Ep 15 រៀបការជាមួយអ្នកណា ?

115 24 6
                                    

* in Australia

ងាកមកមើល yongbook ឯនេះវិញពេលនេះគេបានដឹងខ្លួនមកវិញហើយ គេបានឃើញមនុស្សប្រុសម្នាក់ដែលដេកនៅលើសាឡុង ក្នុងបន្ទប់របស់គេ
" ទឹក ហឹម " Yongbook ដឹងខ្លួនមករកមុនគេគឺទឹកដោយសារតែគេសន្លប់អស់ជិត5 ខែទៅហើយមិនមានទឹកចូលពោះមួយដំណក់នោះទេមិនស្រេកទើបចម្លែក
"អ្នកប្រុសនេះអ្នកប្រុសដឹងខ្លួនហើយ ហេស " Wooyong ប្រញាប់ងើបទៅរករាងតូច ដោយសារតែត្រចៀកគេវៃគេក៏បានឮសម្លេងល្វើយៗរបស់រាងតូចទើបគេភ្ញាក់បែបនេះ រាងតូចក៏សម្លឹងមុខគេភ្លឹសៗដោយសារតែមិនស្គាល់រួចក៏និយាយថាស្រេកទឹកទើប wooyong ប្រញាប់ចាក់ទឹកមកឲ រួចគេក៏បានចុចកណ្តឹងហៅគ្រូពេទ្យ
" លោកជាអ្នកណា " Yongbook
" អរខ្ញុំជា កូនចៅអ្នកស្រី yuna គាត់ឲខ្ញុំមកមើលថែអ្នកប្រុសជាពិសេស អរមែនហើយខ្ញុំទៅប្រាប់ដំណឹងនេះដល់គាត់សិន " wooyong
" នេះខ្ញុំនៅអូស្ត្រាលីហេស ចុះលោកប៉ានិងអ្នកម៉ាក់នោះ ត្រូវហើយពួកគាត់យ៉ាងមិចហើយ " yongbook
" រឿងនេះខ្ញុំមិនដឹងនោះទេ មានតែចាំសួរអ្នកស្រីប៉ុណ្ណោះ " wooyong
" ចុះពេលនេះអ្នកម៉ាក់ខ្ញុំនៅឯណា " Yongbook
" គាត់នៅប្រទេសកូរ៉េ ត្រលប់មកវិញថ្ងៃនេះហើយ ម្សិលមិញជាថ្ងៃការរបស់អ្នកប្រុស Felix " wooyong
" Felix រៀបការជាមួយអ្នកណា " Yongbook សួរទាំងភ្ញាក់ផ្អើល
" អឺ គឺ .... " Wooyong យកដៃអេះក្បាលមិនដឹងប្រាប់ថាមិចទេបើខ្លួនមិនដឹងផង Mrs. Yuna មិនាបនប្រាប់អ្វីឲគេដឹងផង
" មិនដឹងមែនទេ មិនអីទេ យើងឈប់សួរក៏បាន " yongbook និយាយចប់គ្រូពេទ្យក៏បានមកដល់ល្មម គាត់ក៏ចាប់ផ្តើមឆែកសុខភាពរបស់ yongbook

" តាមការពិនិត្យរួចមក សុខភាពរបស់អ្នកប្រុសល្អ80%ហើយបន្តញុាំបន្ទិចទៀតក៏ដូចដើមវិញហើយ ចំណែកឯរបួសនៅលើស្បែកក៏ជាសះអស់ដែរ ប្រើថ្នាំបំបាត់ស្នាមបន្ទិចក៏បាត់ហើយ ចំណែកមួយទៀតគឺជើងរបស់អ្នកប្រុស ដោយសារតែវាទទួលការប៉ះទង្គិចខ្លាំងដែរ ណាមួយអ្នកប្រុសសន្លប់អស់ជាច្រើនខែចឹងហើយមិនបានធ្វើចលនា វាក៏ធ្វើឲសរសៃជើងស្ពឹកស្រពន់មិនអាចដើរបានមួយរយះ តែអ្នកប្រុសកុំភ័យអី ឲតែព្យាយាមដើរឬធ្វើចលនា និងហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យនឹងអាចដើរវិញជាមិនខាន " Doctor រៀបរាប់ឲអ្នកទាំងពីរស្តាប់ អ្នកទាំងពីរក៏ព្យាយាមស្តាប់ទាំងយកចិត្តទុកដាក់បំផុត
" តើវាចំណាយពេលប៉ុន្មានដែរ " Yongbook
" បើតាមស្ថានភាពអ្នកប្រុស អាចនឹង កន្លះខែទៅមួយខែជាង " Doctor
Yongbook ក៏ងក់ក្បាលបន្ទិចបញ្ជាក់ថាយល់ហើយ
" បើចឹងខ្ញុំសុំលាសិនហើយ " Doctor ក៏ចាកចេញទៅបាត់ទៅ
" អ្នកប្រុសសម្រាកទៅ អ្នកប្រុសប្រាកដជាឃ្លានហើយចាំខ្ញុំទៅទិញអីឲញុាំ " Wooyong ក៏អោនគោរពលាទៅបាត់ទៅ

សងគំនុំសាងស្នេហ៍Where stories live. Discover now