRyyនិយាយហើយនាងក៍ដើរទៅបាត់ទៅ
Fourthគេក៍បានដើរទៅផ្ទះវិញដូចគ្នា នៅពេលដែលគេទៅដល់ក៍ឃើញGeminiកំពុងតែធ្វើអីក៍មិនដឹងនៅក្នុងបន្ទប់ ដោយមិនដឹងថាFourthបានដើរចូលមកឡើយ
Fourthគេក៍បានដើរចូលទៅជិតGemini
«បងធ្វើអីនឹង!?!»Fourthគេក៍បានសួរឡើងដែលធ្វើអោយGeminiភ្លាក់ព្រឺតហើយក៍ប្រញាប់យករបស់ក្នុងដៃលាក់ ហើយក៍ងាក់មកមើលFourthនិយាយពីថាមុខវិញប្រលាក់សុទ្ធតែថ្នាំពណ៍តែម្តង
«បងមិនបានធ្វើអីទេ!!»Geminiនិយាយទាំងញញឹមស្ងួត ប៉ុន្តែFourthបានដឹងបាត់ទៅហើយថាGeminiប្រាកដជាមានអីលាក់បាំងនឹងទេ
«អីឡូវបងចេះមានអីលាក់អូនទៀតមែនទេ!!»Fourthគេនិយាយទាំងមុខស្មើ
«លាក់អីទៅបងមិនមានលាក់អីទេ»Geminiគេធ្វើនិយាយដូចជាមិនដឹងខ្យល់អី
Fourthលឺបែបនឹងគេក៍បានធ្វើមុខស្មើតែម្តង
«អា៎ៗ...ក៍បានៗបងប្រាប់អូនក៍បាន»GeminiឃើញមុខFourthស្មើចឹងគេក៍បានយកគំនូរដែលគេគូរមុននេះយកអោយFourthមើលហើយវាក៍ជាហេតុដែលធ្វើអោយគេប្រលាក់ពេញខ្លួនផងដែល
«នេះបងគូរវាដើម្បីលួងអូនហើយក៍សុំទោសដែលថ្ងៃមិញបងនិយាយដាក់អូនខ្លាំង អូនលើកទោសអោយបងទៅ»Geminiគេនិយាយទាំងធ្វើទឹកមុខក្មេងតូច
YOU ARE READING
ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅
Actionរឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើម្បីទៅមើលថែចំការព្រោះថាលោកតារបស់គេក៏ចាស់ណាស់ហើយ ហើយគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់តែពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មាននោះទេឲ្យតែនៅ...