ងាកមកមើលក្នុងភូមិគ្រឹះ Hwang ឯនេះវិញ យើងបានឃើញ Hyunjin កំពុងតែអង្គុយធ្វើការនៅឯសួនខាងក្រោយផ្ទះ ដោយសារតែថ្ងៃនេះជាថ្ងៃសម្រាក
" បងHyun " hanna ដលរចូលមករករាងក្រាស់ទាំងទឹកមុខញញឹមញញែម ខុសផ្លែកតែរាងក្រាស់ញេធុញមុខ Hanna ស្ទើរតែជ្រែកដីគេចឲផុតទៅហើយ មើលតែមុខក៏ដឹង ថាយ៉ាប់ប៉ុណ្ណា រាងក្រាស់បានឮសម្លេងរបស់នាងហើយក៏ធ្វើជាមិនខ្វល់ម្យាងខ្លួនកំពុងស្តាប់កាស ចឹងឲនាងគិតថាខ្លួនកំពុងស្តាប់មិនឮទៅចុះ
"បង Hyun មិនឮអូនហៅទេហេស " Hanna ដើរមកអោប ក រងាក្រាស់ពីក្រោយ រាងក្រាស់ក៏សម្រេចដោះកាសត្រចៀកចេញ រួចក៏ប្រលេះដៃនាងចេញពី ក ខ្លួនដូចគ្នា
" Hanna មានការអីជាមួយបងហេស " Hyunjin
" ល្ងាចនេះ Hanna ចង់បបួលបងទៅញុាំអីនឹងណា " Hanna
" បងមិនទំនេរទេ " Hyunjin ថារួចក៏ងើបដើរចូលទៅក្នុងផ្ទះបាត់ Hanna ក៏រត់ទៅតាម
" បង hyun ទៅៗណា ថ្ងៃសម្រាកសោះ " Hanna ធ្វើមុខគួឲអាណិតតែវាបែរជាធ្វើឲរាងក្រាស់ធុញលើសដើម" បងប្រាប់ថាបងមិនទំនេរទេ " Hyunjin ងាកមកនិយាយជាមួយ Hanna រួចក៏ប្រុងឡើងទៅលើផ្ទះប៉ុន្តែភ្លាមនោះក៏មានឮសម្រឹបជើងដើរចូលមកក្នុងផ្ទះ ព្រមទាំងឮសម្លេងនិយាយស្រដៀងនឹងមនុស្សម្នាក់ទៀតផង
" សួរស្តី Hanna នេះនៅទីនេះដែរហេស " , Felix និាយយទាំងញញឹមចុងមាត់ ចំណែកឯនាងក្រមុំឯនេះវិញងាកមកមើលម្ចាស់សម្លេងទាំងញ័រមាត់
" អាយខ្មោច " Hanna នាងស្រែករួចក៏រត់ទៅពូននៅខាងក្រោយខ្នងរាងក្រាស់
" Yongbook " Hyunjin និយាយទាំងភ្ញាក់ផ្អើលដូចគ្នា
" អ្នកណាជាខ្មោចទៅ " Felix និយាយទាំងញាក់ចិញ្ចើមដាក់ Hanna រាងក្រាស់ក៏រាងចម្លែកចិត្តដែរ មានអារម្មណ៍ថានេះដូចមិនមែន yongbook យ៉ាងមិចមិនដឹង" មានរឿងអីនឹងកូន បានជាឮសម្លេងស្រែក " Mr. Hwang ចុះមកក្រោមជាមួយប្រពន្ធព្រោះបានឮសម្លេង Hanna ស្រែកអម្បិញមិញ
" Yongbook នេះកូនត្រឡប់មកវិញហើយហេស " Mrs. Hwang ឃើញរាងតូចកំពុងឈរជំនិតខ្លួន ក៏ចូលទៅអោបទាំងសប្បាយចិត្ត
" នេះកូនបាត់ទៅណា ហេតុអីបានបាត់ដំណឹងសូន្យឈឹងចឹង " Mrs. Hwang និយាយទាំងអង្អែលក្បាលរាងតូចតិចៗ
" គឺថ្ងៃគ្រោះថ្នាក់នោះកូនត្រូវបានត្រូវរបួសធ្ងន់ ហើយបានអ្នកដំណើរឆ្លងកាត់ទីនោះជួយកូន ទើបអាចរួចជីវិតបាន កូនសុំទោសដែលមិនបានទាក់ទងមក " Felix សម្តែងធ្វើជាបងរបស់គេបានល្អណាស់ ធ្វើឲ Dang ដែរឈរក្បែរនោះមិនសរសើរមិនបាន
" មិនអីទេបានកូនរួចជីវិតបែបនេះគឺល្អហើយ " Mrs. Hwang និាយយទាំងរំភើប រួចក៏ទាញរាងតូចមកអោបម្ដងទៀត បើនិយាយពី Hanna វិញនៅភ័យមិនទាន់បាត់ទេ នៅសុខៗក៏ចេញមកស្រស់ៗបែបនេះអ្នកណាមិនភ័យ