" មិចក៏លោកនៅទីនេះ " i.n សួរទាំងមុខក្រញ៉ូវ
" មកតាមឯងនឹងហើយ " Changbin
" មកតាមខ្ញុំ មកតាមធ្វើអីខ្ញុំមិនចង់ឃើញមុខលោកទេ ទោវិញទៅ " i.n
" I.n ហា៎ យើងសុំទោសណាដែលកុហកឯង យើងគ្មានបំណងនោះទេ យើងគ្រាន់តែចង់ឲឯងនៅជាមួយយើងឲយូប៉ុណ្ណោះ " changbin ចូលមកចាប់ដៃរាងតូច រួចពោលពាក្យសុំទោស
" ចង់ឲខ្ញុំនៅជាមួយលោក ឲយូធ្វើអី " i.n
" គឺ យើង គឺ " Changbin
" Changbin នេះឯងស្គាល់ i.n ដែលហ៎ " Bang chan
បានចូលមកនិយាយកាត់រាងក្រាស់ធ្វើឲរាងក្រាស់ខកខានក្នុងការសារភាពស្នេហ៍ទៅកាន់ i.n
" អេ៎ i.n ចាំខ្ញុំមកវិញបកស្រាយឲឯងស្តាប់ " changbin ក៏ប្រញាប់រត់ទៅតាមរាងតូច ដោយសារតែមុននេះខឹងរាងក្រាស់ដែលមិនព្រមផ្តល់ចម្លើយឲច្បាស់លាស់ទើបដើរចេញទៅបាត់ទៅ
" អេ៎ យ៉ាងមិចអញ្ចេះ " Bang chan
" បងចង់ដឹងមែនទេ ចាំអូនប្រាប់ " Seungmin ងាកមកសើចស្ញ្ញេញដាក់រាងក្រាស់
" សង្សាបងអ្វីក៏ដឹងដែរ " Bang chan លូកដៃទៅបិចច្រមុះរាងតូចតិចៗ ហើយពួកគេក៏នាំគ្នាអង្គុយលើសាឡុងដោយ Seungmin និយាយរឿង i.n ឲ Bang chan ស្តាប់*Skip
យើងងាកមកមើល គូស្នេហ៍មួយគូដែលទើបធ្វើសង្រ្គាមក្តៅសាច់ជាមួយគ្នាយប់មិញឯនេះវិញ នៅគេងអោបគ្នានៅឡើយទេ រាងក្រាស់គេងសម្លឹងមើលមុខរាងតូចមិនព្រមដាក់ភ្នែកសោះ ព្រោះថាសម្រស់រាងតូចខាបយកដួងព្រលឹង និងចិត្តរបស់គេរួចអស់ទៅហើយ ប៉ុន្តែក្នុងចិត្តមួយក៏នឹកឃើញឆ្ងល់ថាហេតុអីបានជាយប់មិញរាងតូចព្រមធ្វើរឿងនោះជាមួយខ្លួន
" បងស្រឡាញ់អូនណា ជុប" Hyunjin អោនទៅថើបមាត់របស់រាងតូច ធ្វើឲរាងតូចក៏ភ្ញាក់ពីដំណេកដោយសារ Morning kiss
" បងភ្ញាក់យូហើយហេស " Felix
" បាទ អូនងើបរួចទេ " Hyunjin
" អូនមិនអីទេ " Felix
ដោយមើលទៅទើសទាល់ពេករាងក្រាស់ក៏លើកបីរាងតូចចូលទៅក្នុងបន្ទប់ទឹកតែម្ដងក្រោយពីបានរៀបចំខ្លួនរួចរាល់ អ្នកទាំងពីរក៏បានចុះមករកអាហារពេលព្រឹកសម្រាប់ចម្អែតក្រពះដូចគ្នា បើ Chanmin វិញគ្រាន់តែឃើញគេចុះមកក៏ញញឹមក្បួចតែម្ដង រាងតូចក៏ព្យាយាមគេចពីក្រសែភ្នែកពួកគេទាំងពីរ
" ហីយ៉ា មិត្តសម្លាញ់ ភ្ញាក់ហើយហ៎ នេះនៅដើររួចធម្មតាទៀត " Seungmin
" ជើងយើងមានបាក់ឯណារឿងអីដើរមិនរួច " Felix
"មិនបាក់ទេ គ្រាន់តែ " Seungmin ធ្វើជាមើលលើមើលក្រោមរាងតូច ធ្វើឲរាងតូចដឹងពីគោលបំណងដែលរាងតូចកំពុងនិយាយ រាងតូចក៏គេចខ្លួនដើរទៅតាមរាងក្រាស់នៅក្នុងផ្ទះបាយបាត់ទៅ Seungmin ក៏ផ្ទុះសំណើចឡើងនៅពេលញ៉ោះមិត្តបានសម្រេច