ពពកប្រមូលផ្តុំគ្នាបង្កើតជាពពកខ្មៅ គ្របដណ្តប់ទីក្រុងសេអ៊ូលឡើងងឹតស្លុប ដំណក់ទឹកភ្លៀងក៏ចាប់ផ្តើមស្រក់ពីមួយដំណក់ទៅមួយដំណក់ ពីភ្លៀងតិចៗរហូតដល់ច្រើនរហូតចង់បាក់មេឃ ក្នុងអំឡុងពេលភ្លៀងកំពុងតែធ្លាក់នោះយើងបានឃើញមនុស្សប្រុសមួយរូបកំពុងរត់នៅតាមដងផ្លូវដ៏ស្ងាត់ជ្រងុំមួយ តាមពិតទៅផ្លូវនេះជាជំរាលភ្នំហើយជាធម្មតាក៏មានអ្នកឆ្លងកាត់ដែរ តែដោយសារតែពេលនេះកំពុងមានភ្លៀងខ្លាំងអាចថាជាព្យុះក៏បាន ទើបមិនមានអ្នកឆ្លងកាត់ទីនេះ
" គិតយ៉ាងមិចទៅខ្ញុំរត់លែងរួច " yongbook បង្ហាញអាការះអស់កម្លាំងឡើងមកដោយសារតែគេបានរត់មកឆ្ងាយហើយចំណែកឯខ្លួនក៏មានរបួសទៀត ភ្លាមនោះក៏មានពន្លឺភ្លើងចេញពីឡានមួយបានបំភ្លឺឡើងមកជិតដល់រាងតូច តែវាមិនបានធ្វើឲរាងតូចសប្បាយអរនោះទេ ដោយសារតែឡាននោះមានសភាពលឿនខ្លាំងណាស់ ទើបធ្វើឲរាងតូចដឹងភ្លាមថា ជាឡានដែលប៉ងសម្លាប់គេនោះហើយ
" ឯងគិតថារត់រួចមែនទេ " ស្រី្តម្នាក់ដែលកំពុងបញ្ជាចង្កូតរថយន្តសម្លឹងទៅរាងតូចដោយកែវភ្នែកពិសពុល រួចគេក៏ជាន់ហ្គែរបន្ថែមទៀតហើយភ្លាមនោះក៏*ផាំង
ថ្ងៃថ្មីក៏បានចូលមកដល់ យើងបានឃើញគ្រួសារអ្នកមានស្តុកស្តម្ភមួយកំពុងអង្គុយស្តាប់ព័ត៌មានទាំងទឹកមុខតប់ប្រមល់ ក្នុងព័ត៌មាននោះបានផ្សាយថា
[ កាលពីព្រឹកមិញគេបានប្រទះឃើញឡានគ្រួសារត្រកូល Lee ក្រឡាប់នៅតំបន់ជួរភ្នំដាច់ស្រយាល គេបានបញ្ជាក់ថាអ្នកធ្វើដំណើរនៅក្នុងឡាននោះមាន4នាក់ រួមមាន លោកLee Faden អ្នកស្រី Lee Laiya និងកូនប្រុសតែម្នាក់គឺលោក Lee yongbook រួមនិងអ្នកបើកឡានម្នាក់ អ្នកស្លាប់មាន3នាក់ ចំណែកលោក Lee yongbook បានបាត់ខ្លួនប៉ូលីសរកមិនទាន់ឃើញនោះទេ ខាងប៉ូលីសក៏បានសន្មតដែលថានេះគ្រាន់តែជាឧប្បត្តិហេតុផ្លូវរអិល និងដោយសារហ្រ្វាំងមិនសុីទើបបណ្តាលឲមានរឿងបែបនេះ ]" ពុទ្ធោ នេះស្លាប់ទាំងគ្រួសារផងហេស " Mrs. Hwang និយាយទាំងតក់ស្លុត
" កូន Hyun មានបានឲកូនចៅទៅតាមរក yongbook ហើយឬនៅ " Mr. Hwang
"កូនបានរៀបចំរួចរាល់" Hyunjin និយាយទាំងទឹកមុខស្មើមិនបានបង្ហាញពីអារម្មណ៍អ្វីឡើយ