ពួកគេទាំងអស់គ្នាបែកផ្លូវគ្នាទៅធ្វើការរៀងខ្លួនរួចរាល់
+នៅកន្លែងនាំចេញផ្លែឈើ ពួកគេទាំងបីនាក់ដើរមកធម្មតានោះទេប៉ុន្តែថ្ងៃនេះដូចជាចម្លែកណាស់ពួកកម្មករមើលមកGeminiគ្រប់គ្នាឥឡូវក្រសែភ្នែកចម្លែកហើយថែមទាំងលួចខ្សិបខ្សៀវគ្នាទៀតផង។
Geminiគេមានអារម្មណ៍ថាដូចជាប្លែកៗប៉ុន្តែគេមិនដឹងនោះទេថាមានរឿងអីកើតឡើងហេតុអីក៏ពួកគេមើលមកគេចម្លែកបែបនេះ
រីឯWatវិញគឺគេដឹងតែម្ដងថាមានរឿងអីកើតឡើងព្រោះថាHaRyyបាននិយាយប្រាប់គេអស់ហើយតាំងពីយប់មិញប៉ុន្តែគេក៏មិនបាននិយាយអីដែរ
Geminiគេកំពុងតែប្រាប់កម្មករឲ្យលើកផ្លែឈើដាក់ទៅលើឡានឲ្យស្រួលបួលព្រោះថាបើសិនជាដាក់មិនស្រួលបួលទេវាអាចនឹងខូចហើយវានឹងងាយស្អួយថែមទៀតផង នៅពេលដែលកំពុងធ្វើការហ្នឹងក៏មានអារម្មណ៍ថាអ្នកនៅក្នុងចំការប្លែកៗម៉េចមិនដឹងទេមើលមុខគេដូចជាមនុស្សចម្លែកណាស់អញ្ចឹង។ កំពុងតែធ្វើការសុខៗWitគេក៏បានដើរចូលមកជិត
«បងទៅធ្វើអីខុសមែនទេ? ហេតុអីក៏ពួកគេមើលមកបងខ្លាំងណាស់!!»Witគេសួរឡើងទាំងមិនយល់
«យើងក៍មិនដឹងដែលយើងមិនទាន់បានធ្វើអីផង»Geminiគេក៍មិនដឹងដូចគ្នាថាមានរឿងអ្វីកើតឡើង
«ឯងកុំចេះដឹងទៅបានទេធ្វើការទៅគ្មានអីនោះទេ»Watដែលឈរនៅជិតហ្នឹងក៏បាននិយាយទៅឲ្យWitព្រមទាំងវាយក្បាលគេមួយដៃទៀតផង
«អូយ ក៏យើងគ្រាន់តែចង់ដឹងនឹងហើយវាដូចចម្លែកៗ»Wit
«ចម្លែកក្បាលឯងហ្នឹងទៅធ្វើការទៅ»WatនិយាយហើយWitគេក៏បានដែរទៅធ្វើការវិញទៅ
«បងកុំគិតច្រើនអីប្រហែលជាគ្មានអីនោះទេ»Watគេក៏បាននិយាយប្រាប់ទៅGemini
«ហឹម...យើងដឹងហើយឯងក៏ឆាប់ទៅធ្វើការដែរទៅ»Gemini
«បាទបង»Watនិយាយហើយគេក៏បានដើរទៅធ្វើការដែរទៅ។
យើងមកមើលខាងFourthនឹងHaRyyវិញ ក៍អញ្ចឹងដែរពួកគេទាំងពីរនាក់បានដែរចូលទៅក្នុងកសិដ្ឋាន ប៉ុន្តែអ្នកនៅក្នុងកសិដ្ឋាននោះគឺមើលមកFourthគ្រប់គ្នា ប៉ុន្តែពួកគេទាំងពីរនាក់ក៏ដឹងហើយថាមានរឿងអីនោះ
YOU ARE READING
ចំការស្នេហ៍ថែបេះដូងអូន🌻 ( END )✅
Actionរឿងដែលនិយាយអំពីក្មេងប្រុសម្នាក់ដែលគេរស់នៅក្នុងថេបប៉ុន្តែម្ដាយរបស់គេបានជាគេទៅរស់នៅជាមួយលោកតារបស់គេនៅឯឈៀងម៉ៃ។ដើម្បីទៅមើលថែចំការព្រោះថាលោកតារបស់គេក៏ចាស់ណាស់ហើយ ហើយគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់តែពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មាននោះទេឲ្យតែនៅ...